កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១០ សីហា ២០១៨

១
សត្វតោញីវាយទៅលើតោឈ្មោះពូជអាស៊ី ឈ្មោះ Bhanu ក្នុងព្រឹត្តិការណ៍មួួយដើម្បីផ្សព្វផ្សាយពីទិវាសត្វពិភពលោក នៅសួនមួយក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

២
ប្រព័ន្ធ Iron Dome ប្រឆាំងនឹងកាំជ្រួច បានបាញ់គ្រាប់ប្រឆាំងនឹងកាំជ្រួចមួយនៅពេលដែលមានការបាញ់កាំភ្លើងធំពីតំបន់ Gaza ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល នៅជិតទីក្រុង Sderot នៅភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។

៣
ក្មេងៗជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងលេងនៅកន្លែងក្មេងលេង នៅជំរំជនភៀសខ្លួន Thangkhali ក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដែស។

៤
មនុស្សកំពុងចុចភ្លើងពិលទូរស័ព្ទក្នុងពេលធ្វើបាតុកម្មនៅខាងក្រៅអាគាររដ្ឋាភិបាល ក្នុងទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី។ ពលរដ្ឋរូម៉ានីដែលរស់នៅក្រៅប្រទេសកំពុងធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលឆ្វេងនិយមចុះចេញពីតំណែង និងទាមទារឲ្យមានការបោះឆ្នោតមុនអាណត្តិ។

៥
អាជីវករឥណ្ឌាដែលលក់កម្រងផ្កាកំពុងអង្គុយចាំអ្នកទិញនៅទីផ្សារលក់ដុំនៅទីក្រុង Bangalore ប្រទេសឥណ្ឌា។

៦
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងទស្សានៅរោងចក្រមួយ ដែលរូបថតនេះចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA។

៧
ក្មេងស្រីម្នាក់កំពុងយំរង់ចាំអាហារពេលព្រឹកនៅជំរំជនភៀសខ្លួនមួយ ក្រោយពេលមានគ្រោះរញ្ជួយដីកាលពីថ្ងៃអាទិត្យ នៅភូមិ Sigar Penjalin តំបន់ North Lombok ប្រទេសឥណ្ឌូនេស៊ី។

៨
ឥន្ទធនូបង្ហាញខ្លួននៅលើភ្នំ នៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។