វាគ្មិនក្នុងប្រទេសកម្ពុជាពីររូបអះអាងថា កម្ពុជានឹងដើរតួនាទីជាអព្យាក្រឹត្យនិងប្រើវិធីសាស្ត្រពន្យារពេលក្នុងការស្វះស្វែងរកដំណោះស្រាយលើបញ្ហារសើបមួយចំនួនក្នុងតំបន់ដូចជាជម្លោះសមុទ្រចិនខាងត្បូង និងបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាដើម។ បញ្ហាមួយចំនួនទៀតរួមមានដូចជា ការប្រកួតប្រជែងផ្នែកធនធានមនុស្ស និងបញ្ហាគោរពសិទ្ធិមនុស្ស។ លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងលោក ប៉ែន សុមុនី នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គមបានថ្លែងដូច្នេះ ក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១១ ពិភាក្សាអំពីបញ្ហាប្រឈមមុខនានារបស់កម្ពុជា និងដំណោះស្រាយក្នុងភាពជាម្ចាស់ផ្ទះនៃសមាគមអាស៊ាន។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១៖