ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ១៨ សីហា ២០១៧
១៩ សីហា ២០១៧
បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ១៨ សីហា ២០១៧។
១
ក្រុមអ្នកលោកឆ័ត្រយោងសម្តែងក្នុងពិធីបើកសន្និបាតហោះហើរអន្តរជាតិ Shenyang Faku លើកទី៦ ក្នុងក្រុង Shenyang នៅភាគឦសាននៃខេត្ត Liaoning ប្រទេសចិន។
២
មនុស្សម្នាប្រមូលប្តុំគ្នានៅក្នុងពិធីរំឭកដោយមានផ្កា សារ និងភ្លើងទៀន ដើម្បីរំឭកដល់ជនរងគ្រោះនៅមាត់ផ្លូវ Las Ramblas របស់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ នៅទីនេះ ឡានប្រភេទទេសចរណ៍មួយគ្រឿងបានឈប់ក្រោយពេលវាបានបុកសម្លាប់មនុស្សអស់១៣នាក់។
៣
កូនសត្វ Flamingo ដែលគេដាក់ឈ្មោះថា Squish កំពុងដើរដោយមានពាក់ស្បែកជើងដែលផលិតដោយអ្នកថែរក្សា ដើម្បីការពារជើងរបស់វាកុំឲ្យរលាកនៅលើដីក្តៅ ក្នុងសួន Jurong Bird Park ប្រទេសសិង្ហបុរី។
៤
បុរសម្នាក់កំពុងរង់ចាំដោយមានរទេះដាក់អីវ៉ាន់នៅជាមួយ នៅក្នុងចំណតឡានខាងមុខហាងលក់ទំនិញ ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
៥
ក្រុមកម្មរប្រើគ្រឿងចក្រក្រែន ដើម្បីលើករូបចម្លាក់ប្រធានចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោក Roger Brooke Taney ក្រោយពេលរូបនេះត្រូវបានគេយកចេញពីអាគាររដ្ឋក្នុងទីក្រុង Annapolis រដ្ឋ Maryland សហរដ្ឋអាមេរិក។
៦
សត្វឆ្កែប្រភេទ shepherd ពូជមកពីអូស្ត្រាលី កំពុងរត់កាត់ទឹកដើម្បីចាប់បាល់នៅក្នុងសួនមួយក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
៧
ក្រុមអ្នកភូមិកំពុងព្យាយាមពន្លត់ភ្លើងព្រៃនៅក្នុងស្រុក Moravia ក្នុងក្រុង Medellin ប្រទេសកូឡុំប៊ី។
៨
អ្នកភូមិក្នុងប្រទេសឥណ្ឌាព្យាយាមឆ្លងទឹកជំនន់ដោយប្រើខ្សែពួរនិងធុងដែលគ្មានទឹក នៅជិតបំណែកស្ពានដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ក្នុងភូមិ Palsa ក្នុងស្រុក Purnia រដ្ឋ Bihar។
៩
បក្សីមួយក្បាលទំលើខ្នងសេះប្រភេទ Iceland ដែលកំពុងស៊ីស្មៅនៅក្នុងក្រោល នៅជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ១៨ សីហា ២០១៧
Back to top
XS
SM
MD
LG