រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាអ៊ីតាលី បារាំង ប៉ារ៉ាហ្គាយ កូសូវ៉ូ សហរដ្ឋអាមេរិក និងចិន។
រូបភាពជុំវិញពិភពលោក ១៥ សីហា ២០១៨

១
រថយន្តធំនិងតូចត្រូវបានទុកចោលនៅលើស្ពាន Morandi ដែលបានបាក់នៅ ក្នុងទីក្រុង Genoa ប្រទេសអ៊ីតាលី។ ស្ពានមួយនៅតាមផ្លូវហាយវ៉េដែលភ្ជាប់ប្រទេសអ៊ីតាលីនិងបារាំងបានបាក់នៅទីក្រុងកំពុងផែអ៊ីតាលីអំឡុងខ្យល់ព្យុះមួយដែលបានបោកបក់រថយន្តហោះឡើងប្រមាណ៩០ម៉ែត្រ។

២
បងស្រី Clara នៃ ទីភ្នាក់ងារកាតូលិកសម្រាប់ការអភិវឌ្ឍឆ្លងប្រទេស (CAFOD) មកពីប្រទេសសំប៊ីដើរកាត់ស្បែកជើងដែលត្រូវបានដាក់នៅខាងក្រៅវិហារ Westminster Cathedral កណ្តាលទីក្រុងឡុងដ៍ដើម្បីផ្សព្វផ្សាយយុទ្ធនាការជនភៀសខ្លួនរបស់សម្តេចប៉ាប Pope Francis។គំនិតផ្តួចផ្តើមរបស់សម្តេចប៉ាបកំពុងអំពាវនាវឲ្យមេដឹកនាំពិភពលោកគាំទ្រកិច្ចព្រមព្រៀងដែលមានបំណងជួយជនភៀសខ្លួននិងជនចំណាកស្រុក។

៤
កុមារី Anarita Mihilli ដែលត្រូវបានម្តាយពរខណដែលនាងថើបឈើឆ្កាងមាសនៅក្នុងព្រះវិហារ Black Madonna អំឡុងពិធីបុណ្យ Assumption ក្នុងភូមិ Letnica ប្រទេសកូសូវ៉ូ។

៥
អ្នកពន្លត់អគ្គិភ័យនិងអ្នកសង្រ្គោះឈរនៅទីដែលស្ពាន Morandi បានបាក់ក្នុងទីក្រុងកំពង់ផែ Genoa ប្រទេសអ៊ីតាលី។ អ្នកសង្រ្គោះស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងគំនរថ្មបន្ទាប់ពីស្ពានដែលបាក់នោះបានសម្លាប់មនុស្សប្រមាន៣៩នាក់។

៦
ប្រធានាធិបតីប៉ារ៉ាហ្គាយថ្មីលោក Mario Abdo Benitez ជិះក្នុងរថយន្តមួយជាមួយនឹងភរិយាអ្នកស្រី Silvana Lopez បន្ទាប់ពីពិធីចូលកាន់តំណែងរបស់លោកក្នុងវិមាន«Lopez Palace» ទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ។

៧
ក្រុមសង្រ្គោះព្យាយាមស្រង់រថយន្តមួយចេញពីបឹង Seneca ក្នុងទីក្រុង Lodi បុរីញូវយ៉កបន្ទាប់ភ្លៀងធ្លាក់យ៉ាងខ្លាំងនិងទឹកបានជន់លិចដែលបណ្តាលឲ្យការជម្លៀសនិងការបំផ្លាញនានាក្នុងតំបន់ Finger។

៩
បុរសម្នាក់បានរត់ជាមួយ«toro encuetado» ប្រអប់មួយដែលមានរាងដូចគោហើយមានដាក់កាំជ្រួច អំឡុងពិធីបុណ្យអបអរ Virgin Mary ក្នុងទីក្រុង Leon ប្រទេសនីការ៉ាហ្គោកាលពីថ្ងៃទី១៤ សីហា ២០១៨។

១០
រូបភាពមួយបង្ហាញពីរន្ទះអំឡុងពេលខ្យល់ព្យុះមួយលើជ្រោះ Taravo និងភូមិ Petreto-Bicchisano លើកោះមេឌីទែរ៉ាណេ Corsica ក្នុងប្រទេសបារាំង។

១១
កុមារីម្នាក់មើលសត្វត្រីយន្តដែលកំពុងហែលទឹកក្នុងសន្និសីទមនុស្សយន្តពិភពលោកក្នុងទីក្រុងប៉េកាំងប្រទេសចិន។