រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង អេស្ប៉ាញ កម្ពុជា ឥណ្ឌា អាល្លឺម៉ង់ ហ្វីលីពីន និងចិន។
រូបភាពជុំវិញពិភពលោក ១២ សីហា ២០១៨

១
អ្នកជ្រមុជទឹករុករកកម្ទេចបាក់បែកនៃយន្តហោះទម្លាក់គ្រាប់បែកក្នុងសង្គ្រាមលោកលើកទី២ ដែលមានឈ្មោះថា Lockheed P-38G Lightning នៅតាមបណ្តោយឆ្នេរសមុទ្រ La Ciotat ក្នុងប្រទេសបារាំង។

២
សត្វក្រៀលដើរនៅក្បែរបឹង Fuente de Piedra ក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក្នុងប្រតិបត្តិការគ្រប់គ្រង និងសម្គាល់កូនសត្វក្រៀល។

៣
រ៉ុក្កែតឈ្មោះ The United Launch Alliance Delta IV Heavy ត្រូវបានគេបាញ់ចេញពីយានអាវកាស Parker Solar Probe របស់ណាសា ទៅប៉ះជាមួយនឹងព្រះអាទិត្យ នៅក្នុងស្ថានីយទ័ពអាកាស Cape Canaveral ក្នុងរដ្ឋ Florida។

៤
យានអាវកាស Parker Solar Probe ជាយានមានមនុស្សបើកលើកដំបូងដែលធ្វើដំណើរទៅកាន់បរិយាកាសព្រះអាទិត្យ។ យាននេះនឹងធ្វើការរុករកដោយផ្ទាល់លើដំណើរការរបស់ព្រះអាទិត្យ ដែលមានសារៈសំខាន់សម្រាប់ការយល់ដឹង និងការទស្សន៍ទាយអាកាសធាតុ ដែលអាចប៉ះពាល់ដល់អាយុជីវិតនៅលើផែនដី។

៥
ក្មេងប្រុសម្នាក់ហែលទឹកនៅក្នុងភូមិលិចទឹកមួយ នៅមាត់ទន្លេមេគង្គ នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

៦
រថយន្តដែលឆេះនៅក្នុងការឆេះព្រៃ Carr Fire នៅក្នុងសង្កាត់មួយនៅក្នុងក្រុង Redding រដ្ឋ California កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

៧
បុរសៗជនជាតិឥណ្ឌាកំពុងដើរកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅក្នុងក្រុង Allahabad។

៨
កីឡាការនី Maryna Bekh មកពីអ៊ុយក្រែនប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការលោតចម្ងាយស្ត្រីសម្រាប់ពានរង្វាន់ European Championships ២០១៨ នៅស្តាតអូឡាំពិក ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

៩
មនុស្សម្នាដើររកសម្ភារៈរបស់ពួកគេ បន្ទាប់ពីមានភ្លៀង និងខ្យល់ដ៏ខ្លាំង ដែលបង្កដោយព្យុះមួយនៅក្នុងក្រុង Marikina ប្រទេសហ្វីលីពីន។

១០
មនុស្សពីរនាក់ជិះម៉ូតូឃ្វាលគោរបស់ពួកគេនៅតាមផ្លូវមួយក្នុងក្រុង Boao ខេត្ត Hainan ប្រទេសចិន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។