កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៩ សីហា ២០១៨

១
ស្ត្រីម្នាក់ចូលរួមក្នុងការធ្វើបាតុកម្មដើម្បីគាំទ្រដល់ការដកការរំលូតកូនចេញពីច្បាប់ព្រហ្មទណ្ឌ នៅខាងក្រៅស្ថានទូតអាហ្សង់ទីន ក្នុងទីក្រុងគីតូ ប្រទេសអេក្វាទ័រ។

២
សត្វតោពីរក្បាលដែលមានអាយុ៤ខែ កំពុងលេងជាមួយគ្នានៅក្នុងទ្រុងក្នុងសួនសត្វ Altiplano នៅទីក្រុង Tlaxcala ប្រទេសម៉ិកស៊ិក។

៣
ហ្មដំរីកំពុងលាងសម្អាតដំរីរបស់ខ្លួននៅក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។

៤
ជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះដោយទូករបស់អង្គការ Proactiva Open Arms ក្នុងសមុទ្រមេឌីទែរ៉ានេ កំពុងឈរនៅលើក្បាលទូកនៅពេលមកដល់កំពង់ផែ Algeciras ក្នុងក្រុង San Roque នៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។

៥
ក្មេងប្រុសជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងឈរស្ទូចត្រីនៅលើទូកនៅជំរំ Shamlapur នៅតំបន់ Teknaf នៃស្រុក Cox's Bazar ប្រទេសបង់ក្លាដែស។

៦
នាវាដឹកទំនិញកំពុងបើកបរកាត់ប៉ម Kalyazin Bell ដ៏ល្បីល្បាញ។ ប៉មនេះជាផ្នែកមួយនៃវិហារគ្រិស្តសាសនា St. Nicholas ក្នុងទីក្រុង Kalyazin ស្ថិតនៅក្នុងទន្លេ Volga ជិតទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៧
ស្ត្រីម្នាក់គប់ដបទៅប៉ូលិស នៅខាងក្រៅអាគារសភាជាតិក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន ក្រោយពេលព្រឹទ្ធសភាបានបដិសេធមិនអនុម័តច្បាប់ដែលផ្ដល់ភាពស្របច្បាប់សម្រាប់ការរំលូតកូន។

៨
ក្មេងស្រីម្នាក់ដើរកាត់ទឹកនៅពេលនាងមើលទៅកាន់ភ្លើងព្រៃដែលកំពុងឆេះនៅព្រៃ Cleveland National Forest ក្នុងតំបន់ Elsinore រដ្ឋកាលីហ្វ័រញ៉ា។

៩
បុរសម្នាក់កំពុងដឹកសេះឡើងទៅលើទូកដែលនឹងដឹកវាទៅកាន់ទីទួល ក្រោយពេលមានរញ្ជួយដីនៅ Gili Trawangan កោះ Lombok ប្រទេសឥណ្ឌូនេស៊ី។

១០
ក្មេងប្រុសជនជាតិរ៉ូហ៊ីងយ៉ាម្នាក់កំពុងចាក់ទឹកលើក្បាលក្នុងពេលដែលមានអាកាសធាតុក្ដៅខ្លាំង នៅជំរំ Kutupalong នៅ Ukhia ស្រុក Cox's Bazar ប្រទេសបង់ក្លាដែស។

១១
បុរសម្នាក់កំពុងដើរនៅលើផ្លូវ នៅពេលដែលភ្លើងឆេះព្រៃកំពុងខិតមកជិតតំបន់នេះ ក្នុងទីក្រុង Silves ប្រទេសព័រទុយហ្គាល់។

១២
នាង Dola Banu ជនជាតិរ៉ូហ៊ីងយ៉ា និងកូនប្រុសរបស់នាង ថតរូបនៅច្រកចូលទៅកាន់ជម្រករបស់នាង នៅជំរំជនភៀសខ្លួន Thangkhali ក្បែរស្រុក Cox's Bazar ប្រទេសបង់ក្លាដែស។