រូបភាពជុំវិញពិភពលោកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៧ មានមកពីប្រទេសចិន អូស្រា្តលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ព័រទុយហ្គាល់ អ៊ីស្រាអែល និងអាល់បានី។
រូបភាពជុំវិញពិភពលោក ១៦ សីហា ២០១៧

១
ការរំឭកវិញ្ញាណក្ខន្ធលោក Elvis Presley តាមដងផ្លូវនៅខាងមុខផ្ទះរបស់លោក។

២
សត្វជ្រូកមួយហ្វូងត្រូវបានទម្លាក់ចូលទៅក្នុងទឹកដោយអ្នកបង្កាត់ពូជជាការហាត់ទៀងទាត់នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយក្នុងស្រុក Shenyang ខេត្ត Liaoning ប្រទេសចិន។

៣
កីឡាករកាលពីមជ្ឈិមសម័យ Luke Binks និង Andrew McKinnon ឈរថតរូបនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

៤
ស្រ្តីម្នាក់អណ្តែតលើពោងនៅឆ្នេរTumon កោះ Guam។

៥
រូបថតនាង Heather Heyer ដែលត្រូវបានសម្លាប់ក្នុងការជួបជុំជនជាតិស្បែកសជាតិនិយម ត្រូវបានដាក់នៅលើទីរំឭកវិញ្ញាណក្ខន្ធនៅសាលមហោស្រព Paramount ក្រុង Charlottesville រដ្ឋ Virginia។

៦
ទាហានបារាំងឈរកណ្តាលបុព្វជិតក្នុងពិធីសាសនាកាតូលិក នៅខាងមុខព្រះវិហារ Notre Dame ជាផ្នែកមួយនៃពិធី Assumption of Mary ទីក្រុងប៉ារីស ប្រទេសបារាំង។

៧
កូនស្វាអូរ៉ង់អូតង់កើយលើស្មារម្តាយនៅក្នុងសួនសត្វ Padana ទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។

៨
អ្នកភូមិកំពុងមើលយន្តហោះពន្លត់អគ្គិភ័យមួយកំពុងទម្លាក់ទឹកលើព្រៃដែលកំពុងឆេះកុំឲ្យរាលដាលទៅផ្ទះដែលនៅជិតៗនោះក្នុងភូមិ Chao de Codes ក្បែរទីក្រុង Macao ប្រទេសព័រទុយហ្គាល់។

៩
អ្នកដំណើរនិងរុក្ខជាតិនៅតាមផ្លូវដើរបានឆ្លុះចេញពីរូបសំណាកដែលគេដាក់តាំងនៅខាងក្រៅអគារពាណិជ្ជកម្មក្នុងទីក្រុងប៉េកាំងប្រទេសចិន។

១០
ស្រ្តីម្នាក់ពិនិត្យមើលផ្ទះបុរសជនជាតិប៉ាឡេស្ទីនដែលបានសម្លាប់ជនជាតិជ្វីសបីនាក់នៅជិតការតាំងលំនៅរបស់ក្រុមអ៊ីស្រាអែលបន្ទាប់ពីផ្ទះនេះត្រូវបានកំទេចដោយអាជ្ញាធរអ៊ីស្រាអែលក្នុងភូមិ Kobar ក្បែរទីក្រុង Ramallah ក្នុងតំបន់ West Bank។

១១
នារីម្នាក់ហែលទឹកក្នុងអាងទឹកធម្មជាតិ Blue Eye ក្បែរទីក្រុង Sarande ប្រទេសអាល់បានី។