រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ មានមកពីប្រទេសចិន បារាំង អូស្រ្តាលី សហរដ្ឋអាមរិក ឥណ្ឌូនេស៊ី ថៃ អ៊ុយរូហ្គាយ អង់គ្លេស និងឥណ្ឌា។អូស្រ្តាលី សហរដ្ឋអាមរិក ឥណ្ឌូនេស៊ី ឌា។A look at the best news photos from around the world.
រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥

១
ក្រុមអ្នកវាយស្គរធ្វើការប្រគុំនៅអំឡុងពេលសមមួយនៅពហុកីឡាដ្ឋានជាតិ Bird's Nest នៅមុនពេលប្រកួតជើងឯកកាយសម្ព័ន្ធពិភពលោក IAAF នៅក្រុងប៉េកាំង ប្រទេសចិន។

២
រូបភាពបង្ហាញពីស្រមោលក្រុមនារីសាទរលើកទឹកចិត្ត នៅខណៈដែលពួកគេធ្វើការសមនៅគន្លងផ្លូវមួយនៅពហុកីឡាដ្ឋានជាតិ Bird's Nest នៅក្នុងការរៀបចំសម្រាប់ការប្រកួតជើងឯកកាយសម្ព័ន្ធពិភពលោកនៅក្រុងប៉េកាំង ប្រទេសចិន។

៣
ហ្វូងកូនជ្រូកដើរកាត់ផ្លូវដើរមួយនៅផ្សារទំនើប Casino នៅក្រុង Sarlat ភាគនិរតីបារាំង បន្ទាប់ក្រុមកសិករដោះលែងពួកវានៅអំឡុងពេលបាតុកម្មមួយនៅផ្សារទំនើបនោះ។

៤
ក្រុមអ្នកភូមិឈរនៅលើផ្លូវ ដែលរងការខូចខាតដោយគ្រោះទឹកជំនន់ បន្ទាប់ពីមានព្យុះភ្លៀងយ៉ាងខ្លាំងមួយនៅភូមិ Xuyong ក្រុង Luzhou ខេត្ត Sichuan ប្រទេសចិន។ យោងទៅតាមបណ្តាញសារព័ត៌មានក្នុងស្រុក មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវបានសម្លាប់ ហើយ១៣នាក់បានបាត់ខ្លួនដោយសារព្យុះភ្លៀង។

៥
កូនសត្វស្វាហ្គោរីឡា (gorilla) ដែលទើបនឹងកើតនៅតំបន់វាលទំនាប កំពុងស្ថិតនៅក្នុងដៃរបស់មេវាឈ្មោះ «Frala» នៅក្នុងសួន Taronga ក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។

៦
អ្នកស្រី Samantha Rudin Earls និងកូនស្រី Elle ចូលរួមក្នុងពិធីសម្ពោធដោយជិះនៅក្នុងទោងវិល SeaGlass Carousel នៅក្រុង Battery បុរី New York។

៧
មន្រ្តីប៉ូលិសក្រុងគប់ដុំថ្មដាក់ក្រុមបាតុករដែលជាប្រជាជនក្រុង Kampung Pulo បន្ទាប់ពីការប៉ះទង្គិចគ្នាបានកើតមានឡើងនៅអំឡុងពេលជម្លៀសចេញមួយនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរូបភាពមួយថតដោយលោក Antara Foto។

៨
ក្បូងដង្ហែសពតារាចម្រៀងអង់គ្លេស និងពិធីការនីទូរទស្សន៍លោកស្រី Cilla Black នៅតាមផ្លូវទៅកាន់វិហារ St. Mary's នៅក្រុង Liverpool ប្រទេសអង់គ្លេស។ លោកស្រី Cilla Black អាយុ ៧២ឆ្នាំ បានទទួលអនិច្ចកម្មនៅអេស្ប៉ាញនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥។

៩
តុសិស្សត្រូវបានដាក់នៅខាងក្រៅវិទ្យាល័យ Zorrilla ដោយក្រុមគ្រូបង្រៀនធ្វើបាតុកម្មនៅក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ។ សហជីពគ្រូបង្រៀនបានធ្វើបាតុកម្មតវ៉ា ដោយទាមទារការតម្លើងប្រាក់បៀវត្សន៍ និងការផ្គត់ផ្គង់មូលនិធិបន្ថែមសម្រាប់វិស័យអប់រំ មុនពេលកញ្ចប់ថវិកាជាតិត្រូវបានដាក់បង្ហាញនៅថ្ងៃទី៣១ ខែសីហា ដែលនឹងបង្ហាញពីគម្រោងចំណាយសម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់។

១០
លោក Gao Yan Ping (កណ្តាល) ពីខេត្ត Jiangxi ប្រទេសចិន បញ្ចេញភាពក្តុកក្តួលអារម្មណ៍នៅមន្ទីរពេទ្យប៉ូលិសជាតិក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីលោកបានមកដល់ដើម្បីយកសាកសពកូនស្រី និងប្រពន្ធដែលបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅទីសក្ការបូជា Erawan។

១១
ព្រះអាទិត្យលិចនៅពីក្រោយរោងចក្រចម្រាញ់ប្រេងរបស់សមាគមសហប្រតិបត្តិការចម្រាញ់ប្រេងជាតិនៅក្រុង McPherson រដ្ឋ Kansas សហរដ្ឋអាមេរិក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥។

១២
កីឡាករស្លាបកណ្តាល Adam Jones នៃក្រុម Baltimore Orioles (មិនមានក្នុងរូបភាព) បានគប់នំផាយដាក់កីឡាករស្លាបខាងឆ្វេង Henry Urrutia (ពាក់លេខ៥១) បន្ទាប់ពីទទួលបានពិន្ទុពេញមួយនៅអំឡុងពេលប្រកួតតង់ទី០៩ ជាមួយនឹងក្រុម New York Mets នៅកីឡាដ្ឋាន Oriole Park ក្រុង Camden Yards។ ក្រុម Baltimore Orioles បានយកឈ្នះក្រុម New York Mets នៅក្នុងពិន្ទុ ០៥ ទល់នឹង០៤។

១៣
ក្រុមអ្នកធ្វើដំណើរបញ្ឈប់ និងមើលដំរីព្រៃឈ្មោលដាច់ហ្វូងមួយ ឆ្លងផ្លូវមួយនៅជាយក្រុង Gauhati ប្រទេសឥណ្ឌា។

១៤
ស្នាដៃសិល្បៈ រូបចម្លាក់ និងក្រុមសម្តែងត្រូវបានឃើញនៅសួនពិពរណ៌សិល្បៈ «Dismaland» ដែលត្រូវបានរៀបចំដោយសិល្បករអង់គ្លេស Banksy នៅទីលាន Weston-Super-Mare នៅភាគនិរតី នៃចក្រភពអង់គ្លេស។