រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសម៉ាសេដ្ឋាន ស្រីលង្កា ហូឡង់ ហុងគ្រី អ៊ីស្រាអែល ថៃ ប្រេស៊ីល រុស្ស៊ី ឥណ្ឌូណេស៊ី កុងហ្គោ និងអូស្ត្រាលី។
រូបភាពជុំវិញពិភពលោក ០៨ មេសា ២០១៨

១
ពលរដ្ឋម៉ាសេដ្ឋានកាន់ភ្លើងទៀនដែលចេញចេញពីភ្លើងសក្តិសិទ្ធយកមកពីក្រុងហ្ស៊េរុយសាឡិម ក្នុងថ្ងៃ Easter នៅព្រះវិហារ St. Jovan Bigorski ក្នុងប្រទេសម៉ាសេដ្ឋាន។

២
មនុស្សម្នាចូលរួមក្នុងល្បែងប្រពៃណីសម្រាប់ប្រារព្ធពិធីចូលឆ្នាំ Sinhala និង Tamil នៅក្នុងក្រុង Colombo ប្រទេសស្រីលង្កា។ សហគមន៍ Sinhalese និង Tamil នឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី១៤ ខែមេសា។

៣
មនុស្សម្នារត់កាត់ស្ពាន Erasmus ក្នុងការរត់ប្រណាំងម៉ារ៉ាតុន Rotterdam Marathon លើកទី៣៨ នៅក្នុងក្រុង Rotterdam ប្រទេសហូឡង់។

៤
ស្ត្រីៗដែលស្លៀកពាក់ក្នុងសម្លៀកបំពាក់ប្រពៃណីគូសសន្នឹកឆ្នោតរបស់ខ្លួននៅស្ថានីយបោះឆ្នោតមួយក្នុងពេលបោះឆ្នោតសភាហុងគ្រី នៅក្នុងក្រុង Veresegyhaz។

៥
អ្នកដើរព្យុះហយាត្រានៃសាសនាគ្រិស្តអុជភ្លើងទៀននៅក្នុងកម្មវិធី Holy Fire នៅព្រះវិហារ Church of the Holy Sepulchre ដែលអ្នកគោរពសាសនាគ្រិស្តជាច្រើនជឿថា ជាកន្លែងដែលព្រះយេស៊ូស្ថិតនៅលើឈើឆ្កាង និងកន្លែងដែលគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

៦
មនុស្សម្នាតុបតែងនៅក្នុងសម្លៀកបំពាក់ប្រពៃណីឈរថតរូប នៅក្នុងក្រុង Ayutthaya ប្រទេសថ្ងៃ ខណៈដែលការចាប់អារម្មណ៍លើសម្លៀកបំពាក់ប្រពៃណីបានកើនឡើងនៅក្នុងប្រទេសនេះ។

៧
លោក Luiz Inácio Lula da Silva អតីតប្រធានាធិបតីប្រេស៊ីលអញ្ជើញទៅដល់ទីស្នាក់ការកណ្តាលប៉ូលិសសហព័ន្ធនៅក្នុងក្រុង Curitiba កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។ លោក Lula បានប្រគល់ខ្លួនឲ្យប៉ូលិស និងចាប់ផ្តើមទទួលទោស ដោយត្រូវជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ លើអំពើពុករលួយដែលលោកសូកប៉ាន់ឲ្យបានកាន់តំណែងម្តងទៀត។

៨
បព្វជិត Orthodox ម្នាក់ឲ្យពរដល់នំ និងពងទាពណ៌ក្នុងពិធី Orthodox Easter នៅក្នុងព្រះវិហារ Holy Trinity-St.Sergius Lavra នៅក្នុងក្រុង Sergiyev Posad ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

៩
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ជិះម៉ូតូ Royal Enfield ក្នុងទស្សនកិច្ចរបស់លោកនៅឆ្នេរ Pelabuhan Ratu នៅក្នុងក្រុង Sukabumi។

១០
មនុស្សម្នា និងម៉ូតូរបស់ពួកគេជាប់នៅក្នុងភក់នៅលើផ្លូវនៅក្បែរក្រុង Mongbwalu ក្នុងខេត្ត Ituri សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

១១
កីឡាការនី Siobhan Marie O'Connor មកពីប្រទេសអង់គ្លេសប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡា Gold Coast 2018 Commonwealth Games នៅមជ្ឈមណ្ឌល Optus Aquatic Centre នៅក្នុងក្រុង Gold Coast ប្រទេសអូស្ត្រាលី។

១២
មានបង្អួចបែកបាក់នៅលើអគារ Trump Tower បន្ទាប់ពីមានអគ្គិភ័យនៅលើអគារ apartment មួយនៅក្នុងអគារនេះ នៅក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។