ក្ដីបារម្ភរឿងតវ៉ាប្រដាប់អាវុធកើតមានឡើង មុនពិធីស្បថចូលកាន់តំណែងរបស់លោក Biden ចូលមកដល់
ការិយាល័យសហព័ន្ធផ្នែកស៊ើបអង្កេត (FBI) របស់សហរដ្ឋអាមេរិក បានចេញសេចក្ដីក្រើនរំឭកថ្មីផ្នែកសន្តិសុខ មុនពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden ចូលមកដល់ ដោយលើកឡើងអំពីការតវ៉ាប្រដាប់អាវុធដែលអាចទៅរួចនៅតាមរដ្ឋធានី និងទីរួមរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក។ ស្របពេលនេះដែរ សភាសហរដ្ឋអាមេរិកកំពុងពិចារណាលើសំណើច្បាប់បង្កើតគណៈកម្មការជាតិនៃគណបក្សទាំងពីរដើម្បីស៊ើបអង្កេតលើការវាយប្រហារកាលពីថ្ងៃទី ៦ ខែមករា លើវិមានសភា។ អ្នកស្រី Patsy Widakuswara នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត