រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ ខែមេសា ២០១៧ មកពីប្រទេសចិន ឥណ្ឌា គុយបា ប៉ាឡេស្ទីន ហុងកុង អូស្ត្រាលី អ៊ីស្រាអែល ព័រទុយហ្គាល់ បារាំង ថៃ និងកូឡុំប៊ី។
រូបភាពជុំវិញពិភពលោក ០៦ មេសា ២០១៧

១
ផ្ទះទាំងឡាយត្រូវបានហ៊ុំព័ទ្ធដោយទឹកជំនន់ដែលកើតឡើងដោយសារព្យុះស៊ីក្លូន Debbie នៅ Depot Hill ដែលជាតំបន់ជាយក្រុងនៃទីក្រុង Rockhampton ប្រទេសអូស្ត្រាលី។

២
កម្មករសំណង់កំពុងទទួលទានអាហារថ្ងៃត្រង់នៅជិតផ្ទាំងរូបភាពដែលបង្ហាញពីទិដ្ឋភាពនៃទីក្រុងជំនួញនៅការដ្ឋានសំណង់មួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

៣
ម្ចាស់ទូកដែលជាពលរដ្ឋរស់នៅតំបន់កាស្មៀរ កំពុងអុំទូកធ្វើពីឈើឆ្លងកាត់បឹង Dal ក្នុងពេលមានអ័ព្ទក្រាសឃ្មឹកក្រោយពីមានភ្លៀងធ្លាក់នៅទីក្រុង Srinagar ប្រទេសឥណ្ឌា។

៤
អ្នកស្រី Marta Llanes អ្នកសិក្សាស្រាវជ្រាវអំពីជិវិតសត្វ អង្អែលក្បាលសត្វស្វាមួយប្រភេទ ដែលគេដាក់ឈ្មោះថា Anuma II ខណៈពេលដែលស្វាមួយទៀតឈ្មោះថា Ada កំពុងអង្គយលើជើងរបស់គាត់ នៅអាផាតមិនរបស់អ្នកស្រី ក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។

៥
ជនជាតិប៉ាឡេស្ទីនកំពុងសម្លឹងមើល Devil Rays នៅលើឆ្នេរសមុទ្រនៅទីក្រុង Gaza។

៦
បុគ្គលិកផ្នែកសង្គ្រោះបន្ទាន់និងអ្នកកាសែតដែលនៅខាងក្រោយ កំពុងមើលទៅកាន់រថភ្លើងពីរជាន់សម្រាប់ជិះក្នុងក្រុងមួយ ដែលត្រូវបានស្ទូចលើកដោយម៉ាស៊ីនក្រែន បន្ទាប់ពីរថភ្លើងនោះបានទេរទៅលើផ្លូវសំខាន់មួយ នៅទីក្រុងហុងកុង។

៧
ម្តាយ សាច់ញាតិ និងមិត្តភក្តិចូលរួមក្នុងពិធីបុណ្យសពទាហានអ៊ីស្រាអែល Elhai Taharlev ដែលយោធាអ៊ីស្រាអែលអះអាងថា ត្រូវបានសម្លាប់ដោយឡានដែលបើកបរដោយជនប៉ាឡេស្ទីនក្នុងបំណងបំបុកទាហានអ៊ីស្រាអែល២នាក់ ប៉ុន្តែបានសម្លាប់តែលោក Taharlev ចំណែកម្នាក់ទៀតរងរបួស នៅប្រទេសអ៊ីស្រាអែល។

៨
និស្សិតចិននិងឪពុកម្តាយរបស់គេចូលរួមក្នុងការប្រកួតអុក ក្នុង «ទិវាបើកចំហ» នៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Shenyang នៅភាគឦសាននៃខេត្ត Liaoning ប្រទេសចិន។

៩
ទេសចរម្នាក់កំពុងថតរូបនៅកន្លែងគោរពមួយឈ្មោះថា Bones ឬឆ្អឹង ក្នុងទីក្រុង Evora ប្រទេសព័រទុយហ្គាល់។

១០
ក្មេងៗកំពុងលេងបាល់ខណៈដែលខ្លែងត្រូវបានបង្ហោះនៅថ្ងៃបុណ្យខ្លែងអន្តរជាតិលើកទី៣១ ក្នុងទីក្រុង Berck ភាគខាងជើងនៃប្រទេសបារាំង។

១១
ក្មេងប្រុសម្នាក់ត្រូវបានចាប់នៅឆ្ងាយពីយោធាក្នុងពេលមានការរើសទាហានដែលត្រូវបានរៀបចំឡើងនៅសាលាមួយក្នុងតំបន់ Klong Toey ដែលជាតំបន់សំណង់អនាធិបតេយ្យមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។

១២
ទេសចរកំពុងជិះឡានខ្សែកាបដែលមានទម្រង់ជាឡានក្រុង Chiva ដែលគេប្រើសម្រាប់ផ្លូវជនបទក្នុងទីក្រុង Pitalito ប្រទេសកូឡុំប៊ី។