រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសបេឡារុស ម៉ូរីស ថៃ អាល្លឺម៉ង់ ចិន អេស្ប៉ាញ និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ១៦ សីហា ២០២០

១
មនុស្សម្នាចូលរួមនៅក្នុងការតវ៉ាមួយប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី ដោយទាមទារឱ្យលោកប្រធានាធិបតី Alexander Lukashenko ចុះចេញពីតំណែង និងការដោះលែងអ្នកទោសនយោបាយ នៅក្នុងក្រុង Minsk ប្រទេសបេឡារុស។

២
ទិដ្ឋាភាពពីលើអាកាសនេះបង្ហាញពីការកំពប់ប្រេងនៃនាវា MV Wakashio នៅក្បែរឧទ្យាន Blue Bay Marine Park ក្នុងប្រទេសម៉ូរីស (Mauritius)។

៣
និស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យលើកម្រាមដៃចំនួន៣ ដែលជាសញ្ញានៃការមិនចុះចាញ់ នៅក្នុងការប្រមូលផ្តុំមួយនៅក្នុងក្រុងបាងកក ប្រទេសថៃ។ ក្រុមបាតុកម្មបានបង្កើនសម្ពាធលើរដ្ឋាភិបាលថៃដើម្បីឱ្យរដ្ឋាភិបាលធ្វើតាមការទាមទាររបស់ពួកគេ គឺធ្វើការរៀបចំការបោះឆ្នោតថ្មីមួយ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបញ្ចប់ការបំភិតបំភ័យដល់អ្នករិះគន់។

៤
អ្នកមានជំនឿដើរកាត់ព្រៃមួយនៅក្បែរព្រះវិហារ Maria Vesperbild នៅក្នុងការដើរក្បួនពន្លឺមួយ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងក្រុង Ziemetshausen ប្រទេសអាល្លឺម៉ង់។

៥
មនុស្សម្នារីករាយនៅក្នុងការប្រគុំតន្រ្តី Hello Chongli-Thaiwoo Midi Music Season ដែលធ្វើឡើងនៅក្នុងក្រុង Chongli ក្នុងខេត្ត Hebei នៅភាគខាងជើងនៃប្រទេសចិន។

៦
កីឡាករប្រណាំងឡាន Lewis Hamilton មកពីចក្រភពអង់គ្លេសបោះពានរបស់លោកទៅលើ បន្ទាប់ពីការប្រកួត Formula One Grand Prix នៅទីលានប្រកួត Barcelona Catalunya ក្នុងក្រុង Montmelo ប្រទេសអេស្ប៉ាញ។

៧
ប្រព័ន្ធចាប់មីស៊ីល Iron Dome បាញ់កម្ទេចមីស៊ីល នៅពេលគ្រាប់រ៉ុក្កែតត្រូវបានគេបាញ់ពីក្រុង Gaza ឆ្ពោះទៅប្រទេសអ៊ីស្រាអែល។

៨
បាតុករអ៊ីស្រាអែលម្នាក់កាន់ផ្កា នៅពេលនាងដេកនៅលើផ្លូវក្នុងបាតុកម្មមួយប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅក្បែរនិវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រីនៅក្នុងក្រុង Jerusalem កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

៩
គ្រាប់បាល់មួយស្ថិតនៅលើផ្លូវដើរ នៅពេលដែលបុគ្គលិករើសគ្រាប់បាល់របស់ក្រុម Arizona Diamondbacks មើលការប្រកួត baseball ទល់នឹងក្រុម San Diego Padres កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។

១០
រន្ទះបាញ់កើតឡើងនៅលើស្ពាន San Francisco-Oakland Bay Bridge ខណៈដែលព្យុះបោកបក់កាត់ក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក។