កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០២ សីហា ២០១៩
1
អ្នកចូលរួមកំពុងកាន់ទូរស័ព្ទក្នុងពេលប្រមូលផ្ដុំគ្នានៃក្រុមបុគ្គលិករដ្ឋដើម្បីគាំទ្រដល់ការធ្វើបាតុកម្មប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័ន នៅទីក្រុងហុងកុង ប្រទេសចិន។
2
បូ៉លិសការពារព្រំដែនអ៊ីស្រាអែលប្រឈមមុខជាមួយអ្នកកាសែត ក្រោយពេលមានការប៉ះទង្គិចគ្នាក្នុងការបួងសួងកាលពីថ្ងៃសុក្រ នៅឯអាគារបាក់បែកមួយ ក្នុងក្រុង Dar Salah នៅតំបន់ West Bank នៅជិតស្រុក Sur Baher នៅខាងកើតទីក្រុងហ្ស៊េរុយសាឡិម។
3
ឧទ្ធម្ភាគចក្រ Chinook ទម្លាក់បាវខ្សាចនៅលើទំនប់ទឹក បន្ទាប់ពីទំបន់ទប់ទឹកនៅក្បែរនោះបានធ្លាយដោយសារទឹកជំនន់ នៅក្រុង Whaley Bridge ចក្រភពអង់គ្លេស។
4
អ្នកចូលរួមសប្បាយរីករាយក្នុងពិធីមួយនៅទីក្រុង Greifswald នៅភាគឦសានប្រទេសអាល្លឺម៉ង់ កំពុងបឺតទឹកផ្លែឈើដែលពួកគេផលិតដោយខ្លួនឯង ដោយលាយជាមួយស្រា ជាតិអាល់កុល ក្នុងពេលពួកគេប្រកួតផឹកគ្រឿងស្រវឹង នៅជំរំមួយដែលគេរៀបចំសម្រាប់ពិធី the Wacken Open Air 2019 នៅទីក្រុង Wacken ប្រទេសអាល្លឺម៉ង់។
5
ក្មេងស្រីម្នាក់កំពុងរត់ក្នុងពេលមានការតាំងពិព័រណ៍ដោយការតុបតែងសិល្បៈធ្វើពីថង់ផ្លាស្ទិក ដប កំប៉ុង និងប្រអប់ ដែលពិព័រណ៍នេះគេដាក់ឈ្មោះថា «កាត់បន្ថយ» នៅឯមជ្ឈមណ្ឌលវប្បធម៌បារាំង ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
6
អ្នកធ្វើដំណើរម្នាក់កំពុងកាន់ស្បែកជើងជិះម៉ូតូកង់បីកាត់ផ្លូវជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមួយមេ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
7
លោក Alex Ribeiro នៃប្រទេសប្រេស៊ីលប្រកួតក្នុងជុំទី៤ នៃការប្រណាំងជិះទូក ដែលរៀបចំនៅឆ្នេរ Huntington រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
8
អ្នកគោរពសាសនា Sikhsm កំពុងសម្ដែងក្បាច់គុនប្រពៃណី Gatka ក្នុងពិធី 'Nagar Kirtan' នៅថ្ងៃខួបកំណើតទី៥៥០ របស់ Guru Nanak Dev ដែលជាស្ថាបនិកសាសនា Sikhism នៅឯប្រាសាទមាស (Golden Temple) នៅទីក្រុង Amritsar ប្រទេសឥណ្ឌា។
9
អ្នកបើកបររថភ្លើងឈ្មោះ Peter Wirth ដែលគេហៅម្យ៉ាងទៀតថា Bahnbabo កំពុងអនុវត្តកាយសម្ព័ន្ធនៅលើរថភ្លើងសម្រាប់ជិះក្នុងក្រុង នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
10
សត្វឆ្មាឈ្មោះថា Sakie ពាក់ឈ្នួតនៅលើកន្ត្រកនៅក្នុងការតាំងបង្ហាញឆ្មាប្រចាំឆ្នាំ នៅសណ្ឋាគារ Algonquin Hotel នៅក្រុង Manhattan នៃទីក្រុងញូវយ៉ក។