កុមារីកម្ពុជាមួយក្រុមដែលមានអាយុត្រឹម១១និង១២ឆ្នាំ បានចូលរួមការប្រកួតផ្តាច់ព្រ័ត្រជាសាកលមួយខាងការសរសេរកម្មវីធី app សម្រាប់ទូរស័ព្ទឈ្មោះ Technovation Challenge World Pitch Summit ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google ក្នុងតំបន់បច្ចេកវិទ្យា Silicon Valley សហរដ្ឋអាមេរិក។ ទោះបីពួកគេមិនទទួលបានរង្វាន់ធំក្តី ក៏អាយុដ៏ក្មេងរបស់ពួកគេ និងការណ៍ដែលពួកគេបានត្រូវជ្រើសរើសពីជាង១.០០០ក្រុមនៅទូទាំងពិភពលោក ត្រូវគេមើលឃើញថា នឹងផ្តល់ជាការជំរុញទឹកចិត្តដ៏ច្រើនដល់កុមារីនិងស្ត្រីខ្មែរដែលចាប់អារម្មណ៍នឹងវិស័យបច្ចេកវិទ្យាដ៏ក្មេងខ្ចីរបស់កម្ពុជា។ សូមទស្សនាកម្រងរូបភាពដែលបង្ហាញពីដំណើររបស់ពួកគេនៅក្នុងការប្រកួតដ៏កម្រមួយនៅសហរដ្ឋអាមេរិក។