ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ប្រើ​ធម៌ក្តៅ​ចាប់​ក្រុម​ម៉ាហ្វីយ៉ា​ចិននៅ​ស្រុកខ្មែរ


2013年2月6日参加为期两天的伊斯兰合作组织国家首脑会议的成员国领导人2013年在会议召开地点开罗合影
2013年2月6日参加为期两天的伊斯兰合作组织国家首脑会议的成员国领导人2013年在会议召开地点开罗合影

ជនជាតិ​ចិន​ដីគោក​ចំនួន​១៦៦នាក់​ និង​ស្រ្ដី​ជនជាតិ​វៀតណាម​ម្នាក់ ​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចាប់ទ្រង់​ទ្រាយ​ធំ​មួយ​របស់​ក្រុម​នគរបាល​ក្រសួង​មហាផ្ទៃ​នៅថ្ងៃ​ព្រហស្បតិ៍នេះ។

លោក​ឧត្តមសេនីយ៍​គាត ចន្ទ័ថារិទ្ធ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ជនជាតិ​ចិន​ទាំង​នោះ​គឺ ជា​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ហើយ​បាន​យក​ប្រទេស​កម្ពុជា​ធ្វើ​ជាទី​តាំង​ ដើម្បី​ធ្វើការ​គំរាម​ដល់​ជនរងគ្រោះ​នៅ​ក្រៅ​ប្រទេស។

«ពួកនេះ​ធ្វើ​សកម្មភាព​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ​VOIP ​ដើម្បី​ទាក់ទង​គំរាម​ទៅស្រុក​ក្រៅ​គំរាម​ជំរិត​ទារប្រាក់​ជារបៀប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជារបៀប​អង្គការ​ចាត់តាំង»។

នៅក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ​ ៦៨​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ខណ្ឌផ្សេងៗ​នៅក្នុង​រាជធានី​ភ្នំពេញ ៣៨​នា​ក់ឃាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​ និង​នៅក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ក្រុម​នគរបាលឃាត់ខ្លួន​ជនជាតិ​ចិន​សរុប​ចំនួន​៦១​នាក់។ មាន​ស្ដ្រី​សរុប​ចំនួន​៤៩នាក់​នៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ឃាត់​ខ្លួន។

មន្ដ្រី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ដដែល​បាន​បញ្ជាក់​ថា ​នេះ​គឺ​ប្រតិបតិ្ដការ​មាន​លក្ខណៈ​អន្ដរជាតិ​ ​ហើយ​ត្រូវបាន​ធ្វើឡើង​ព្រមគ្នា​នៅថ្ងៃ​តែមួយ​ក្នុង​ប្រទេស​ថៃ កោះតៃវ៉ាន់ឥណ្ឌូណេស៊ី ​និង​ ម៉ា​ឡេស៊ី ​បន្ទាប់ពី​មាន​បណ្ដឹង​ពី​ជនរងគ្រោះ។​លោក​ឧត្តមសេនីយ៍គាត ចន្ទ័ថារិទ្ធ ​បញ្ជាក់​ថា ក្រុម​ជនទាំង​នេះ​ បាន​ចូលមក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​អ្នកទេសចរ​ ហើយ​បាន​សម្ងំ​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​នៅ​ក្នុង​ផ្ទះ​សម្រាប់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម។

«ក្នុងថ្ងៃ​តែមួយ​ នៅ​តៃវ៉ាន់​ គឺ​ឃាត់​១៤១​នាក់​ នៅ​ថៃ​៥នាក់ ​ឥណ្ឌូនេស៊ី​១៣០​នាក់ ​ម៉ាឡេស៊ី​៣៧នាក់»។

នេះ​គឺជា​ប្រតិបត្តិការ​ដ៏ធំ​បំផុត​មួយ​ ដែល​ក្រុម​មន្ដ្រី​កម្ពុជា​អះអាង​ថា​ ដើម្បី​ចាប់​ក្រុម​ជន​សង្ស័យនៅក្នុង​បណ្ដាញ​ឧ​ក្រិដ្ឋកម្ម​ឆ្លងដែន​នោះ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុនក្រុម​អាជ្ញាធរ​កម្ពុជា​បាន​រកឃើញ​ជនជាតិ​ចិន ដែល ត្រូវ​គេ​លាក់ខ្លួន​នៅ​កន្លែង​ផ្សេងៗ​គ្នានៅ​ក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​នាំ​ទៅ​ប្រទេស​ទីបី។

លោក​ឧត្តមសេនីយ៍​ គាត ចន្ទ័ថារិទ្ធ ​បញ្ជាក់​បន្ថែមថា​ ជន​ដែល​ត្រូវចាប់​ខ្លួន​កំពុង​ស្ថិត​នៅក្រោម​ការគ្រប់​គ្រង​និង​សួរចម្លើយ​របស់​ប៉ូលិស​អន្ដោប្រវេសន៍​នៅ​ក្បែរ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ក្រុង​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា​វា​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​ជនជាតិចិន​ទាំងនេះ​ នឹង​ត្រូវ​បញ្ជូនចេញ​ពីប្រទេស​កម្ពុជា​ភ្លាមៗ​ ឬក៏​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​បន្ថែម​ដើម្បីកាត់ទោស​មុន​នឹង​បណ្ដេញចេញ​ពីប្រទេស​កម្ពុជា។

នៅ​មិនទាន់​មាន​ការបង្ហាញ​ប្រតិកម្ម​ណាមួយ​ពី​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ។

ក្រុម​មន្ដ្រី​សិទ្ធិមនុស្ស​មិនបាន​តាម​ឃ្លាំមើល​ការចាប់ខ្លួន​ជនជាតិ​ចិន​ខាងលើ​នោះ​ឡើយ។

លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ​ដែល​ជា​គណបក្ស​ជំទាស់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការធ្វើ​ប្រតិបត្តិការ​បង្រ្កាប​បទឧក្រិដ្ឋ ក៏​ប៉ុន្ដែ​លោក​ហាក់ដូច​ជា​មាន​ការសង្ស័យ​អំពី​ការគោរព​សិទ្ធិ​មនុស្ស។

«បើសិន​ហ្នឹង​ជា​ជន​ទុច្ចរិត​មែន​ គេ​គាំទ្រ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ ប៉ុន្តែសុំ​ធ្វើ​យ៉ាងម៉េច​ឲ្យតាម​មាន​ការគោរព​សិទ្ធិមនុស្ស​តាម​ច្បាប់​ត្រឹមត្រូវ»។

លោក​កុយ គួង​ អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​មាន​ប្រសាសន៍​ថា​ លោក មិនទាន់បាន​ទទួល​ដំណឹង​ពីការ​ចាប់ខ្លួន​នោះ​ទេ៕

XS
SM
MD
LG