ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្ដេជ្ញា​ចិត្ត​ប្រឆាំង​ និង​ទប់​ស្កាត់​ភេរវ​កម្ម


នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​ លោក​ហ៊ុន សែន​បាន​ជំរុញ​ជា​ខ្លាំង​ នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​ទប់​ស្កាត់​អំពើ​ភេរវ​កម្ម​នៅ​ក្នុង​ប្រទេស​ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ក្រុម​ប្រជា​ជន​ នៅ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ភេរវ​កម្ម​ផង​ដែរ។

«អ្វី​ដែល​ជា​ការ​ទទូច​ចង់​បាន​របស់​ខ្ញុំ ​គឺ​ធ្វើ​យ៉ាង​ណា​ការ​ពារ​កុំ​ឲ្យ​មាន​អំពើ​ភេរវ​កម្ម»។

លោក​ ហ៊ុន ​សែន​មាន​ប្រសាសន៍​ដូច្នេះ​ក្នុង​ពិធី​សម្ពោធន៍​អគារ​នៃ​លេខា​ធិការ​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ភេរ វ​កម្ម​ នៅ​ជាយក្រុង​ភ្នំពេញ​ ដែល​កូន​ប្រុស​ច្បង​របស់​លោក​ធ្វើ​ការ​នៅ​ទី​នោះ​។ ​ថ្លែង​នៅ​ចំពោះ​មុខ​ អង្គ​ទូត​នានា​ក្នុង​ប្រទេស​កម្ពុជា​ លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ចាត់​ទុក​ថា ​អំពើ​ភេរវ​កម្ម​ គឺ​ជា​អំពើ​បិ សាច។

«វា​កើត​អត់​រើស​ទី​កន្លែង​ អត់​រើស​ជាតិ​សាសន៍ ​អត់​រើស​សាសនា​ទេ។​ វា​វាយ​ទាំង​ស្បែក​លឿង។​ វា​វាយ​ទាំង​ស្បែក​ស ​វា​វាយ​ទាំង​ស្បែក​ខ្មៅ។​ វា​វាយ​គ្រប់​សាសនា​ទាំង​អស់។​ ជា​បិសាច​ដែល​ឃោរ​ឃៅ​បំផុត​ដែល​យើង​ត្រូវ​ប្រឆាំង»។

ប្រទេស​កម្ពុជា​ធ្លាប់​ចាប់​បាន​ជន​សង្ស័យ​ចំនួន​៤​នាក់​ដែល​សង្ស័យ​ថា ​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្ដាញ​ភេរ វ​កម្ម​Jemaah ​Islamyah​ (JI)​ ដែល​ជា​បណ្ដាញ​ភេរវ​កម្ម​ប្រចាំ​ទ្វីប​អាស៊ី ​ហើយ​ជន​សង្ស័យ​បី​នាក់​ក្នុង​ ចំណោម​នោះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ឃាំង​ បន្ទាប់​ពី​ត្រូវ​បាន​ផ្ដន្ទា​ទោស​ដោយ​តុលាការ។​ មួយ​ វិញ​ទៀត ហាំបាលី ​ដែល​ជា​មេ​បណ្ដាញ​ភេរវ​កម្ម​ JI​ មួយ​រូប ​ធ្លាប់​បាន​សំងំ​ស្នាក់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​មួយ​រយៈ​ពេល​ខ្លី​កាល​ពី​ដើម​ទស​វត្សរ៍​ឆ្នាំ​២០០០​មុន​នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។

លោក​ ចន​ ចន​សុន ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ សហ​រដ្ឋ​អាមេរិក​ចាត់​ទុក​រដ្ឋា​ភិបាល​កម្ពុជា​ ជា​ដៃ​គូ​ដ៏​រឹង​មាំ​ក្នុង​កិច្ច​សហ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ ភេរវ​កម្ម។​ ហើយ​សហ​រដ្ឋ​អាមេរិក​ចង់​រក្សា​ដៃ​គូ​នេះ​ឲ្យ​បាន​ស្ថិត​ស្ថិរ។

«យើង​បាន​និយាយ​កាល​ពី​ពេល​មុន​ថា ​ព្រំ​ដែន​ប្រទេស​កម្ពុជា​ដែល​ងាយ​ឆ្លង​កាត់​នោះ​ គឺ​ឲ្យ​ព្រួយ​ បារម្ភ​ មិន​គ្រាន់​តែ​សម្រាប់​អំពើ​ភេរវ​កម្ម​ទេ ​ក៏​ប៉ុន្ដែ​សម្រាប់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ និង​ការ​ជួញ​ដូរ​គ្រឿង​ ញៀន​ផង​ដែរ។​ ហើយ​យើង​សហ​ការ​ជា​មួយ​នឹង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ជួយ​ឲ្យ​វិស័យ​សន្ដិ​សុខ​ ផ្នែក​ដែន​សមុទ្រ​ និង​ដែន​គោក​របស់​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ប្រយោជន៍​ធានា​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​ជា​ដៃ​គូ​រឹង​មាំ ​និង​ស្ថិត​ស្ថិរ​នៅ​ក្នុង​តំបន់»។

សហ​រដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ បាន​ជួយ​បណ្ដុះ​បណ្ដាល​ដល់​បុគ្គលិក​កម្ពុជា​ផ្នែក​ប្រ ឆាំង​អំពើ​ភេរវ​កម្ម​ជា​ច្រើន​ ក្នុង​ល័ក្ខ​ខ័ណ្ឌ​ដើម្បី​ជួយ​ពង្រឹង​សមត្ថ​ភាព​របស់​ប្រទេស​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG