ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​កម្ពុជា​អះអាង​ថា ​Global​ Witness​ លើក​បញ្ហា​ព្រៃ​ឈើ​ជា​អាវុធ​ប្រឆាំង​ហ៊ុន សែន


លោក​ខៀវ​ កាញា​រិទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ ផ្តល់​បទ​សម្ភាសន៍​អ្នក​សារព័ត៌មាន​។
លោក​ខៀវ​ កាញា​រិទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ ផ្តល់​បទ​សម្ភាសន៍​អ្នក​សារព័ត៌មាន​។

លោក​ខៀវ​ កាញា​រិទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ហៅ​ការ​ចេញ​របាយ​ការណ៍​របស់​អង្គ​ការ​ឃ្លាំ​មើល​ការ​រំលោភ​បរិដ្ឋាន​អន្តរ​ជាតិ​មួយ​ ដែល​មាន​ឈ្មោះ​ថា ​Globlal​ Witness​ថា ​បាន​ លើក​យក​បញ្ហា​ព្រៃ​ឈើ​ជា​អាវុធ​មួយ​សម្រាប់​វាយ​ប្រហារ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន។ សម្លេង​ «ខ្លួន​ឯង​យក​បញ្ហា​ព្រៃ​ឈើ​នេះ​ ដើម្បី​ជា​អាវុធ​មួយ​ ក្នុង​យុទ្ធនា​ការ​ប្រឆាំង​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ទេ ​ដែល​Globlal​ Witness​ មក​និយាយ​នោះ​ចំពោះ​រដ្ឋា​ភិបាល​អត់​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​អង្គ​ការ​ហ្នឹង​ទេ»។

កាល​ពី​ថ្ងៃ​សុក្រ​ ចុង​សប្តាហ៍​មុន​នេះ​ ពី​ទី​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស​ អង្គ​ការ​ឃ្លាំ​មើល​ការ​រំលោភ​ បរិដ្ឋាន​អន្តរ​ជាតិ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ Global​ Witness​ បាន​លើក​ឡើង​ថា​ ហេតុ​ផល​ដែល​បាន​លើក​ ឡើង​ក្នុង​ការ​ដក​ហូត​មុខ​តំណែង​លោក​ ទី ​សុគន្ធ​ ចេញ​ពី​អគ្គ​នាយក​រដ្ឋ​បាល​ព្រៃ​ឈើ​ កាល​ពី​សប្តាហ៍​មុន​នេះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច។​ ហើយ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ ត្រូវ​តែ​មាន​ចំណាត់​វិធាន​ការ​ណ៍ឲ្យ​បាន​ ទូលំ​ទូលាយ​ជាង​នេះ​ ដើម្បី​ការ​ពារ​ព្រៃ​ឈើ​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពីថ្ងៃ​អង្គារ​ ដើម​សប្តាហ៍​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មុខ​តំណែង​ លោក​ទី​ សុគន្ធ​ ពី​ប្រតិភូ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​រដ្ឋ​បាល​ព្រៃ​ឈើ​ឲ្យ​ទៅ​កាន់​តួនាទី​ជា​អនុ​រដ្ឋ​លេខា​ធិការ​ ក្រសួង​កសិកម្ម​វិញ​ ក្រោយ​ពី​លោក​ទី ​សុគន្ធ ខក​ខាន​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ។

លោក​ស៊ីម៉ុន​ ថាយ​ល័រ​ នាយក​អង្គ​ការ​ Global ​Witness​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់ ​ខ្លួន​ថា​ គំនិត​ដែល​ថា​ លោក​ទី សុគន្ធ ​ត្រូវ​បាន​ដក​ហូត​ពី​មុខ​តំណែង​របស់​លោក​ដោយ​សារ​តែ​បរាជ័យ​ ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច។

លោក​ស៊ីម៉ុន​ ថាយ​ល័រ​ បាល​លើក​ឡើង​ទៀត​ថា​ តួនាទី​របស់​លោក​ទី​ សុគន្ធ​ ជា​អ្នក​ការ​ពារ​ព្រៃ​ ឈើ​នៅ​កម្ពុជា​ មិន​គួរ​ឲ្យ​គេ​ទុក​ចិត្ត​ស្រាប់​ទៅ​ហើយ​ ហើយ​ប្រសិន​ណា​បើ​ការ​ដក​ហូត​មុខ​តំណែង​នេះ​ មែន​ ដោយ​សារ​តែ​បញ្ហា​នេះ​មែន​ អញ្ចឹង​គាត់​គួរ​តែ​ចាក​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ខៀវ​ កាញា​រិទ្ធ ​បាន​មាន​ប្រសាសន៍​ថា ​អង្គ​ការ​Global​ Witness ​ជា​អង្គការ​មួយ​ដែល​ចាំ​តែ​ ឈ្នានីស​កម្ពុជា​ ដូច្នេះ​លោក​មិន​ចាត់​ទុក​ការ​រិះ​គន់​នេះ​ គឺ​ជា​រឿង​សំខាន់​នោះ​ទេ។

«Global ​Witness​ ជា​អង្គ​ការ​មួយ​ដែល​មាន​ប្រតិ​ទិន​របស់​គាត់ ​គឺ​ចាំ​តែ​រិះ​គន់​ហ៊ុន​ សែន​ ជានិច្ច​ ហើយ​ អញ្ចឹង​យើង​ទៅ​ស្តាប់​នាំ​តែ​ឈឺ​ក្បាល​ធ្វើ​អី»។

លោក​អ៊ូ ​វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ហៅ​ការ​ដកលោក​ទី ​សុគន្ធ​ នេះ​គឺ​ជា​ ជំហាន​ថ្មី​មួយ​ទៀត​ ក្នុង​យុទ្ធនា​ការ​ ដើម្បី​កំចាត់​ការ​កាប់​ឈើ​ខុស​ច្បាប់។​ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​បែប​នេះ​ មិន​គ្រប់​គ្រាន់​ទេ។

«មួយ​ផ្នែក​ទៀត​ ដែល​ខ្វះ​ខាត​ គឺ​ការ​ចាត់​វិធាន​ការ​ណ៍តាម​ផ្លូវ​ច្បាប់ ​ក្នុង​ការ​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ តាម​ផ្លូវ​ប្រព័ន្ធ​តុលា​ការ។​ឥឡូវ​នេះ​ យើង​ឃើញ​ទី ​សុគន្ធ​ គឺ​ការ​ពិន័យ​ទៅ​តាម​ផ្លូវ​រដ្ឋ​បាល​តែ​ប៉ុណ្ណោះ​ មិន​ បាន​ទាំង​ពិន័យ ​ឬ​មួយ​ដាក់​ទោស​មួយ​ណា​ ដែល​ផ្ញើ​សារ​ទៅ​ដល់​អ្នក​ដទៃ​ឲ្យ​មាន​ការ​រាង​រអារ​ទេ»។

ចំណែក​លោក​រ៉ុង ឈុន​ ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​គ្រួ​បង្រៀន​ឯក​រាជ្យ​ កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ដោះ​ដូរ​មុខ​តំណែង​លោក​ទី សុគន្ធ​ មិន​មែន​ជា​សញ្ញា​មួយ​ដើម្បី​ បង្ហាញ​ថា ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ​បញ្ហា​សំខាន់​ត្រូវ​តែ​មាន​វិធាន​ការ​ណ៍ឲ្យ​បាន​ច្បាស់​លាស់​ជាង​នេះ ។

«យើង​អ្នក​នៅ​ក្នុង​ស្រុក​ហ្នឹង​ យើង​ក៏អស់​សំណើច​ដែរ​ ពីព្រោះ​ការ​ដែល​ដក​ពី​តួនាទី​ប្រតិភូ​រដ្ឋ​បាល​ ព្រៃ​ឈើ​បែរ​ជា​ទៅ​តម្លើង​ឋានៈ​អនុ​រដ្ឋ​លេខា​ធិការ​ គួរ​តែ​ដក​តួនាទី ​ហើយ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​នឹង​ផ្តន្ទ​ាទោស»។

លោក​ទី សុគន្ធ​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ ​ ចំណែក​លោក​ឆេង​ គឺម​ស៊ុន​ ប្រតិភូរដ្ឋា​ ភិបាល​ ទទួល​បន្ទុក​រដ្ឋ​បាល​ព្រៃ​ឈើ ​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ ដោយ​លោក​បាន​មាន​ប្រសាសន៍ ​កំពុង​ជាប់​រវល់​ប្រជុំ។

យោង​តាម​អង្គ​ការ​កសិកម្ម​ និង​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​បាន​ ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ The​ Cambodia​ Daily​ បាន​ឲ្យ​ដឹង​ថា ​ ប្រទេស​កម្ពុជា​បាន​បាត់​បង់​ព្រៃ​ សំខាន់ៗ​ចំនួន​២៩% ​ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ២០០៥។

កាល​ពី​ឆ្នាំ​២០០៧​ អង្គ​ការ​ឃ្លាំ​មើល​បរិដ្ឋាន​អន្តរ​ជាតិ ​ដែល​មាន​ឈ្មោះ​ថា ​Global ​Witness ​បាន​ចោទ​ ប្រកាន់​លោក​ទី ​សុគន្ធ​ និង​ក្រុម​មន្រ្តី​កំពូលៗ​មួយ​ចំនួន​ ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ថា​ បាន​បំផ្លាញ​បរិដ្ឋាន​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​ក្រុម​មន្រ្តី​រដ្ឋា​ភិបាល​ បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​នេះ៕

រដ្ឋា​ភិបាល​កម្ពុជា​អះអាង​ថា Global​ Witness លើក​បញ្ហា​ព្រៃ​ឈើ​ជា​អាវុធ​ប្រឆាំង​ហ៊ុន សែន

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

លោក​ខៀវ​ កាញា​រិទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ហៅ​ការ​ចេញ​របាយ​ការណ៍​របស់​អង្គ​ការ​ឃ្លាំ​មើល​ការ​រំលោភ​បរិដ្ឋាន​អន្តរ​ជាតិ​មួយ​ ដែល​មាន​ឈ្មោះ​ថា Globlal​ Witness ថា ​បាន​ លើក​យក​បញ្ហា​ព្រៃ​ឈើ​ជា​អាវុធ​មួយ​សម្រាប់​វាយ​ប្រហារ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន។ សម្លេង «ខ្លួន​ឯង​យក​បញ្ហា​ព្រៃ​ឈើ​នេះ​ ដើម្បី​ជា​អាវុធ​មួយ​ ក្នុង​យុទ្ធនា​ការ​ប្រឆាំង​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ទេ ​ដែល Globlal​ Witness មក​និយាយ​នោះ​ចំពោះ​រដ្ឋា​ភិបាល​អត់​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​អង្គ​ការ​ហ្នឹង​ទេ»។

កាល​ពី​ថ្ងៃ​សុក្រ​ ចុង​សប្តាហ៍​មុន​នេះ​ ពី​ទី​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស​ អង្គ​ការ​ឃ្លាំ​មើល​ការ​រំលោភ​ បរិដ្ឋាន​អន្តរ​ជាតិ​មួយ​ ដែល​មាន​ឈ្មោះ​ថា Global​ Witness បាន​លើក​ឡើង​ថា​ ហេតុ​ផល​ដែល​បាន​លើក​ ឡើង​ក្នុង​ការ​ដក​ហូត​មុខ​តំណែង​លោក​ ទី ​សុគន្ធ​ ចេញ​ពី​អគ្គ​នាយក​រដ្ឋ​បាល​ព្រៃ​ឈើ​ កាល​ពី​សប្តាហ៍​មុន​នេះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច។​ ហើយ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ ត្រូវ​តែ​មាន​ចំណាត់​វិធាន​ការ​ណ៍ឲ្យ​បាន​ ទូលំ​ទូលាយ​ជាង​នេះ​ ដើម្បី​ការ​ពារ​ព្រៃ​ឈើ​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពីថ្ងៃ​អង្គារ​ ដើម​សប្តាហ៍​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មុខ​តំណែង​ លោក​ទី​ សុគន្ធ​ ពី​ប្រតិភូ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​រដ្ឋ​បាល​ព្រៃ​ឈើ​ឲ្យ​ទៅ​កាន់​តួនាទី​ជា​អនុ​រដ្ឋ​លេខា​ធិការ​ ក្រសួង​កសិកម្ម​វិញ​ ក្រោយ​ពី​លោក​ទី ​សុគន្ធ ខក​ខាន​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ។

លោក​ស៊ីម៉ុន​ ថាយ​ល័រ​ នាយក​អង្គ​ការ Global ​Witness បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់ ​ខ្លួន​ថា​ គំនិត​ដែល​ថា​ លោក​ទី សុគន្ធ ​ត្រូវ​បាន​ដក​ហូត​ពី​មុខ​តំណែង​របស់​លោក​ដោយ​សារ​តែ​បរាជ័យ​ ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច។

លោក​ស៊ីម៉ុន​ ថាយ​ល័រ​ បាល​លើក​ឡើង​ទៀត​ថា​ តួនាទី​របស់​លោក​ទី​ សុគន្ធ​ ជា​អ្នក​ការ​ពារ​ព្រៃ​ ឈើ​នៅ​កម្ពុជា​ មិន​គួរ​ឲ្យ​គេ​ទុក​ចិត្ត​ស្រាប់​ទៅ​ហើយ​ ហើយ​ប្រសិន​ណា​បើ​ការ​ដក​ហូត​មុខ​តំណែង​នេះ​ មែន​ ដោយ​សារ​តែ​បញ្ហា​នេះ​មែន​ អញ្ចឹង​គាត់​គួរ​តែ​ចាក​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ខៀវ​ កាញា​រិទ្ធ ​បាន​មាន​ប្រសាសន៍​ថា ​អង្គ​ការ Global​ Witness ជា​អង្គការ​មួយ​ដែល​ចាំ​តែ​ ឈ្នានីស​កម្ពុជា​ ដូច្នេះ​លោក​មិន​ចាត់​ទុក​ការ​រិះ​គន់​នេះ​ គឺ​ជា​រឿង​សំខាន់​នោះ​ទេ។

«Global ​Witness ជា​អង្គ​ការ​មួយ​ដែល​មាន​ប្រតិ​ទិន​របស់​គាត់ ​គឺ​ចាំ​តែ​រិះ​គន់​ហ៊ុន​ សែន​ ជានិច្ច​ ហើយ​ អញ្ចឹង​យើង​ទៅ​ស្តាប់​នាំ​តែ​ឈឺ​ក្បាល​ធ្វើ​អី»។

លោក​អ៊ូ ​វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ហៅ​ការ​ដកលោក​ទី ​សុគន្ធ​ នេះ​គឺ​ជា​ ជំហាន​ថ្មី​មួយ​ទៀត​ ក្នុង​យុទ្ធនា​ការ​ ដើម្បី​កំចាត់​ការ​កាប់​ឈើ​ខុស​ច្បាប់។​ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​បែប​នេះ​ មិន​គ្រប់​គ្រាន់​ទេ។

«មួយ​ផ្នែក​ទៀត​ ដែល​ខ្វះ​ខាត​ គឺ​ការ​ចាត់​វិធាន​ការ​ណ៍តាម​ផ្លូវ​ច្បាប់ ​ក្នុង​ការ​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ តាម​ផ្លូវ​ប្រព័ន្ធ​តុលា​ការ។​ឥឡូវ​នេះ​ យើង​ឃើញ​ទី ​សុគន្ធ​ គឺ​ការ​ពិន័យ​ទៅ​តាម​ផ្លូវ​រដ្ឋ​បាល​តែ​ប៉ុណ្ណោះ​ មិន​ បាន​ទាំង​ពិន័យ ​ឬ​មួយ​ដាក់​ទោស​មួយ​ណា​ ដែល​ផ្ញើ​សារ​ទៅ​ដល់​អ្នក​ដទៃ​ឲ្យ​មាន​ការ​រាង​រអារ​ទេ»។

ចំណែក​លោក​រ៉ុង ឈុន​ ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​គ្រួ​បង្រៀន​ឯក​រាជ្យ​ កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ដោះ​ដូរ​មុខ​តំណែង​លោក​ទី សុគន្ធ​ មិន​មែន​ជា​សញ្ញា​មួយ​ដើម្បី​ បង្ហាញ​ថា ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ​បញ្ហា​សំខាន់​ត្រូវ​តែ​មាន​វិធាន​ការ​ណ៍ឲ្យ​បាន​ច្បាស់​លាស់​ជាង​នេះ ។

«យើង​អ្នក​នៅ​ក្នុង​ស្រុក​ហ្នឹង​ យើង​ក៏អស់​សំណើច​ដែរ​ ពីព្រោះ​ការ​ដែល​ដក​ពី​តួនាទី​ប្រតិភូ​រដ្ឋ​បាល​ ព្រៃ​ឈើ​បែរ​ជា​ទៅ​តម្លើង​ឋានៈ​អនុ​រដ្ឋ​លេខា​ធិការ​ គួរ​តែ​ដក​តួនាទី ​ហើយ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​នឹង​ផ្តន្ទ​ាទោស»។

លោក​ទី សុគន្ធ​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ ​ ចំណែក​លោក​ឆេង​ គឺម​ស៊ុន​ ប្រតិភូរដ្ឋា​ ភិបាល​ ទទួល​បន្ទុក​រដ្ឋ​បាល​ព្រៃ​ឈើ ​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ ដោយ​លោក​បាន​មាន​ប្រសាសន៍ ​កំពុង​ជាប់​រវល់​ប្រជុំ។

យោង​តាម​អង្គ​ការ​កសិកម្ម​ និង​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​បាន​ ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត The​ Cambodia​ Daily បាន​ឲ្យ​ដឹង​ថា ​ ប្រទេស​កម្ពុជា​បាន​បាត់​បង់​ព្រៃ​ សំខាន់ៗ​ចំនួន​២៩% ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ២០០៥។

កាល​ពី​ឆ្នាំ​២០០៧​ អង្គ​ការ​ឃ្លាំ​មើល​បរិដ្ឋាន​អន្តរ​ជាតិ ​ដែល​មាន​ឈ្មោះ​ថា Global ​Witness បាន​ចោទ​ ប្រកាន់​លោក​ទី ​សុគន្ធ​ និង​ក្រុម​មន្រ្តី​កំពូលៗ​មួយ​ចំនួន​ ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ថា​ បាន​បំផ្លាញ​បរិដ្ឋាន​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​ក្រុម​មន្រ្តី​រដ្ឋា​ភិបាល​ បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​នេះ។

ពីទីក្រុងភ្នំពេញ, ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក ។

XS
SM
MD
LG