តើក្រុមរត់ហាត់ប្រាណនឹងជំនួសកម្មវិធីណាត់ជួបរកគូស្នហ៍ក្នុងទីក្រុងញូវយ៉កឬ?
រៀងរាល់ថ្ងៃពុធក្រុមរត់មួយនៅក្នុងទីក្រុងញូវយ៉ក បាននាំមនុស្សដែលមិនត្រឹមតែចង់មានសុខភាពល្អតែក៏ចង់ស្វែងរកស្នេហារាប់រយនាក់មកជួបជុំគ្នា។ ការរត់ចម្ងាយជិត ៥គីឡូម៉ែត្រនេះនឹងបញ្ចប់ដោយមានការទៅផឹកស្រាបៀរនៅហាង ដែលក្នុងពេលនោះសមាជិកក្រុមរត់នេះព្យាយាមស្វែងរកដៃគូរស្នេហាឬមិត្តភក្តិថ្មីៗ។ អ្នកនាង Tina Trinh នៃ VOA រាយការណ៍ពីទីក្រុងញូវយ៉ក។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៖