រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌូនេស៊ី អង់គ្លេស សហរដ្ឋអាមេរិក រុស្ស៊ី កេនយ៉ា ចិន អេហ្ស៊ីប អេស្ប៉ាញ អាល់បានី និងស្កុតលែន។
រូបភាពជុំវិញពិភពលោក ១៣ សីហា ២០១៧

១
មនុស្សម្នា រួមមានទាំងប៉ូលិស និងយោធា ចូលរួមនៅក្នុងក្រុងការរាំរបាំប្រពៃណី Saman ដែលមានដើមកំណើតចេញពីក្រុមកុលសម្ព័ន្ធ Gayo នៅក្នុងស្រុក Gayo Lues ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។

២
កីឡាករ Yohann Diniz មកពីបារាំងសប្បាយចិត្តបន្ទាប់ពីរត់កាត់ខ្សែចុងក្រោយ ដើម្បីទទួលបានមេដាយរត់ប្រណាំងក្នុងការប្រកួតដណ្តើមពានរង្វាន់ World Athletics Championships ក្នុងក្រុងឡុងដ៍។

៣
មនុស្សម្នាទទួលបានជំនួយសង្គ្រោះបឋមបន្ទាប់ពីមានរថយន្តបុកទៅលើហ្វូងបាតុករនៅក្នុងក្រុង Charlottesville រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។ មានហ្វូងបាតុករជាតិនិយមស្បែកសមួយក្រុមប្រឈមមុខនឹងក្រុមបាតុករប្រឆាំងនឹងក្រុមនេះ។

៤
ក្រុម Roscosmos ជិះយន្តហោះរបស់ខ្លួនក្នុងពេលប្រកួត Red Bull Flugtag របស់រុស្ស៊ីក្នុងឆ្នាំ២០១៧ នៅក្នុងក្រុងមូស្គូ។

៥
លោក Raila Odinga មេដឹកនាំក្រុមប្រឆាំងកេនយ៉ាថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ដែលប្រមូលផ្តុំនៅក្នុងតំបន់ Mathare នៃក្រុងណៃរ៉ូប៊ី។ លោក Odinga ថ្កោលទោសប៉ូលិសដែលបានសម្លាប់កុបករក្នុងពេលធ្វើបាតុកម្មបន្ទាប់ពីមានការបោះឆ្នោតដ៏ចម្រូងចម្រាសរបស់ប្រទេសនេះ និងកំពុងលើកទឹកចិត្តឲ្យអ្នកគាំទ្រផ្អាកធ្វើការនៅថ្ងៃចន្ទ។

៦
បុរសម្នាក់ចូលរួមក្នុងការប្រកួតញ៉ាំម្ទេសនៅក្នុងក្រុង Ningxiang ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

៧
សិល្បករ Abdelrahman al-Habrouk រៀបរូបរបស់តារាសម្តែង Johnny Depp ដោយប្រើថ្នាំជក់នៅក្នុងក្រុង Alexandria ប្រទេសអេហ្ស៊ីប។

៨
គូស្នេហ៍មួយគូមើលអាចម៍ផ្កាយ Perseid នៅក្បែរក្រុង Comillas ភាគខាងជើងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

៩
មនុស្សម្នាដេកហាលថ្ងៃនៅលើឆ្នេរ Llaman នៅក្បែរក្រុង Himare ប្រទេសអាល់បានី។

១០
មនុស្សម្នាក់ចូលរួមនៅក្នុងការប្រកួតរាំ Highland Country Dancing នៅក្នុងឧទ្យាន Glasgow Green ដែលជាផ្នែកមួយនៃពានរង្វាន់ World Pipe Band Championships ក្នុងក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

១១
ភ្លើងឆេះព្រៃឆាបឆេះនៅក្បែរបង្គោលភ្លើងនៅក្បែរក្រុង Othello សហរដ្ឋអាមេរិក។