រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកពីប្រទេសអេស្ប៉ាញ លីបង់ អូស្ត្រាលី ម៉ាឡេស៊ី ជប៉ុន ប៊ុលហ្គារី ចិន ហុងកុង និងប៉ូឡូញ។
រូបភាពជុំវិញពិភពលោក ២០ សីហា ២០១៧

១
អ្នកនយោបាយ និងអ្នកមានយសសក្តិខ្ពស់ផ្សេងទៀតចូលរួមនៅក្នុងពិធីសូត្រធម៌នៅព្រះវិហារ Sagrada Familia Basilica ក្នុងក្រុង Barcelona សម្រាប់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មដែលបានសម្លាប់មនុស្សចំនួន១៤នាក់ និងធ្វើឲ្យមនុស្សជាង១២០នាក់រងរបួសនៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

២
បុរសជនជាតិភាគតិច Manggarai ពាក់កណ្តឹងសម្តែងក្នុងពិធី Caci នៅក្នុងតំបន់ Nusa Dua នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

៣
រូបសំណាករបស់លោក Saint Charbel ដែលជាបព្វជិតគ្រិស្តនិកាយ Maronite ក្នុងប្រទេសលីបង់ មានទម្ងន់៤០តោន និងកម្ពស់២៣ម៉ែត្រ។ រូបសំណាកនេះត្រូវបានគេដឹកជញ្ជូននៅតាមមហាវិថី Jounieh ទៅកាន់ក្រុង Faraya។

៤
មនុស្សម្នាចូលរួមក្នុងកម្មវិធី Color Run ប្រចាំឆ្នាំនៅក្នុងឧទ្យាន Centennial ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

៥
មនុស្សម្នាបង្ហាញការគោរពនៅកន្លែងគោរពវិញ្ញាណក្ខន្ធមួយ ដែលមានផ្កា សារ និងភ្លើងទៀនជូនចំពោះជនរងគ្រោះនៅផ្លូវ Las Ramblas ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៦
អ្នកហែលទឹកជនជាតិថៃពិនិត្យមើលការតុបតែងមុខរបស់គាត់មុនពេលប្រកួតហែលទឹកវគ្គផ្តាច់ព្រ័ត្រនៃកីឡា SEA Games នៅមជ្ឈមណ្ឌល National Aquatic Center ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៧
រ៉ុក្កែត H-IIA ដែលផ្ទុកផ្កាយរណប Michibiki 3 ត្រូវបានគេបាញ់ចេញពីជើងទម្របាញ់នៅមជ្ឈមណ្ឌលអាកាស Tanegashima នៅលើកោះ Tanegashima ប្រទេសជប៉ុន នៅក្នុងរូបភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

៨
អ្នកគាំទ្រចលនា Universal White Brotherhood សម្តែងរបាំមួយដែលគេហៅថា paneurhythmy នៅលើភ្នំ Rila ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

៩
បុរសម្នាក់បង្ហាញការជិះកង់ BMX នៅពេលគាត់លោតចូលទៅក្នុងបឹង East Lake ក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

១០
បាតុករចូលរួមក្នុងការប្រមូលផ្តុំមួយដើម្បីគាំទ្រសកម្មជនវ័យក្មេង លោក Joshua Wong លោក Nathan Law និងលោក Alex Chow ក្នុងក្រុងហុងកុង។

១១
មនុស្សម្នាដើរកាត់ឆកសមុទ្រ Puck Bay ក្នុងពេលដើរក្បួន Herring នៅក្នុងក្រុង Kuznica ប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

១២
ក្រុមកីឡាកររបស់ម៉ាឡេស៊ីប្រកួតហែលទឹកក្នុងវគ្គផ្តាច់ព្រឹត្រនៃការប្រកួត Team Free Routine Synchronized Swimming នៅកីឡា SEA Games ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។