រូបភាពជុំវិញពិភពលោកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អាល់ហ្សេរី ឥណ្ឌូណេស៊ី កូឡុំប៊ី លីប៊ី ប្រេស៊ីល និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ០៩ មេសា ២០១៩

១
កងកម្លាំងសន្តិសុខអាល់ហ្សេរីប្រើកាណុងបាញ់ទឹកដើម្បីបំបែកសិស្សដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងរដ្ឋធានី Algiers។

២
ទាហានឥណ្ឌូណេស៊ីកំពុងហ្វឹកហាត់ការទប់ទល់នឹងកុបកម្មមុននឹងការបោះឆ្នោតជាតិចូលមកដល់នៅបន្ទាយទាហានក្នុងខេត្ត Aceh។

៣
សមាជិកសភាកូឡុំប៊ី ចូលរួមសម័យប្រជុំពេញអង្គអំពីការជំទាស់របស់រដ្ឋាភិបាលទៅកាន់ដែនសមត្ថកិច្ចពិសេសសម្រាប់សន្តិភាព(JEP)នៅក្នុងការប្រជុំសភាក្នុងទីក្រុង Bogota កាលពីថ្ងៃ០៨ ខែមេសា ឆ្នាំ២០១៩។

៤
សមាជិកកងកម្លាំង Misrata ក្រោមការការពាររបស់កងកម្លាំងទីក្រុងទ្រីប៉ូលី រៀបចំចេញទៅជួរមុខក្នុងទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី។

៦
ប្រជាជននិងក្រុមសង្រ្គោះត្រូវបានឃើញនៅទីកន្លែងដែលមានការរអិលភក់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៧
មនុស្សពិ្រល ដែលធ្វើឡើងពីសំឡីហើយត្រូវបានញាត់ដោយកាំជ្រួច ត្រូវបានគេដុតនៅក្នុងភ្នក់ភ្លើងក្នុងទីក្រុង Zurich ប្រទេសស្វ៊ីសកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។