បណ្តុំរូបភាពស្អាតៗនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ១០ សីហា ២០១៧
រូបភាពជុំវិញពិភពលោក ១០ សីហា ២០១៧

១
ភ្ញៀវទេសចរលេងសប្បាយនៅលើឆ្នេរ Tumon នៃកោះ Guam ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក។ កូរ៉េខាងជើងនិយាយថាខ្លួនកំពុងបញ្ចប់ផែនការវាយប្រហារដោយមីស៊ីលឆ្លងទ្វីបមកកាន់តំបន់នេះ ដែលទាំងនេះគឺជាសង្គ្រាមពាក្យសម្តីរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

២
អ្នកកាន់ជំនឿសសាសនាម្នាក់ជួយមិត្តភ័ក្តិរបស់ខ្លួឲ្យឡើងសរសរឈើនៅកណ្តាលបឹងមួយ ក្នុងពេលចូលរួមក្នុងពីធី Deopokhari នៅក្រុង Khokana ប្រទេសនេប៉ាល់។

៣
ក្រុមអ្នកចែវទូកត្រៀមខ្លួនចូលរួមហ្វឹកហាត់នៅក្នុងព្រែក Isebek នៃក្នុងទីក្រុង Hamburg នៅភាគខាងជើងរបស់ប្រទេសអាល្លឺម៉ង់។

៤
សមាជិកក្រុមបងធំ Mara Salvatrucha ឬ MS-13 កំពុងរង់ចាំបញ្ជូនខ្លួនចូលពន្ធនាគារដែលមានការរឹតត្បិតសន្តិសុខខ្លាំងបំផុត នៅក្រុង Zacatecoluca ប្រទេសអែលសាល់វ៉ាឌ័រ។

៥
ឡានមួយគ្រឿងកំពុងស្ថិតនៅក្នុងផ្លូវទឹកនៅលើភ្នំមួយនៅក្បែរផ្លូវ ដែលរងការវាយប្រហារដោយដុំថ្មធ្លាក់ ដោយសារតែគ្រោះរញ្ជួយដីមួយនៅខាងក្រៅទីក្រុង Jiuzhaigou ខេត្ត Sichuan ប្រទេសចិន។

៦
កីឡាការនី Raven Saunders របស់សហរដ្ឋអាមេរិក ចូលរួមប្រកួតក្នុងវិញ្ញាសារគប់ដុំដែកយកចម្ងាយឆ្ងាយ ក្នុងការប្រកួតជើងឯកអត្តពលកម្មអន្តរជាតិនៅកីឡដ្ឋានទីក្រុងឡុងដ៍។

៧
ក្មេងប្រុសម្នាក់កំពុងសប្បាយរីករាយនឹងទឹករលកនៅពេលថ្ងៃលិច នៅលើមាត់កំពង់ផែ Sevastopol នៃសមុទ្រខ្មៅ ក្នុងតំបន់ Crimea។

៨
អណ្ដាតភ្លើងនិងផ្សែងហោះឡើងចេញពីភ្លើងព្រៃនៅជិត ក្រុងមាត់សមុទ្រ Sarande នៅតំបន់ជួរភ្នំ Muzina នៅភាគខាងជើងនៃប្រទេសអាល់បានី។

៩
សមាជិកនៃក្រុមកីឡាវាយកូនបាល់ St. Louis Cardinals កំពុងកាន់ឆ្មាមួយក្បាលដែលបានរត់ចូលក្នុងទីធ្លាប្រកួត ក្នុងពេលប្រកួតវគ្គទី៦ ជាមួយក្រុម Kansas City Royals នៅកីឡដ្ឋាន Busch រដ្ឋ Missouri សហរដ្ឋអាមេរិក។

១០
លោក Benjamin David បានឆ្លងកាន់សារមន្ទីររបស់អាល្លឺម៉ង់ Deutsches Museum នៅពេលគាត់ហែលពីផ្ទះរបស់គាត់ទៅកន្លែងធ្វើការតាមទន្លេ Isar ក្នុងទីក្រុង មុយនិច ប្រទេសអាល្លឺម៉ង់។

១១
លោក J.R. Kail ថើបវត្ថុសម្រាប់រំឭកដល់តារាចម្រៀងបែបស្រុកស្រែ Glen Campbell ដែលទើបបានស្លាប់ នៅក្នុងក្រុងហូលីវូដ ក្នុងទីក្រុងឡូសអែនជឺឡែស រដ្ឋកាលីហ្វ័រញ៉ា។