ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ៖ តុល្យការ​នៃ​ដំណើរការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​២០១១


លោក ហ៊ុយ វណ្ណៈ មន្រ្ដី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម (ឆ្វេង) ចែក​ឯកសារ​របស់​តុលាការ​នៅ​​ឯ​ទី​តាំង​សាលាក្តី​ខ្មែរ​ក្រហម​ឯ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
លោក ហ៊ុយ វណ្ណៈ មន្រ្ដី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម (ឆ្វេង) ចែក​ឯកសារ​របស់​តុលាការ​នៅ​​ឯ​ទី​តាំង​សាលាក្តី​ខ្មែរ​ក្រហម​ឯ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

មន្ដ្រី​សាលាក្ដី​ខ្មែរ​ក្រហម​ចាត់​ទុក​ថា ឆ្នាំ​២០១១​គឺ​ជា​ឆ្នាំ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។ លោក ហ៊ុយ វណ្ណៈ មន្រ្ដី​ផ្នែក​កិច្ចការ​សាធារណៈ​មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ នៅ​ថ្ងៃ​ចន្ទ័​ទី​២៦​ខែធ្នូ​ឆ្នាំ​២០១១​ថា​ ការ​ជំនុំជម្រះ​លើ​សំណុំរឿង​០០២​ ដែល​មាន​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហមសរុប​ចំនួន​បី​នាក់​បាន​ដំណើរការ​ទៅ​មុខ។ ហើយ​សំណុំរឿង​ ០០១​ដែល​មាន​ឌុច​ជា​ជន​ជាប់ចោទ​ ត្រូវ​បាន​កាត់ទោស​បញ្ចប់​ដោយ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​និង​កំពុង​រង់ចាំ​ការ​ប្រកាស​សាលដីកា​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០១២។

«យើង​បាន​ធ្វើ​កិច្ចការ​មួយ​ដែល​លឿន​ និង​មាន​ប្រសិទ្ធភាព» លោក ហ៊ុយ វណ្ណៈ បញ្ជាក់​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​លោក​ស៊ុន ធន់ អ្នក​ស្តាប់​ពី​ខេត្ត​កំពង់ធំ​ចោទ​សួរ​ពី​ដំណើរការ​កាត់ទោស​ និង​ចំណោទ​ដែល​ជន​ជាប់ចោទ​ នួន ជា បាន​លើក​ឡើង។

មន្ដ្រី​តុលាការ​ដដែល​បាន​ភ្ជាប់​ការ​ចូលរួម​នៃ​ជនរងគ្រោះ​ក្នុង​ការ​ទស្សនា​ការ​កាត់ទោស​ដោយ​ផ្ទាល់​រហូត​ដល់​ចំនួន​ជាង​ ១១០.០០០​នាក់​ថា គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​សាលាក្ដី​ពិសេស​ផង​ដែរ។

ថ្វី​បើ​ដូច្នេះ​ក្ដី​ សំណុំរឿង​០០៣ និង​០០៤​បាន​ស្ដែង​ចេញ​នូវ​ភាព​ចម្រូងចម្រាស់​បន្ថែមទៀត​រវាង​ភាគី​កម្ពុជា​និង​ភាគី​អន្ដរជាតិ​ក្នុង​សាលាក្ដី​ខ្មែរក្រហម។

លោក​ ហ៊ុយ វណ្ណៈ មាន​ប្រសាសន៍​ថា៖ «រឿង​នីមួយៗ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ខុសគ្នា​ ហើយ​បច្ចុប្បន្ន​នេះ​ ០០១ ត្រៀម​ប្រកាស​នៅ​កំពូល​ ០០២​ ស្ថិត​ក្នុង​ដៃ​សាលាដំបូង​ និង ០០៣ ស្ថិត​ក្នុង​អង្គបុរេ​ជំនុំជម្រះ​ និង ០០៤ កំពុង​បន្ដ​នីតិវិធី​ស៊ើប។ ដរាប​ណា​សាច់រឿង​នោះ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ​ទើបអាច​លាតត្រដាង​ជា​សាធារណៈ»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​២៦ ​ខែ​ធ្នូ​ ឆ្នាំ​២០១១៖

វីដេអូថ្មីៗបំផុត

XS
SM
MD
LG