រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ មកពីប្រទេសឥណ្ឌា អង់គ្លេស បុរីវ៉ាទីកង់ ហ្វីលីពីន បេឡារុស បង់ក្លាដែស អាល្លឺម៉ង់ វ៉េណេស៊ុយអេឡា និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៥ មេសា ២០២០

១
សម្តេចប៉ាប Francis កាន់ធាងត្នោតមួយ នៅពេលធ្វើកម្មវិធី Palm Sunday Mass នៅវិមាន St. Peter's Basilica ដោយមិនមានការចូលរួមពីសាធារណជន ដោយសារតែរីករាលដាលនៃមេរោគកូរ៉ូណា នៅបុរីវ៉ាទីកង់។

២
បុគ្គលិកនៃមន្ទីរពេទ្យមួយកាន់ទៀន និងចង្កៀងប្រេងនៅក្នុងក្រុង Kolkata ប្រទេសឥណ្ដា ដើម្បីបង្ហាញពីការរួបរួមគ្នាជាមួយនឹងអ្នកដែលឆ្លងជំងឺកូវីដ១៩ និងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកសុខាភិបាលផ្សេងទៀតនៅទូទាំងពិភពលោក។

៣
ប៉ូលិសស្ថិតនៅលើឆ្នេរ Bournemouth ក្នុងប្រទេសអង់គ្លេស ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ត។

៤
បព្វជិតកាតូលិក Pepe Quitorio ពាក់ម៉ាស់ជូនពរដល់អ្នកមានជំនឿ ដែលកាន់ធាងដូង និងចាកចេញពីព្រឹត្តិការណ៍ Palm Sunday នៅក្នុងក្រុង Borongan ប្រទេសហ្វីលីពីន។

៥
អ្នកជឿលើសាសនាគ្រិស្តកាតូលិកលុតជង្គង់នៅក្បែរឈើឆ្កាងយក្សមួយនៅក្នុងកម្មវិធីអធិដ្ឋានថ្ងៃអាទិត្យនៅក្នុងក្រុង Achmiany ប្រទេសបេឡារុស នៅក្នុងកម្មវិធី Palm Sunday។

៦
រូបភាពពីលើអាកាសនេះបង្ហាញថា ទូកនានាត្រូវបានចងទុកចោល នៅក្នុងការបិទប្រទេស ដែលជាវិធានការបង្ការជំងឺកូវីដ១៩ នៅក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស។

៧
នេះជាទិដ្ឋាភាពនៃវិមាន Sans Souci Castle ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្តនៅក្នុងក្រុង Potsdam ប្រទេសអាល្លឺម៉ង់។

៨
សមាជិកនៃស្នងការប៉ូលិសជាតិបាញ់សម្លាប់មេរោគលើពលរដ្ឋវ៉េណេស៊ុយអេឡា ដែលត្រឡប់មកពីប្រទេសកូឡុំប៊ី ដែលជាវិធានការបង្ការការរីករាលដាលនៃមេរោគកូរ៉ូណា នៅស្ពានអន្តរជាតិ Simon Boliviar នៅក្នុងក្រុង Cucuta ព្រំដែនប្រទេសកូឡុំប៊ី និងវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

៩
ពលករតាមរដូវប្រមូលទំពាំងបារាំងនៅក្នុងចម្ការមួយក្នុងក្រុង Uterga ប្រទេសអេស្ប៉ាញ។