រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសរុស្ស៊ី នេប៉ាល់ ស៊ីរី ហ្វីលីពីន អូស្ត្រាលី អេស្ប៉ាញ ចិន កូរ៉េខាងជើង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៤ មេសា ២០១៧

១
បុរសម្នាក់ដុតទៀននៅកន្លែងគោរពវិញ្ញាណក្ខន្ធនៅខាងក្រៅស្ថានីយរថភ្លើងក្រោមដី Sennaya នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។ គ្រាប់បែកមួយបានផ្ទុះនៅក្នុងរថភ្លើងក្រោមដី ដោយបានសម្លាប់មនុស្សជាច្រើន និងធ្វើឲ្យមនុស្សជាច្រើនទៀតរងរបួស។

២
សត្វរមាសមួយក្បាលដេញក្រុមការងារបច្ចេកទេស និងរដ្ឋបាលព្រៃឈើរបស់នេប៉ាល់ បន្ទាប់ពីពួកគេបានដោះលែងសត្វមួយក្បាលនេះឲ្យនៅក្នុងឧទ្យានជាតិ Chitwan កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧។

៣
សមាជិកក្រុមការងារការពារជនស៊ីវិលដកដង្ហើមតាមស្រោមមុខដែលមានអុកស៊ីសែន បន្ទាប់ពីមានព្រឹត្តិការណ៍មួយកើតឡើងដែលក្រុមជួយសង្គ្រោះបានហៅថា ជាការវាយប្រហារដោយឧស្ម័នគីមីគួរឲ្យសង្ស័យមួយប្រភេទ នៅក្រុង Khan Sheikhoun ប្រទេសស៊ីរី។

៤
កងកម្លាំង Army Battery Unit របស់ហ្វីលីពីនបាញ់កាំភ្លើង Howitzer ដើម្បីអបអរសាទរលោកប្រធានាធិបតី Rodrigo Duterte ក្នុងខួបលើកទី១២០ របស់កងទ័ពហ្វីលីពីន នៅក្រុង Fort Bonifacio ប្រទេសហ្វីលីពីន។

៥
ស្ត្រីចំណាស់ម្នាក់ជក់បារី នៅពេលដែលបុរសអំបូរ Aboriginal ម្នាក់លេងឧបករណ៍តន្ត្រីម្យ៉ាងដែលគេហៅថា didgeridoo នៅផែ Circular Quay ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

៦
កម្មករម្នាក់លាបពណ៌ផ្នែកខាងក្រៅនៃអគារមហាស្រព Calderon ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។

៧
មនុស្សម្នាទៅកន្លែងបញ្ចុះសព ក្នុងថ្ងៃសែនផ្នូរ (Qingming Festival) នៅក្នុងក្រុង Taicang ខេត្ត Jiangsu ក្នុងប្រទេសចិន។

៨
កសិករកូរ៉េខាងជើងធ្វើការនៅក្នុងវាលចម្ការមួយ ដោយគេអាចមើលឃើញមហាកំផែងចិននៅត្រើយម្ខាងនៃទន្លេ Yalu ដែលស្ថិតនៅចន្លោះក្រុង Sinuiju របស់កូរ៉េខាងជើង និងក្រុង Dandong របស់ចិន។

៩
មនុស្សម្នាដើរនៅក្នុងសួនផ្កាមួយនៅក្នុងក្រុង Srinagar ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧។