រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មកពីប្រទេសសៀរ៉ាឡែអូន ឥណ្ឌូនេស៊ី ឥណ្ឌា កាដាណា ស៊ុយអែត ក្រិក ប៉ាឡេស្ទីន និងរូម៉ានី។
រូបភាពជុំវិញពិភពលោក ១៤ សីហា ២០១៧

១
រូបភាពដែលចេញផ្សាយដោយអង្គការ Society 4 Climate Chnage Communication Sierra Leone បង្ហាញពីផ្លូវលិចទឹកមួយនៅក្នងុក្រុងតំបន់ Regent ក្បែរក្រុង Freetown។

២
ពលរដ្ឋឥណ្ឌូនេស៊ីពាក់មួក និងអាវយឺតពណ៌ក្រហម និងសក្នុងពេលដើរក្បួនមួយនៅក្នុងក្រុង Bali ប្រទេសឥណ្ឌូនេស៊ី។

៣
សិស្សសាលាតុបតែងជាព្រះក្រឹស្ណ (ព្រះក្នុងសាសនាហិណ្ឌូ) រង់ចាំសម្តែងក្នុងកម្មវិធីមួយនៅមុនពិធីបុណ្យ Janmashtami ដើម្បីសាទរខួបនៃថ្ងៃប្រសូត្ររបស់ព្រះក្រឹស្ណ នៅក្នុងក្រុង Ajmer ប្រទេសឥណ្ឌា។

៤
ខ្លាឃ្មុំទឹកកកមួយក្បាលឈរនៅលើដុំទឹកកកនៅក្នុងដែនទឹក Franklin Strait ក្នុងដែនដីកោះរបស់កាណាដា។

៥
សត្វរម៉ាំងដ៏កម្រមួយក្បាលត្រូវបានគេថតបាននៅក្នុងក្រុង Gunnarskog ប្រទេសស៊ុយអែត។

៦
បុរសពីរនាក់ និងសុនខមួយជិះម៉ូតូរត់គេចចេញពីភ្លើងឆេះព្រៃនៅក្បែរភូមិ Varnavas ប្រទេសក្រិក។

៧
ស្ត្រីប៉ាឡេស្ទីនម្នាក់ថើបចៅប្រុសតាមរយៈពេលបង្អួចរថយន្តក្រុងមុនពេលគាត់ចាកចេញទៅធ្វើព្យុះហយាត្រាប្រចាំឆ្នាំ Haj នៅក្នុងក្រុង Khan Younis ប្រទេសប៉ាឡេស្ទីន។

៨
លោក Hyeon Soo Lim ដែលទើបតែត្រឡប់មកកាន់ពីប្រទេសកូរ៉េខាងជើងទៅប្រទេសកាណាដាវិញ បន្ទាប់ពីត្រូវបានគេឃុំអស់រយៈពេល៣១ខែ បានឱបចៅស្រីរបស់គាត់នៅពីមុខភរិយារបស់គាត់ឈ្មោះ Geum Young Lim នៅពេលគាត់ចាកចេញពីព្រះវិហារ Light Presbyterian នៅក្នុងក្រុង Mississauga ប្រទេសកាណាដា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។

៩
បុរសម្នាក់ធ្វើមុខជ្រួញនៅពេលដើរក្បែរក្រុមការងារ Lettuce Ladies ដែលជាក្រុមសកម្មជនមួយក្រុម ក្នុងព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ការចាំបន្លែនៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី។