រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសស្វ៊ីស អូស្ត្រាលី អេស្ប៉ាញ ឥណ្ឌា យេម៉ែន អ៊ីស្រាអែល និងក្រិក។
រូបភាពជុំវិញពិភពលោក ១៣ សីហា ២០១៨

១
នេះជារូបភាពពីលើអាកាសដែលបង្ហាញពីការដាក់តាំងបង្ហាញបដាអ៊ុតរឹងចំនួន២៥០០ដើម្បីបង្កើតបានជាឃ្លាមួយ នៅកន្លែងជិះស្គី Aletsch Glacier ក្នុងប្រទេសស្វ៊ីស។

២
មនុស្សម្នាសប្បាយនឹងទស្សនាជ្រូកហោះមួយនៅកន្លែងតាំងពិព័រណ៍ Queensland Royal Exhibition Show ក្នុងក្រុង Brisbane ប្រទេសអូស្ត្រាលី។

៣
បុរសម្នាក់បាញ់ភ្លើងពិលរបស់លោក នៅក្នុងការធ្លាក់អាចម៍ផ្កាយ Perseid នៅឧទ្យានជាតិ Mavrovo ក្នុងក្រុង Macedonia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

៤
មនុស្សម្នាដែលបាត់ឈ្មោះចេញពីបញ្ជីព្រាងនៃបញ្ជីការថ្នាក់ជាតិ បំពេញក្នុងទម្រង់បែបបទដើម្បីប្តឹងទៅស្ថាប័ននេះ នៅជាយក្រុង Gauhati រដ្ឋ Assam ប្រទេសឥណ្ឌា។ បញ្ជីព្រាងស្តីពីពលរដ្ឋនៅក្នុងរដ្ឋ Assam ត្រូវបានចេញផ្សាយកាលពីខែកក្កដា ដោយបានតម្រូវឲ្យមនុស្សជិត៤លាននាក់បង្ហាញភស្តុតាងពីសញ្ជាតិឥណ្ឌារបស់ពួកគេ។

៥
ក្មេងម្នាក់ដែលរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត សម្រាកនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងក្រុង Saada ប្រទេសយេម៉ែន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

៦
រថយន្តបើកកាត់តំបន់ Ramon Crater ក្នុងពេលធ្លាក់អាចម៍ផ្កាយនៅក្បែរក្រុង Mitzpe Ramon ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

៧
ប៉ូលិសបាញ់ម្រេចដាក់បាតុករប្រឆាំងនៅក្នុងការប្រមូលផ្តុំមួយដែលដឹកនាំដោយក្រុមជាតិនិយមស្បែកសដើម្បីប្រារព្ធខួប១ឆ្នាំនៃបាតុកម្មមួយដែលមានឈ្មោះថា Unite the Right នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

៨
ព្រះអាទិត្យលិចនៅក្រោមផ្សែងនៃភ្លើងឆេះព្រៃ ដែលបង្កឡើងដោយខ្យល់ខ្លាំង នៅលើកោះ Evia ក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

៩
កីឡាករ David Bote របស់ក្រុម Chicago Cubs ស្រែកនៅពេលលោករត់ជុំវិញ បន្ទាប់ពីលោកបានឈ្នះក្រុម Washington Nationals ក្នុងការប្រកួត baseball នៅក្នុងក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។