រូបភាពជុំវិញពិភពលោក សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ មានមកពីប្រទេសក្រិក ឥណ្ឌា អេស៉្បាញ មីយ៉ាន់ម៉ា ចិន អង់គ្លេស និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១១ សីហា ២០១៥

១
ប៉ូលីសបានព្យាយាមបំបែកហ្វូងបាតុករនៃក្រុមជនចំណាកស្រុក ដោយប្រើប្រាស់ផ្សែងសម្រាប់ពន្លត់អគ្គីភ័យ នៅក្នុងអំឡុងពេលចុះឈ្មោះនៅឯពហុកីឡាដ្ឋានមួយក្នុងតំបន់ទីប្រជុំជន នៅភាគអាគ្នេយ៍នៃកោះ Kos ប្រទេសក្រិក។

២
មន្រ្តីម្នាក់លើនាវាឆ្មាំល្បាតសមុទ្រក្រិក និយាយទៅកាន់ជនភៀសខ្លួនស៊ីរី នៅលើទូកមួយដែលផ្ទុកមនុស្សលើសចំណុះ ខណៈដែលទូកនេះរសាត់អណ្តែតនៅលើសមុទ្រ Aegean នៅចន្លោះប្រទេសតួកគី និងក្រិក បន្ទាប់ពីម៉ាស៊ីនមួយនៃទូកនោះបានខូច នៅក្បែរកោះ Kos។

៣
ក្មេងស្រីម្នាក់កំពុងសិក្សានៅលើឡានតាក់ស៊ី ខាងក្រៅខ្ទមដ៏រខេករខាករបស់នាង នៅតាមបណ្តោយផ្លូវក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។

៤
ហ្វូងផ្កាយនៅក្នុងក្រុង Obanos ភាគខាងជើងប្រទេសអេស៉្បាញ។ ផ្កាយដុះកន្ទុយ Perseid meteor នឹងត្រូវបានមើលឃើញនៅយប់ថ្ងៃពុធ ឈានចូលដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ។

៥
ក្មេងប្រុសម្នាក់ហែលទឹកនៅក្នុងទឹកជំនន់ នៅភូមិ Kyaut Ye នៅក្បែរតំបន់ទីប្រជុំ Hinthada ក្បែរតំបន់ដីសណ្ត Irrawaddy Delta ក្នុងប្រទេសមីយ៉ាន់ម៉ា។

៦
កម្មករលាងសម្អាតរូបចម្លាក់ពពុះទឹកដ៏ធំ នៅរមណីយដ្ឋានទេសចរណ៍មួយ នៅក្បែរអណ្តូងប្រេងដំបូងឈ្មោះ Karamay ក្នុងតំបន់ស្វ័យយ័ត Xinjiang Uighur ប្រទេសចិន។

៧
សត្វឆ្កែឈ្មោះ Bamy លិតស្រាបៀរនៅក្នុងពិធីពិព័រណ៌ស្របៀរអង់គ្លេស នៅមជ្ឈមណ្ឌលពិព័រណ៌ Olympia ក្នុងទីក្រុងឡុងដ៍។

៨
អវកាសយានិក Scott Kelly របស់អង្គការ NASA បច្ចុប្បន្នកំពុងស្ថិតនៅក្នុងបេសកម្មរយៈពេលមួយឆ្នាំ នៅស្ថានីយអវកាសអន្តរជាតិ បានថតរូបពេលថ្ងៃរះ ហើយបង្ហោះទៅកាន់បណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។ លោកបានសរសេរថា «អរុណសួស្តី អ្នកនៅប៉ែកខាងលិចសហរដ្ឋអាមេរិក»។

៩
កីឡាករបង្ហោះខ្លួនក្នុងអាកាស ជនជាតិន័រវេ លោក Bjoern Magne Bakke Bryn ហោះនៅលើដៃគូរបស់ខ្លួនគឺលោក Espen Fadnes ខណៈពេលហោះកាត់ភ្នំ Tianmen ក្នុងទីក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន។

១០
លោក Webb Simpson វាយកូនហ្គោលនៅក្នុងវគ្គហ្វឹកហាត់មួយ នៅក្នុងអំឡុងការប្រកួតដណ្តើមពានរង្វាន់ PGA Championship Golf នៅកន្លែងវាយកូនហ្គោល Whistling Straits ក្នុងតំបន់ Haven រដ្ឋ Wisconsin សហរដ្ឋអាមេរិក។

១១
បុរសនេសាទជនជាតិ Kashmiri ម្នាក់ កំពុងបង់សំណាញ់នៅក្នុងបឹង Dal ក្នុងទីក្រុង Srinagar, ប្រទេសឥណ្ឌា។