ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​មន្រ្តី​យោធា​ជាន់​ខ្ពស់​ពាក់ព័ន្ធ​ការជួញដូរ​ជនចំណាកស្រុក


ស្រ្តី​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ម្នាក់ឈរ​នៅ​ក្នុង​ជំរុំ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​តំបន់ Bayeun ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា ឆ្នាំ​២០១៥។
ស្រ្តី​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ម្នាក់ឈរ​នៅ​ក្នុង​ជំរុំ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​តំបន់ Bayeun ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា ឆ្នាំ​២០១៥។

ប្រទេស​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មន្រ្តី​ជាន់​ខ្ពស់​យោធា​ម្នាក់ ​ពី​បទ​សង្ស័យ​មាន​ការពាក់​ព័ន្ធ​នៅ​ក្នុង​ការជួញ​ដូរ​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ភូមា​និងបង់​ក្លាដែស។

ឧត្តម​សេនីយ៍​ត្រី Manas Kongpan ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត​ដែល​មាន​ការពាក់​ព័ន្ធ​ក្នុង​អំឡុងពេល​នៃ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ថៃ​លើ​បណ្តាញ​ជួញ​ដូរ​មនុស្ស​ដ៏​ធំ​មួយ។​

បុរស​អាយុ​៥៨​ឆ្នាំរូប​នេះ ​បាន​រង​ការចោទ​ប្រកាន់​បី​គឺ​ ការ​ជួញ​ដូរ​មនុស្ស ​ការ​ឃុំ​ខ្លួន​ជន​រងគ្រោះ​ពី​ការជួញ​ដូរ​មនុស្ស​ ​ហើយ​និង​ការចាប់​ជន​រង​គ្រោះ​ពី​ការជួញ​ដូរ​មនុស្ស​ដើម្បីជំរិត​យក​ប្រាក់ ​នេះ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍។

មុន​នេះ​ក្រុម​យោធា​ថៃ​ដែល​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​ថៃ​ បាន​និយាយ​សម្រាល​ពី​ការដែល​ថា​មន្រ្តី​របស់​ខ្លួន​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​បណ្តាញ​ជួញ​ដូរ​មនុស្ស​នេះ ​តែ​ផ្ទុយ​ទៅ​វិញ​បាន​ចាប់​មន្រ្តី​ជាន់​ទាប​រាប់​សិប​នាក់។

​ការ​បង្រ្កាប​ដែល​បាន​ចាប់​ផ្តើម​កាល​ពីខែ​មុន ​បាន​បង្អាក់​បណ្តាញ​ដឹក​ជញ្ជូន​ឧក្រិដ្ឋកម្ម​ដែល​មាន​ជាយូរ​យា​ណាស់​មក​ហើយ ​ក៏​ប៉ុន្តែ​បាន​បោះបង់​ចោល​ជន​រងគ្រោះ​ជា​ច្រើន​នៅ​កណ្តាល​សមុទ្រ។

ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​មក​នេះ ​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់ ​បាន​ហែល​ទឹក​មក​ច្រាំង​សមុទ្រ​ឬត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូក​នៅ​ផ្ទៃ​ទឹក​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ​និង​បង់​ក្លាដែស។

​ជន​ចំណាក​ស្រុករាប់​ពាន់​នាក់​ទៀត ​ត្រូវ​បាន​គេ​គិតថា ​បាន​ស្ថិត​នៅ​កណ្តាល​សមុទ្រ Andaman ​និង​ច្រក​សមុទ្រ Bengal ​ដែល​នៅ​ទី​នោះ​ពួកគេ​បាន​ស្ថិត​នៅ​លើ​ទូក​ដែល​ហៀប​នឹង​លិច ពោរពេញ​ទៅ​ដោយ​មនុស្ស និង​មាន​គ្រឿង​ផ្គត់​ផ្គង់​បន្តិច​បន្តួច។

លោក Chris Lewa ​ដែល​ជា​នាយក​នៃ​អង្គការ​គម្រោង Arakan ​ដែល​កំពុង​ឃ្លាំ​មើល​វិបត្តិ​នោះ ​និយាយនៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាមនិង​ជន​ជាតិ​បង់ក្លាដែស​យ៉ាង​ហោច​ណាស់​ក៏​៥៦​១៩​នាក់​ដែរ បាន​ចាក​ចេញ​ពី​ទូក​នៅ​ច្រាំង​សមុទ្រ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍កាល​ពី​ខែ​ឧសភា៕

XS
SM
MD
LG