ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិក​ចំពោះ​តន្ត្រី​បូរាណ​និង​សម័យ​ខ្មែរ


一位華裔馬來西亞人抵達科倫坡郊外的一座被稱為“蛇廟“的寺廟,人們將在這裡舉行中國新年的慶祝活動。
一位華裔馬來西亞人抵達科倫坡郊外的一座被稱為“蛇廟“的寺廟,人們將在這裡舉行中國新年的慶祝活動。

របាំ​ប្រពៃណី និង​ចម្រៀង​សម័យ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ផ្សេង​គ្នាក្នុង​ចំណោម​អ្នក​ចូល​រួម​ពិធី​បុណ្យ​អុំទូក​ បណ្តែត​កន្ទោង ឬ​ប្រទីប​ខួប​លើកទី១៥ នៅ​ទី​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូស៊ែត​ សហរដ្ឋ​អាមេរិក​ នៅ​ឆ្នាំ​នេះ។

បុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​សុក្រ​ទី១៩ ​និង​ថ្ងៃសៅរ៍​ ទី​២០ ខែសីហា​នេះ ​មាន​អ្នក​ចូលរួម​ច្រើន​ម៉ឺននាក់​ដែល​មាន​វ័យ​ និង​មាន​ប្រវត្តិ​ជីវិត​ និង​ចំណូល​ចិត្ត​ខុសៗ​គ្នា ជា​ពិសេស​ទាក់ទង​នឹង​សិល្បៈ​ចម្រៀង។

លោក​ហឿន ឈ្លីវ អាយុ​៥២​ឆ្នាំ ​ភៀសខ្លួន​ពី​ខេត្ត​បាត់ដំបង​មក​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៨៥។ ​លោក​ចូលចិត្ត​របាំប្រពៃណី​ តែ​លោក​មិន​ចូលចិត្ត​ចម្រៀង​រែព​ (Rap) និង​ ហ៊ីពហព (hip-hop) ​ទេ។ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ចូលចិត្ត​របាំ​ប្រពៃណី​ជាង។ ​របាំ​ខ្មែរ​យើង​ អញ្ចឹង​យើង​ចូល​ចិត្ត​ហើយ។ រែព​ ខ្ញុំ​មិនសូវ​ចូលចិត្ត​ទេ។​ បាន​តែ​គេ​ក្មេង​ទេ អាហ្នឹង។​ ស្តាប់​បាន​ខ្លះ​ មិន​បាន​ខ្លះ។ ​បទ រែព​ ច្រើន​តែ​ជេរ​គ្នា។ ពិបាក​ស្តាប់។​ មើល​វា​មិនសូវ​ចូល​ភ្នែក​ដែរ»។

ផ្ទុយ​ទៅ​វិញ​យុវជន​ដែល​ធំដឹង​ក្តី​នៅ​សហរដ្ឋ​អាមេរិក​ចូល​ចិត្ត​ចម្រៀង​រែព​ និងហ៊ីព ហព ​ជាង​ព្រោះ​មិន​ពិបាកស្លៀក​ពាក់​តែង​ខ្លួន។ គេ​អាច​សម្តែង​ រែព និងហ៊ីព ហព ទីណា​ក៏បាន។ រាំ​បាន ទោះជា​ម្នាក់​ឯង។

លោក​អាដាម ឡុង (Addam Long) កីឡាករ​អុំទូក​ក្រុម​ ឡាវបូឌាន (LaoBodian) ​និយាយ​ថា៖

«ខ្ញុំចូលចិត្ត​ចម្រៀង​រែព។ ខ្ញុំជា​ក្មេងជំនាន់ថ្មី។ ​ខ្ញុំធំដឹងក្តី​ក្នុង​បរិយាកាស​ចម្រៀង​រែព និងហ៊ីពហព។ ខ្ញុំចូល​ចិត្ត​ហ៊ីព ហព តែ​ខ្ញុំ​ក៏​ស្តាប់​ចម្រៀង​ប្រពៃណី​អាស៊ី​ខ្លះដែរ»។

រីឯ​កញ្ញា​ ម៉ៅ ចាន់សុខនា​ ជា​និស្សិត​ខ្មែរ​មក​រៀន​នៅ​សាកលវិទ្យាល័យ​ ស៊ែន្ត ឡូរ៉ិនស៍ (St. Laurence​) នា​ទីក្រុង​ញូវយ៉ក​និយាយ​ថា នាង​ចូលចិត្ត​របាំ​ប្រពៃណី​ជាង​ចម្រៀង​រែព​ និង​ហ៊ីពហព។​ នាង​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​ចូលចិត្ត​របាំ​គោះត្រឡោក ​ដែល​ជា​របាំ​ប្រពៃណី​ខ្មែរ​យើង​ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ចម្រៀង​សម័យ​ផង​ដែរ។ ខ្ញុំ​ចូលចិត្ត​របាំ​ខ្មែរ​ជាង»។

អ្នក​ស្រី​ឡុច អឹម ​ដែល​ជា​អតីត​ជន​ភៀសខ្លួន​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ចំណូល​ចិត្ត​របស់​អ្នកស្រី​ទេ។​ អ្នកស្រី​និយាយ​ថា «ចូលចិត្ត​ទាំង​អស់​ហ្នឹងឯង។ ឲ្យ​តែ​គេ​លេង ​ចេះ​តែមើល​ហើយ»។

ពេល​សួរ​អំពី​ខ្លឹមសារ​ចម្រៀង​ រែព អ្នកស្រី​សើច​ ហើយ​ឆ្លើយ​ថា៖ ​«ស្តាប់​មិន​បាន»។

អ្នក​ចូលចិត្ត​ចម្រៀង​រែព និង​ហ៊ីព ហព ហាក់​ដូចជា​មាន​ចំនួន​តិច តែ​សម្រែក ការ​ទះដៃ និង​សកម្មភាព​គាំទ្រ​មាន​សភាព​កង​រំពង​ជាង​របាំ​ប្រពៃណី៕

XS
SM
MD
LG