កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៩ មេសា ២០២០

១
សមាជិកនៃក្រុមសម្ដែង Cirk La Putyka កំពុងសម្ដែងនៅកន្លែងលោត ដើម្បីកំដរអារម្មណ៍ដល់អ្នកស្រុកដែលកំពុងស្ថិតក្រោមការរឹតត្បិត ក្នុងវិធានការដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។

២
មន្ត្រីប៉ូលិសស្ថិតក្នុងសម្លៀកបំពាក់វីរបុរស កំពុងបាញ់ថ្នាំសម្លាប់មេរោគទៅលើអ្នកបើកបរដែលឆ្លងកាត់ ក្នុងពេលធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីមេរោគកូរ៉ូណា នៅលើដងផ្លូវ ក្នុងទីក្រុង Pasuruan ខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។

៣
សត្វទន្សាយធ្វើពីស្ករសុកូឡា ពាក់ម៉ាស និងក្រដាសអនាម័យ នៅឯរោងចក្រផលិតសុកូឡា ក្នុងទីក្រុង Pirmasens ប្រទេសអាល្លឺម៉ង់។

៤
យានអវកាស Soyuz MS-16 ហោះចេញពីទីតាំងទី ៣១ នៅឯស្ថានីយ៍ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន ដោយដឹកជញ្ជូនអវកាសនាវិកក្នុងបេសកកម្មទី ៦៣ លោក Chris Cassidy មកពីអង្គការ ណាសា លោក Anatoly Ivanishin និងលោក Ivan Vagner នៃក្រុមហ៊ុន Roscosmos។

៥
លោក Mitch McConnell មេដឹកនាំមតិភាគតិចនៃព្រឹទ្ធសភា និយាយទៅកាន់សមាជិកនៃបណ្ដាញផ្សព្វផ្សាយ នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ស៊ីនតោន។

៦
រូបថតពីយន្តហោះដ្រូន បង្ហាញពីសាកសពដែលត្រូវបានកប់នៅ Hart Island នៃទីក្រុងញូវយ៉ក កន្លែងដែលនាយកដ្ឋានអប់រំកែប្រែកំពុងដោះស្រាយការកប់សាកសព ខណៈដែលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៧
ក្មេងប្រុសម្នាក់ជិះកង់កាត់យានយន្តដែលកំពុងដឹកសំរាមក្នុងសហគមន៍ នៅក្នុងរដ្ឋធានីខាទុំ ប្រទេសស៊ូដង់។

៨
គិលានុបដ្ឋាយិកា បីទារកទើបកើតដែលពាក់របាំងការពារមុខ នៅឯមន្ទីរពេទ្យ Praram 9 ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩។

៩
កម្មករនៅប្រទេសកូរ៉េខាងត្បូងកំពុងលាងសម្អាតរូបចម្លាក់ Admiral Yi Sun-Shin ដែលជាអ្នកបានឈ្នះជម្បាំងផ្លូវសមុទ្រលើប្រទេសជប៉ុន កាលពីសតវត្សរ៍ទី១៦។ ការលាងសម្អាតនេះធ្វើឡើងក្នុងព្រឹត្តិការណ៍សម្អាត សម្រាប់រដូវផ្ការីក នៅទីលាន Gwanghwamun ទីក្រុងសេអ៊ូល។

១០
ទូកនេសាទមួយគ្រឿងកំពុងឆ្លងកាត់ទន្លេ Potomac នៅពេលថ្ងៃលិច នៅរដ្ឋធានីវ៉ាស៊ីនតោន។

១១
ភាពតានតឹងបានកើតឡើងនៅពេលដែលអ្នកគ្មានទីជម្រកព្យាបាលនិយាយជាមួយអ្នកកាសែត នៅឯជំរំ ដែលរៀបចំឡើងដោយអាជ្ញាធរគ្រប់គ្រងគ្រោះមន្តរាយ ក្នុងពេលដែលប្រទេសអាហ្វ្រិកខាងត្បូង បានបិទប្រទេសរយៈពេល ២១ ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៅទីក្រុង Cape Town។