រូបភាពជុំវិញពិភពលោកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាបេឡារុស ប្រេស៊ីល អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងថៃ។
រូបភាពជុំវិញពិភពលោក ០១ សីហា ២០១៧

១
ជនជាតិជ្វីសកំពុងសម្រាកនៅជិតអាវុធរបស់ខ្លួននៅក្បែរ Western Wall ក្នុងថ្ងៃបុណ្យ Tisha B'Av ជាថ្ងៃអត់អាហារនិងស្ងប់ស្ងៀមនៅទីក្រុងចាស់ Jerusalem។

២
បុរសម្នាក់កំពុងមុជទឹកនៅក្រោមទឹកធ្លាក់តូចមួយនៅក្នុងសួន English ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

៣
អតីតនាយករដ្ឋមន្រ្តីថៃអ្នកស្រី Yingluck Shinawatra ទទួលផ្កាពីអ្នកគាំទ្របន្ទាប់ពីអ្នកស្រីបានធ្វើការថ្លែងចុងក្រោយនៅក្នុងសវនាការពីបទធ្វេសប្រហែសផ្នែកព្រហ្មទណ្ឌ នៅតុលាការកំពូលក្នុងទីក្រុងបាងកក។

៤
ជនចំណាកស្រុកអាហ្រ្វិកម្នាក់ដួលដោយសារហត់នឿយពីការឆ្លងកាត់ព្រំដែនប្រទេសម៉ារ៉ុកទៅកាន់ Ceuta ប្រទេសអេស្ប៉ាញ។

៥
លោក Kyle Parrish មន្ត្រីកងទ័ពជើងទឹកតូចបីកូនប្រុសអាយុបួនខែរបស់ខ្លួនដែលមានឈ្មោះថា Benjamin បន្ទាប់ពីមកដល់ នាវា USS Dewey នៅបន្ទាយក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៣១ កក្កដា ២០១៧។

៦
នាងClaudineia dos Santos Melo និងKlebson Cosme da Silva កាន់ម្ឈូសកូនប្រុសរបស់ខ្លួនឈ្មោះ Arthur Cosme នៅពេលដែលពួកគេបូជាកូននៅទីបញ្ចុះសពមួយក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី៣១ កក្កដា ២០១៧។ ក្មេងនោះត្រូវបានបាញ់ស្លាប់តាំងពីក្នុងពោះម្តាយកាលពីមួយខែមុន វាបង្ហាញថាពីហិង្សាដែលកំពុងកើនឡើងក្នុងតំបន់អនាធិបតេយ្យក្នុងទីក្រុង។

៧
មេឃមួយនៅក្នុងសង្កាត់នៃធនាគារបានឆ្លុះចេញពីទឹកភក់បន្ទាប់ពីព្យុះនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៨
មនុស្សម្នាកំពុងមុជទឹកឲ្យត្រជាក់ខ្លួនក្នុងអាងមួយនៅសួនទឹកនៅក្នុងទីក្រុងមីនស្កិ៍ ប្រទេសបេឡារុស នៅពេលដែលសីតុណ្ហភាពឡើងដល់៣០អង្សាសេ។

៩
ទូកមួយត្រូវបានគេឃើញនៅក្បែរឆ្នេរ Charita ទីក្រុង Niteroi ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៣១ កក្កដា ២០១៧។