ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
ភាសា
Khmer English
ស្វែងរក
ស្វែងរក
បញ្ជីកម្មវិធីវិទ្យុ
កម្ពុជា
វីដេអូ
អាស៊ាន
អន្តរជាតិ
អាមេរិក
រៀនអង់គ្លេស
សេដ្ឋកិច្ច
អប់រំ
ខ្មែរនៅអាមេរិក
វិទ្យាសាស្ត្រ បច្ចេកវិទ្យា
សុខភាព
វិទ្យុ
Hello VOA
បន្ថែមទៀត
Khmer English
កម្មវិធីវិទ្យុរបស់ VOA
កម្មវិធីវិទ្យុចុងក្រោយ
ព័ត៌មានពេលរាត្រី
កម្មវិធីបន្ទាប់
05:00 - 05:30
ព័ត៌មានពេលព្រឹក
20:30 - 21:30
ព័ត៌មានពេលរាត្រី
កម្មវិធីវិទ្យុផ្សេងទៀត
ស្តាប់ព័ត៌មានម៉ោង៥ព្រឹក
ស្តាប់ព័ត៌មានម៉ោង៨:៣០យប់
ស្តាប់កម្មវិធី Hello VOA
ស្តាប់តាម SoundCloud
ស្វែងរក
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
មុន
បន្ទាប់
ផ្សាយផ្ទាល់
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ១៥ សីហា ២០១៧
16 សីហា 2017
បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ១៥ សីហា ២០១៧។
ផ្សេងទៀត
1
ក្មេងស្រីឥណ្ឌាពាក់កងដៃបីពណ៌កំពុងហាត់សមមុនពេលចូលរួមក្នុងការប្រារពទិវាឯករាជ្យជាតិ ក្នុងទីក្រុង Secunderabad ដែលជាក្រុងភ្លោះនៃខេត្ត Hyderabad ប្រទេសឥណ្ឌា។
2
អធិរាជ្យជប៉ុន Akihito (ស្តាំ) និងភរិយា Michiko កំពុងបន្ទន់ខ្លួនគោរពទីសក្ការៈសម្រាប់អ្នកស្លាប់ក្នុងសម័យសង្គ្រាម នៅក្នុងពិធីរំឭកខួបទី៧២នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ នៅសាល Budokan ក្នុងទីក្រុងតូក្យូ។
3
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កំពុងថ្លែងសារតាមកញ្ចក់ទូរទស្សន៍ ខណៈដែលអ្នកផ្សេងទៀតកំពុងស្តាប់សាររបស់លោក ដែលថ្លែងក្នុងពិធីប្រារពទិវាឯករាជ្យជាតិនៅមជ្ឈមណ្ឌលវប្បធម៌ Seong ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
4
ស្ត្រីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅជិតវិមាន Trump Tower របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលស្ត្រីរូបនោះធ្វើការតវ៉ាប្រឆាំងនឹងប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងទីក្រុងញូវយ៉ក។
5
លោក Gleidson Hoffman ដែលមានដើមកំណើតនៅប្រទេសប្រេស៊ីល មានការក្តុកក្តួលក្នុងចិត្តនៅក្នុងពិធីប្រកាសប្រគល់សញ្ជាតិអាមេរិក នៅទីក្រុងញូវយ៉ក។
6
កសិករម្នាក់កំពុងដើរនៅក្នុងវាលស្រែក្នុងស្រុក Sindhuli ប្រទេសនេប៉ាល់។
7
Neymar កីឡាករបាល់ទាល់ល្បីឈ្មោះរបស់ក្រុម Paris Saint-Germain នៃប្រទេសបារាំងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់អង្គការជនពិការពិភពលោក។ លោកកំពុងត្រេះបាល់នៅលើកៅអីបាក់បែកមួយដែលផលិតឡើងដោយលោក Daniel Berset នៅខាងមុខស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ព្រឹត្តិការណ៍នេះជានិម្មិតរូបនៃការប្រឆាំងនឹងគ្រាប់មីនកប់ក្នុងដី និងគ្រាប់បែកចង្កោម។
8
សមាជិកនៃក្រុមមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាកំពុងរៀបចំចម្អិនពងទាចៀនខ្នាតយក្ស ដែលធ្វើឡើងពីស៊ុតចំនួន១០.០០០គ្រាប់ នៅទីក្រុង Malmedy ប្រទេសប៊ែលហ្ស៊ិក។
9
មន្ត្រីយោធាម្នាក់កំពុងឈរយាមនៅច្រកចូលទៅកាន់អាគារ Bayi ក្នុងជំនួបរវាងអគ្គបញ្ជាការសេនាធិការចម្រុះសហរដ្ឋអាមេរិក គឺលោក Joseph Dunford និងអគ្គបញ្ជាការសេនាធិការចម្រុះចិន លោក Fang Fenghui នៅមូលដ្ឋានទ័ពរំដោះប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។
10
កង្កែបមួយក្បាលនៅក្នុងបឹងមួយក្នុងសួនសត្វនៃទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។
11
ក្រុមអ្នកធ្វើការនៅក្នុងក្រុងព្យាយាមសម្អាតថ្នាំពណ៌ពីរូបសំណាករំឭកដល់ទាហានសហព័ន្ធ លោក John B. Castleman ដែលត្រូវគេវាយបំបែកកាលពីយប់ថ្ងៃសៅរ៍ ក្នុងទីក្រុង Louisville រដ្ឋ Kentucky។
12
រូបគំនូរលម្អជញ្ជាំងនៅកន្លែងបញ្ចុះសពដែលគូរដោយវិចិត្រករជនជាតិប៉ូឡូញ Lukasz Zasadni ក្នុងទីក្រុងមួយឈ្មោះថា «ទីក្រុងមរណៈ» ដែលជាតំបន់អនាធិបតេយ្យមានមនុស្សកន្លះលាននាក់រស់នៅជាមួយនឹងផ្នូរសព ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។
Recommended
ការបោះឆ្នោតនៅកម្ពុជា
Back to top
XS
SM
MD
LG