កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៤ មេសា ២០១៩

១
អ្នកកាន់សាសនាឥស្លាមនៅតំបន់កាស្មៀរបួងសួងនៅពេលមេដឹកនាំសង្ឃបង្ហាញអដ្ឋិធាតុនៅឯទីសក្ការៈ Hazratbal នៅក្នុងពិធី Mehraj-u-Alam ដែលជាការរំលឹកដល់ការឡើងទៅកាន់ឋានសួគ៌របស់ Prophet Muhammad នៅទីក្រុង Srinagar ក្នុងតំបន់កាស្មៀរដែលឥណ្ឌាគ្រប់គ្រង។

២
ឡានមួយគ្រឿងកំពុងធ្វើដំណើរនៅជិតទីវាលដែលគ្របដណ្ដប់ដោយទឹកកកនៅជិតក្រុង Sottens នៅភាគខាងលិចនៃប្រទេសស្វ៊ីស។

៣
ក្រុមកម្មករឥណ្ឌាទូលឥដ្ឋនៅឯឡឥដ្ឋមួយនៅទីក្រុង Farakka ក្នុងរដ្ឋ West Bengal។

៤
អ្នកស្រី Diane Cohen អាយុ ៦៤ ឆ្នាំ ដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះនៅពេលភ្នំភ្លើង Kilauea បានផ្ទុះហើយបានបញ្ចេញកម្អែភ្នំភ្លើងកាលពីរដូវក្ដៅ។ អ្នកស្រីកំពុងដាំដើមដូងនៅលើដីរបស់អ្នកស្រីនៅក្រុង Kapoho កោះហាវៃ (Hawii)។

៥
ក្មេងៗកំពុងកាន់សៀវភៅដែលខូចខាតដោយព្យុះស៊ីក្លូននៅឯជំរំសម្រាប់អ្នករស់រានមានជីវិតដែលបាត់បង់ទីជម្រកដោយសារព្យុះ Idai នៅតំបន់ Dombe ប្រមាណ២៨០គ.ម ពីទីក្រុង Beira ប្រទេសម៉ូសំប៊ិក។

៦
កីឡាការនីថៃ Ratchanok Intanon កំពុងត្រៀមប្រកួតជាមួយកីឡាការនីសហរដ្ឋអាមេរិក Zhang Beiwen ក្នុងការប្រកួតពានវិញ្ញាសារផ្នែកនារីនៃកីឡាវាយសី Malaysia Open នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៧
ក្មេងៗជនជាតិអេហ្ស៊ីបអំបូរ Bedouin កំពុងអង្គុយនៅក្នុងដំបូលឡានច្រែះស៊ី នៅក្នុងភូមិ al-Hamada នៅតំបន់ Wadi el-Sahu ក្រុង South Sinai។

៨
តារាសម្ដែង Gwendoline Christie ចូលរួមក្នុងកម្មវិធី «ល្បែងរាជបល្ល័ង្ក» របស់ក្រុមហ៊ុន HBO នៅវគ្គចុងក្រោយ នៅឯសាលតន្ត្រី Radio City Music Hall ក្នុងទីក្រុងញូវយ៉ក។

៩
លោក Sam Rogers អ្នករចនាម៉ូតសម្រាប់អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុន Gravity Industries បង្ហាញសម្លៀកបំពាក់នៅឯ «សារមន្ទីរផ្សងព្រេងក្នុងសមុទ្រ លំហអាកាស និងអវកាស» ក្នុងទីក្រុងញូវយ៉ក។

១០
កុងតឺន័របច្ចេកវិទ្យាខ្នាតធំដែលមាន៤ជាន់ មានផ្ទៃ៣០ម៉ែត្រការ៉េ ហើយមានដាំដើមឈើរ៩០ដើម ត្រូវបានដាក់បញ្ចាំងដោយភ្លើង LED នៅខាងក្រៅហាង IKEA ដែលជាក្រុមហ៊ុនសម្ភារៈតុបតែងធំជាងគេរបស់ពិភពលោក នៅតំបន់ Kaarst ជិតទីក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់។

១១
លោក Andrea Bunar បុគ្គលិកក្រុមហ៊ុនបញ្ញើ DHL របស់អាល្លឺម៉ង់ កំពុងចែកសំបុត្រដោយប្រើប្រាស់ទូកមានលក្ខណៈប្រពៃណី នៅភូមិ Lehde ក្នុងតំបន់ Spreewald ប្រទេសអាល្លឺម៉ង់។ លោក Bunar គឺជាបុរសតែម្នាក់គត់នៅអាល្លឺម៉ង់ដែលចែកសំបុត្រដោយជិះទូកទៅតាមភូមិ ពីខែមេសា ដល់ខែតុលា។