អនុប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន អ្នកស្រី Cristina Fernandez de Kirchner ត្រូវបានបុរសម្នាក់យកកាំភ្លើងភ្ជង់
- Reuters
អនុប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន អ្នកស្រី Cristina Fernandez de Kirchner ត្រូវបានបុរសម្នាក់យកកាំភ្លើងភ្ជង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលហេតុការណ៍នេះត្រូវបានគេពណ៌នាថាជាការប៉ុនប៉ងធ្វើឃាត។ ក្រុមមន្ត្រីបានរាយការណ៍ថាអ្នកស្រីមិនមានរបួសនោះទេ ហើយក៏មិនមានការផ្ទុះកាំភ្លើងនោះដែរ។ ហេតុការណ៍នេះបានកើតឡើង ស្របពេលដែលអ្នកស្រី Kirchner ត្រូវបានចោមរោមដោយក្រុមអ្នកគាំទ្ររបស់អ្នកស្រី នៅពេលដែលអ្នកស្រីត្រឡប់មកផ្ទះវិញក្រោយពីចូលសវនាការបានមួយថ្ងៃ។ អ្នកស្រីកំពុងរងការចោទប្រកាន់ពីបទពុករលួយកាលពីពេលដែលអ្នកស្រីកាន់តំណែងជាប្រធានាធិបតីប្រទេសអាហ្សង់ទីនកាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥។ អ្នកស្រីបានបដិសេធនូវរាល់ការចោទប្រកាន់ទាំងនោះ៕