ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ចូល​សម្រប​សម្រួល​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ​


Workers look at &#39;Rex&#39;, a two-meter-tall artificial human, at the Science Museum in central London. <span class="Lbl">British roboticist designers claim Rex is the world&#39;s first complete bionic man, featuring artificial organs as well as fully functioning limbs. </span>
Workers look at &#39;Rex&#39;, a two-meter-tall artificial human, at the Science Museum in central London. <span class="Lbl">British roboticist designers claim Rex is the world&#39;s first complete bionic man, featuring artificial organs as well as fully functioning limbs. </span>

ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេស៊ី៖​ កាលពី​ថ្ងៃ​អង្គារប្រទេស​ថៃ​និង​កម្ពុជា​បាន​យល់ព្រម​ទទួល​យក​អ្នក​សង្កេតការណ៍​ជាតិ​ឥណ្ឌូនេស៊ីហើយ​ជៀសវាង​ការវាយ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​ក្នុង​ជម្លោះ​ព្រំដែន។​ កិច្ចព្រមព្រៀង​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​សមាគម​ប្រទេស​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ (ASEAN)​ និង​សម្រាប់​ប្រធាន​បច្ចុប្បន្ន​ គឺ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី​ លោក​ ម៉ារទី​ ណាតាលេហ្កាវ៉ា​ ដែល​បាន​ដើរ​តួនាទី​ដ៏​សកម្ម​នៅ​ក្នុង​ការសម្រប​សម្រួល​ជម្លោះ។

បន្ទាប់​ពី​បាន​ទទួល​កិច្ច​ប្រជុំ​មួយ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ​និង​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​នៅ​ក្រុង​ហ្សាការតា​រួច​ហើយ​លោក​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី​ ម៉ារទី​ ណាតាលេហ្កាវ៉ា​ (Marty​ Natalegawa)​ បាន​ប្រកាស​ថា​កិច្ចព្រមព្រៀង​ពិសេស​មួយ​បាន​សម្រេច​ហើយ​ដើម្បី​បញ្ចប់​ការវាយ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​រវាង​ប្រទេស​ទាំង​ពីរ។​ ភាគី​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធគ្នា​ដណ្តើម​ទឹកដី​មួយ​កន្លែង​នៅ​ជិត​ប្រាសាទ​ហិណ្ឌូ​ខ្មែរនៅ​តាម​ព្រំដែន​ខ្មែរ​ថៃ។

លោក​ ណាតាលេហ្កាវ៉ា​ ថ្លែង​ថា​ រដ្ឋមន្រ្តី​ការបរទេស​បាន​យល់​ព្រម​គ្នា​តាម​អ្វី​ដែល​លោក​ហៅ​ថា​បទឈប់​បាញ់​គ្នា​ក្រៅ​ផ្លូវការ​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​យោធា​និង​ស៊ីវិល​ឥណ្ឌូនេស៊ី​ដែល​គ្មាន​អាវុធ​ចូល​ទៅ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ រួច​ហើយ​ធ្វើ​កិច្ច​ចរចា​ឧភតោភាគី​បន្ថែម​ ដោយ​មាន​ការចូល​រួម​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ផង​ដែរ។

លោក​ ណាតាលេហ្កាវ៉ា​ ថ្លែង​ថា​ លោក​មិន​ព្រួយ​បារម្ភ​អំពី​រឿង​មាន​បទ​ឈប់​បាញ់​គ្នាក្រៅ​ផ្លូវការ​នោះ​ទេ​ ដរាប​ណា​ភាគី​ទាំង​ពីរ​សុខចិត្ត​ធ្វើ​តាម។

«សេចក្តី​ថ្លែង​និយាយ​អំពី​ការជៀសវាង​ការប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ។​ គឺ​ចំណុច​នេះ​ហើយ​ដែល​យើង​យល់​ថា​ជា​បទ​ឈប់​បាញ់​គ្នា។​ រួច​ហើយ​នឹង​មាន​កិច្ច​ប្រជុំ​បន្ថែម​ទៀត​រវាង​ភាគី​ទាំង​ពីរ​ ដើម្បី​ពង្រឹង​ស្ថានការណ៍​បច្ចុប្បន្ន។​ ដូច្នេះ​ ខ្ញុំ​មិន​ទុក​ឲ្យ​ខ្លួន​ខ្ញុំ​គាំង​ជាប់​នៅ​ក្នុង​ភាសា​ច្បាប់​ ដែល​ថា​ “តើ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ឬ​មិន​មាន”​ នោះ​ទេ។​ ដរាប​ណា​គ្មាន​ស្នូរ​កាំភ្លើង​ ទាំង​តូច​ទាំង​ធំ​ នោះ​ខ្ញុំ​មាន​សេចក្តី​ត្រេកអរ​ជា​ទី​បំផុត»។

អ្នកវិភាគ​នយោបាយ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ លោក​ ខល​ ធេយ័រ​ (Carl​ Thayer)​ ជា​សាស្រ្តាចារ្យ​សកលវិទ្យាល័យ​ ញូ​ សៅត៍​ វេលស៍​ (New​ South​ Wales)។​ លោក​បាន​សរសើរ​លោក​ ណាតាលេហ្កាវ៉ា​ ដែល​បាន​ចាប់​ផ្តើមធ្វើ​កិច្ច​ការ​ផ្លូវ​ទូត​ ក្នុង​ឋានៈ​ជា​ប្រធាន​របស់​អាស៊ាន​ ដើម្បី​ទៅ​ទស្សនា​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​មួយ​ខែ​កន្លង​ទៅ​នេះ​ ហើយ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​បូរី​ញូយក​ (New York)។​ លោក​ ធេយ័រ​ ថ្លែង​ថា​ កិច្ច​ប្រឹង​ប្រែង​ប្រកប​ដោយ​ជោគ​ជ័យ​បាន​ធ្វើ​ឲ្យ​ អាស៊ាន​ ទទួល​ការ​ជឿ​ទុក​ចិត្ត​ជា​ថ្មី​ នៅ​ក្នុង​បញ្ហា​ដែល​ប៉ះពាល់​ទៅ​លើ​សន្តិភាព​និង​ស្ថេរភាព​នៅ​ក្នុង​តំបន់។

«ខ្ញុំ​មាន​សុទិដ្ឋិនិយម​ច្រើន។​ នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​អាស៊ាន។​ បញ្ហា​នេះ​បាន​នាំ​យក​ទៅ​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។​ តែ​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​បញ្ជូន​បញ្ហា​នេះ​បក​មក​ឲ្យ​អាស៊ាន​ដោះ​ស្រាយ​វិញ។​ ហើយ​ក្នុង​ឋានៈ​ជា​ប្រធាន​ រដ្ឋ​មន្រ្តី​ការ​បរទេស​ឥណ្ឌូនេស៊ី​បាន​ប្រកាន់​យក​មុខ​នាទី​ដ៏​សកម្ម​មួយ​ ហើយ​បាន​ទទួល​កិច្ច​ព្រម​ព្រៀង​ពី​ប្រទេស​ថៃ​និង​កម្ពុជា​សម្រាប់​ទុក​បង្ហាញ​ជា​ភស្តុតាង​ នៅ​ពេល​ដែល​ប្រទេស​ថៃ​បាន​និយាយ​ថា​ ជម្លោះ​នេះ​អាច​ដោះ​ស្រាយ​បាន​តែ​ជា​ឧភតោភាគី​ទេ»។

អាស៊ាន​មាន​នយោបាយ​តឹង​រ៉ឹង​មួយ​អំពី​ការ​មិន​ចូល​ជ្រៀត​ជ្រែក​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​សមាជិក​ ហើយ​បាន​ទទួល​ការរិះគន់​ថា​បាន​បំពេញ​កិច្ច​ការ​តិច​តួច​ពេក​ដើម្បី​ដោះស្រាយ​ជម្លោះ​និង​ដើម្បី​រក្សា​សន្តិសុខ​ក្នុង​តំបន់។​ ក៏​ប៉ុន្តែ​ លោក​ ណាតាលេហ្កាវ៉ា​ ពោល​ថា​ នៅ​ពេល​ដែល​ការប៉ះទង្គិច​គ្នា​បាន​ចាប់​ផ្តើម​នៅ​ដើម​ខែ​កុម្ភៈ​ លោក​មើល​ឃើញ​មុខ​នាទី​មួយ​សម្រាប់​អាស៊ាន។

«នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ទាក់​ទង​ទៅ​នឹង​សមត្ថភាព​របស់​អាស៊ាន​ ក្នុង​ការដោះស្រាយ​ស្ថានការណ៍​ដែល​មាន​ជម្លោះ។​ នៅ​ពេល​ដែល​ការប៉ះ​ទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​ ៤​ ខែ​កុម្ភៈ​ ក្នុង​ឋានៈ​ជា​ប្រធាន​ យើង​ដឹង​ប្រាកដ​ថា​មិន​យូរ​មិន​ឆាប់​ បញ្ហា​នេះ​នឹង​ធ្លាក់​មក​លើ​បន្ទុក​របស់​អាស៊ាន​ជា​មិន​ខាន។​ ដូច្នេះ​ជា​ការប្រសើរ​បំផុត​បើសិន​ជា​យើង​ចាប់​ផ្តើម​ឲ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​ និង​អាច​រក​ជម្រើស​បាន​ល្អ»។

នៅ​ពេល​ដែល​បទ​ឈប់​បាញ់​គ្នា​ ជា​ជោគ​ជ័យ​ដ៏​សំខាន់​មួយ​ លោក​ ណាតាលេហ្កាវ៉ា​ ថ្លែង​ថា​ កិច្ចការ​សម្រប​សម្រួល​គ្នា​គ្រាន់​តែ​បាន​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ។​ ការស្វែងរក​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍​មួយ​សម្រាប់​ជម្លោះ​ព្រំដែន​នឹង​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ និង​តម្រូវ​ឲ្យ​មាន​កិច្ច​ចរចា​គ្នា​ជា​ច្រើន​ទៅ​ថ្ងៃ​មុខ​ទៀត៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG