រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ មកពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល អ៊ីតាលី និងចិន។
រូបភាពជុំវិញពិភពលោក ១៦ សីហា ២០១៦

១
លោក Richard Rossi និងចៅប្រុសអាយុ៤ឆ្នាំរបស់លោកឈ្មោះ Justice ដើរកាត់ទឹកដើម្បីរកទីទួលមួយបន្ទាប់ពីផ្ទះរបស់ពួកគេបានលិចទឹកនៅក្នុងក្រុង St. Amant រដ្ឋ Louisiana សហរដ្ឋអាមេរិក។

២
កីឡាការនី Simone Biles របស់អាមេរិកសម្តែងនៅលើឆាកក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកាយសម្ព័ន្ធនៅក្នុងការប្រកួតអូឡាំពិកនារដូវក្តៅ ២០១៦ នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៣
កីឡាករ Glenn O'Shea របស់អូស្រ្តាលី កីឡាករ Elia Viviani របស់អ៊ីតាលី និងកីឡាករ Park Sang-hoon របស់កូរ៉េខាងត្បូង ដួលកង់ក្នុងពេលប្រកួតជិះកង់ក្នុងការប្រកួតអូឡាំពិកនារដូវក្តៅ។

៤
ថ្មដែលគេប្រមូលបាន និងបែងចែកតាមរូបរាងរបស់វា (រូបត្រី) ត្រូវបានគេឃើញនៅផ្ទះ Luigi Lineri ក្នុងសង្កាត់ Zevio ប្រទេសអ៊ីតាលី។

៥
ឡានដឹកទំនិញមួយត្រូវបានគេប្រទះឃើញនៅចំណតដែលលិចទឹកមួយនៅក្នុងក្រុង Denham Springs រដ្ឋ Louisiana សហរដ្ឋអាមេរិក។

៦
បុគ្គលិកម្នាក់ចាំងស្រមោលនឹងផ្ទាំងបញ្ចាំងទិន្នន័យពីកុំព្យូទ័រ ដែលបង្ហាញពីរូបភាពនៃការទូរស័ព្ទឆបោកនៅទូទាំងប្រទេសចិន ក្នុងសន្និសីទស្តីពីសន្តិសុខតាមអ៊ីនធឺណិតរបស់ចិនជាលើកទី៤ នៅក្នុងក្រុងប៉េកាំង។

៧
អ្នកយាមម្នាក់ឈរឈាមពន្ធនាគារសម្រាប់ដែលអ្នកមានទោសប្រហារជីវិតនៅពន្ធនាគារ San Quentin State Prison ក្នុងរដ្ឋ California ។ ការបោះឆ្នោតនៅក្នុងខែវិច្ឆិកានឹងសម្រេចថាតើអនាគតនៃការកាត់ទោសប្រហារជីវិតនៅក្នុងរដ្ឋនេះនឹងទៅជាយ៉ាងណា។

៨
កីឡាករ Migran Arutyunyan របស់អាមេនី និងកីឡាករ Adham Ahmed Saleh Ibrahim Kahk របស់អេហ្ស៊ីបប្រកួតប្រជែងនៅក្នុងការប្រកួតកីឡាបោកចំបាប់ Greco-Roman។