កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក ចាប់ពីសហរដ្ឋអាមេរិក រហូតដល់ចក្រភពអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៣ សីហា ២០២០
![រថយន្តមួយគ្រឿងកំពុងឆេះ នៅខណៈពេលដែលខ្យល់កំពុងបក់នាំយករងើកភ្លើងពីដើមឈើដែលឆេះនៅពេលមានភ្លើងឆេះព្រៃនៅ Lake Hughes ក្នុងតំបន់អភិរក្សព្រៃឈើឧទ្យានជាតិ Angeles នៅខាងជើងក្រុង Santa Clarita រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/e9c386fb-3b59-433d-b255-a68601875299_w1024_q10_s.jpg)
១
រថយន្តមួយគ្រឿងកំពុងឆេះ នៅខណៈពេលដែលខ្យល់កំពុងបក់នាំយករងើកភ្លើងពីដើមឈើដែលឆេះនៅពេលមានភ្លើងឆេះព្រៃនៅ Lake Hughes ក្នុងតំបន់អភិរក្សព្រៃឈើឧទ្យានជាតិ Angeles នៅខាងជើងក្រុង Santa Clarita រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![មន្ត្រីប៉ូលិសពាក់ម៉ាស់ ចូលរួមក្នុងការហាត់សមដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់ប្រទេសឥណ្ឌា នៅឯបន្ទាយប្រវត្តិសាស្ត្រ Red Fort ក្នុងទីក្រុងដែលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/8e0f797a-ff15-4598-b80b-83ec998ae1d5_w1024_q10_s.jpg)
២
មន្ត្រីប៉ូលិសពាក់ម៉ាស់ ចូលរួមក្នុងការហាត់សមដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់ប្រទេសឥណ្ឌា នៅឯបន្ទាយប្រវត្តិសាស្ត្រ Red Fort ក្នុងទីក្រុងដែលី ប្រទេសឥណ្ឌា។
![ទាហានមកពីកងកម្លាំងប្រដាប់អាវុធប្រេស៊ីល កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅឯរូបចម្លាក់ The Redeemer នៅភ្នំ Corcovado មុនពេលបើកដំណើរការឡើងវិញទីន្លែងទាក់ទាញទេសចរណ៍មួយនេះ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។](https://gdb.voanews.com/0ed1b0f5-0d4e-40ff-89ca-e8df93f7c4d6_w1024_q10_s.jpg)
៣
ទាហានមកពីកងកម្លាំងប្រដាប់អាវុធប្រេស៊ីល កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅឯរូបចម្លាក់ The Redeemer នៅភ្នំ Corcovado មុនពេលបើកដំណើរការឡើងវិញទីន្លែងទាក់ទាញទេសចរណ៍មួយនេះ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
![ស្ត្រីម្នាក់ពាក់ម៉ាស់ដើម្បីចូលរួមការពារការរាលដាលនៃវីរុសកូរ៉ូណា កំពុងដើរនៅឯបឹងមួយដែលមានផ្កាឈូក នៅក្រោមកម្ដៅថ្ងៃ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/e2891b46-8b72-4ffe-9cb8-92335d0db353_w1024_q10_s.jpg)
៤
ស្ត្រីម្នាក់ពាក់ម៉ាស់ដើម្បីចូលរួមការពារការរាលដាលនៃវីរុសកូរ៉ូណា កំពុងដើរនៅឯបឹងមួយដែលមានផ្កាឈូក នៅក្រោមកម្ដៅថ្ងៃ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![បុគ្គលិកសុខាភិបាលម្នាក់យកសំណាកដើម្បីធ្វើតេស្តរកមើលជំងឺកូវីដ១៩ នៅទីក្រុង Gauhati ប្រទេសឥណ្ឌា។](https://gdb.voanews.com/ce387820-3e9e-424d-ba4e-baf56e5f7f35_w1024_q10_s.jpg)
៥
បុគ្គលិកសុខាភិបាលម្នាក់យកសំណាកដើម្បីធ្វើតេស្តរកមើលជំងឺកូវីដ១៩ នៅទីក្រុង Gauhati ប្រទេសឥណ្ឌា។
![មនុស្សកំពុងគ្រវីផ្កានៅពេលពួកគេប្រមូលផ្ដុំគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៅទីក្រុងមីនស្តិ៍ ប្រទេសបេឡារុស។](https://gdb.voanews.com/c40cd032-423f-4bb4-983f-dd213bb56296_w1024_q10_s.jpg)
៦
មនុស្សកំពុងគ្រវីផ្កានៅពេលពួកគេប្រមូលផ្ដុំគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៅទីក្រុងមីនស្តិ៍ ប្រទេសបេឡារុស។
![អ្នកភូមិកំពុងឈរមើលការផ្ទុះនៃភ្នំភ្លើង Mount Sinabung មើលចេញពីក្រុង Karo ខេត្តសូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/d691f57d-b3d9-410d-a94c-146cf5f0c7cb_w1024_q10_s.jpg)
៧
អ្នកភូមិកំពុងឈរមើលការផ្ទុះនៃភ្នំភ្លើង Mount Sinabung មើលចេញពីក្រុង Karo ខេត្តសូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី។
![ប៉ូលិសចាប់ខ្លួនបាតុករម្នាក់ក្នុងពេលតវ៉ាប្រឆាំងនឹងការរសម្រេចរបស់ប្រធានាធិបតី Alassane Ouattara ក្នុងការឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីជាលើកទី៣ នៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។](https://gdb.voanews.com/19f6b564-eb28-4e8c-8b8b-198c0de3fe4d_w1024_q10_s.jpg)
៨
ប៉ូលិសចាប់ខ្លួនបាតុករម្នាក់ក្នុងពេលតវ៉ាប្រឆាំងនឹងការរសម្រេចរបស់ប្រធានាធិបតី Alassane Ouattara ក្នុងការឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីជាលើកទី៣ នៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។
![កីឡាករ Jos Buttler នៃប្រទេសអង់គ្លេសកំពុងផ្ដោតទៅលើកូនបាល់ក្នុងពេលដែលកីឡា cricket បានចាប់ផ្ដើមឡើងវិញដោយមិនអនុញ្ញាតឲ្យមានមនុស្សចូលទស្សនា បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺបណ្ដាលមកពីវីរុសកូរ៉ូណា នៅក្រុង Ageas Bowl ទីក្រុង Southampton ចក្រភពអង់គ្លេស៕](https://gdb.voanews.com/8e378b49-6f9c-4721-99ec-7fe6b7084591_w1024_q10_s.jpg)
៩
កីឡាករ Jos Buttler នៃប្រទេសអង់គ្លេសកំពុងផ្ដោតទៅលើកូនបាល់ក្នុងពេលដែលកីឡា cricket បានចាប់ផ្ដើមឡើងវិញដោយមិនអនុញ្ញាតឲ្យមានមនុស្សចូលទស្សនា បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺបណ្ដាលមកពីវីរុសកូរ៉ូណា នៅក្រុង Ageas Bowl ទីក្រុង Southampton ចក្រភពអង់គ្លេស៕