រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសបារាំង ស៊ុយអែត រុស្ស៊ី ស៊ូដង់ ស្វ៊ីស វ៉េណេស៊ុយអេឡា កូរ៉េខាងត្បូង និងចិន។
រូបភាពជុំវិញពិភពលោក ០៩ មេសា ២០១៧

១
ទាហាន និងប៉ូលិស Royal Canadian Mounted Police ប្រារព្ធខួបលើកទី១០០នៃសង្គ្រាម Battle of Vimy Ridge នៅកន្លែងបញ្ចុះសព WWI Canadian National Vimy Memorial ក្នុងសង្កាត់ Vimy ប្រទេសបារាំង។

២
មនុស្សម្នាចូលរួមក្នុងពិធីគោរពវិញ្ញាក្ខន្ធនៅទីលាន Sergels Torg ក្នុងក្រុង Stockholm នៅក្បែរហាងទំនិញ ទីដែលឡានដឹកទំនិញមួយបានបុករះកាលពី២ថ្ងៃមុន។ មនុស្ស៤នាក់បានស្លាប់ និងមនុស្ស១៥នាក់បានរងរបួស។

៣
ស្ត្រីម្នាក់ដុតទៀនក្នុងពិធី Palm Sunday Mass នៅខាងក្នុងព្រះវិហារ St. Peter's Cathedral ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៤
យន្តហោះជាច្រើនចូលរួមនៅក្នុងសមយុទ្ធចុងក្រោយរួមគ្នារវាងទ័ពអាកាសស៊ូដង់ និងអារ៉ាប៊ីសាអូឌីតនៅព្រលានយន្តហោះ Merowe ក្នុងក្រុង Merowe ប្រទេសស៊ូដង់។

៥
អ្នកប្រកួតប្រជែងជាប់នៅក្នុងភក់នៅក្នុងការរត់ប្រណាំងដែលមានឧបសគ្គជាច្រើនមានឈ្មោះថា Barjot Run នៅក្នុងក្រុង Biere ប្រទេសស្វ៊ីស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

៦
ប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែក នៅពេលប៉ះទង្គិចជាមួយនឹងបាតុករ ក្នុងពេលប្រមូលផ្តុំមួយក្នុងក្រុងការ៉ាកាស (Caracas) ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

៧
សុនខមួយក្បាលដែលមានលម្អងផ្កាសេរីហ្សនៅលើក្បាល ត្រូវបានគេថតបាននៅក្នុងពិធីបុណ្យមួយនៅ ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៨
មនុស្សម្នាមើលថ្ងៃលិច នៅលើឆ្នេរ Arcachon Bay ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។

៩
រូបចម្លាក់សត្វបុរាណនៅលើដំបូលព្រះវិហារ Notre-Dame ត្រូវបានគេថតបាននៅពីមុខព្រះច័ន្ទក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

១០
កីឡាករ Sebastian Vettel អ្នកប្រណាំងឡានជនជាតិអាល្លឺម៉ង់ធ្វើការប្រកួតនៅក្នុងការប្រណាំងឡានមួយឈ្មោះថា Formula One Chinese Grand Prix ក្នុងក្រុង Shanghai។