កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣០ មេសា ២០២០
![សារជូនពរសម្រាប់ថ្ងៃខួបកំណើតត្រូវបានដាក់តាំងនៅលើផ្ទាំងធំមួយ នៅអាគារផ្លូវកែង Piccadilly Circus សម្រាប់អតីតយុទ្ធជន Tom Moore នៅថ្ងៃខួបកំណើត ១០០ឆ្នាំរបស់លោក នៅទីក្រុងឡុងដ៍។ ការដាក់តាំងសារនេះ ជាកាយវិការបង្ហាញការកោតសរសើរចំពោះសមិទ្ធិផលដែលលោកសម្រេចបាន ក្នុងការរៃអង្គាសប្រាក់សម្រាប់សេវាសុខភាពជាតិ។](https://gdb.voanews.com/0a95f2d3-1fb1-4e7a-8f6f-e0911e4ae24b_w1024_q10_s.jpg)
១
សារជូនពរសម្រាប់ថ្ងៃខួបកំណើតត្រូវបានដាក់តាំងនៅលើផ្ទាំងធំមួយ នៅអាគារផ្លូវកែង Piccadilly Circus សម្រាប់អតីតយុទ្ធជន Tom Moore នៅថ្ងៃខួបកំណើត ១០០ឆ្នាំរបស់លោក នៅទីក្រុងឡុងដ៍។ ការដាក់តាំងសារនេះ ជាកាយវិការបង្ហាញការកោតសរសើរចំពោះសមិទ្ធិផលដែលលោកសម្រេចបាន ក្នុងការរៃអង្គាសប្រាក់សម្រាប់សេវាសុខភាពជាតិ។
![អ្នកស្រី Hameeda Begum ដែលជាអ្នកភូមិជនជាតិប៉ាគីស្ថាន កំពុងប្រមូលផលដំណាំជាមួយនឹងកូនប្រុសរបស់លោក នៅជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/0cf6d9a8-f373-40ba-8d6b-a01d31d3d5d0_w1024_q10_s.jpg)
២
អ្នកស្រី Hameeda Begum ដែលជាអ្នកភូមិជនជាតិប៉ាគីស្ថាន កំពុងប្រមូលផលដំណាំជាមួយនឹងកូនប្រុសរបស់លោក នៅជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
![សមាជិកក្រុមយោធាឈរនៅជិតទ្វារចូលទៅកាន់សាលនៅអាគាររដ្ឋសភា មុនពេលមានការបោះឆ្នោតបន្ថែមរយៈពេលនៃការប្រកាសភាពអាសន្នដោយលោកអភិបាលក្រុង Gretchen Whitmer ដែលតម្រូវឲ្យពលរដ្ឋស្ថិតនៅក្នុងផ្ទះ ដោយសារតែការរាលដាលជំងឺកូវីដ១៩ នៅទីក្រុង Lansing រដ្ឋ Michigan សហរដ្ឋអាមេរិក។](https://gdb.voanews.com/5a54fc6d-e6b3-44ba-9a56-cf3605cbc6da_w1024_q10_s.jpg)
៣
សមាជិកក្រុមយោធាឈរនៅជិតទ្វារចូលទៅកាន់សាលនៅអាគាររដ្ឋសភា មុនពេលមានការបោះឆ្នោតបន្ថែមរយៈពេលនៃការប្រកាសភាពអាសន្នដោយលោកអភិបាលក្រុង Gretchen Whitmer ដែលតម្រូវឲ្យពលរដ្ឋស្ថិតនៅក្នុងផ្ទះ ដោយសារតែការរាលដាលជំងឺកូវីដ១៩ នៅទីក្រុង Lansing រដ្ឋ Michigan សហរដ្ឋអាមេរិក។
![អណ្ដើកយក្ខឈ្មោះ Tuki កំពុងស៊ីនំធ្វើពីបន្លែ នៅពេលគេប្រារព្ធខួប ១០០ឆ្នាំឲ្យវា នៅសួនសត្វ Faruk Yalcin ក្នុងទីក្រុង Darica ស្ថិតនៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ខាងកើតទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។](https://gdb.voanews.com/bc0b9026-d80b-4153-bc7f-6d4565127b44_w1024_q10_s.jpg)
៤
អណ្ដើកយក្ខឈ្មោះ Tuki កំពុងស៊ីនំធ្វើពីបន្លែ នៅពេលគេប្រារព្ធខួប ១០០ឆ្នាំឲ្យវា នៅសួនសត្វ Faruk Yalcin ក្នុងទីក្រុង Darica ស្ថិតនៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ខាងកើតទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
![សមាជិកសហគមន៍អ្នកជំនួយវេជ្ជបណ្ឌិត នៅទីក្រុងញូវយ៉ក កំពុងអមមឈូសដែលដាក់មិត្តរួមការងាររបស់គេ គឺលោក Anthony Thomas ដែលគេហៅដោយខ្លីថា Tony នៅតំបន់ Bay Ridge ក្នុងទីក្រុង Brooklyn ក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។](https://gdb.voanews.com/b541743c-62b7-4bfe-a62b-e13f840da22b_w1024_q10_s.jpg)
៥
សមាជិកសហគមន៍អ្នកជំនួយវេជ្ជបណ្ឌិត នៅទីក្រុងញូវយ៉ក កំពុងអមមឈូសដែលដាក់មិត្តរួមការងាររបស់គេ គឺលោក Anthony Thomas ដែលគេហៅដោយខ្លីថា Tony នៅតំបន់ Bay Ridge ក្នុងទីក្រុង Brooklyn ក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។
![គិលានុបដ្ឋាយិកាម្នាក់សរសេរឈ្មោះលោកវេជ្ជបណ្ឌិត Marino De Rosa នៅលើខ្នងនៃសម្លៀកបំពាក់ការពារ PPE នៅឯបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ San Filippo Neri ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៩ មេសា។](https://gdb.voanews.com/a4722605-1aa3-4289-9980-bc712e758e1e_w1024_q10_s.jpg)
៦
គិលានុបដ្ឋាយិកាម្នាក់សរសេរឈ្មោះលោកវេជ្ជបណ្ឌិត Marino De Rosa នៅលើខ្នងនៃសម្លៀកបំពាក់ការពារ PPE នៅឯបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ San Filippo Neri ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៩ មេសា។
![សត្វ Penguin ឈ្មោះ Momo និង Omochi ត្រូវបានបង្ហាញក្នុងការតាំងបង្ហាញតាមអនឡាញ សម្រាប់កុមារ និងគ្រួសារដែលស្នាក់នៅផ្ទះ ក្នុងថ្ងៃឈប់សម្រាក «សប្ដាហ៍មាស» ឬ Golden Week ដោយសារតែការបិទប្រទេស ដើម្បីការពារការរាលដាលនៃជំងឺកូវីដ១៩ នៅសួន Aqua Park Shinagawa ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/6adea165-e248-4e27-b079-5395b4e09ddf_w1024_q10_s.jpg)
៧
សត្វ Penguin ឈ្មោះ Momo និង Omochi ត្រូវបានបង្ហាញក្នុងការតាំងបង្ហាញតាមអនឡាញ សម្រាប់កុមារ និងគ្រួសារដែលស្នាក់នៅផ្ទះ ក្នុងថ្ងៃឈប់សម្រាក «សប្ដាហ៍មាស» ឬ Golden Week ដោយសារតែការបិទប្រទេស ដើម្បីការពារការរាលដាលនៃជំងឺកូវីដ១៩ នៅសួន Aqua Park Shinagawa ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![រូបភាពដែលត្រូវបានថតពីលើអាកាស បង្ហាញពីមនុស្សដើកាត់ថ្មប៉ប្រះទឹកបៃតង ដែលគ្របដណ្ដប់ទៅដោយស្លែ នៅតំបន់ Laomei នៅឆ្នេរខាងជើងនៃកោះតៃវ៉ាន់។](https://gdb.voanews.com/125fa1b1-5d24-423b-b618-3e42ed4dda51_w1024_q10_s.jpg)
៨
រូបភាពដែលត្រូវបានថតពីលើអាកាស បង្ហាញពីមនុស្សដើកាត់ថ្មប៉ប្រះទឹកបៃតង ដែលគ្របដណ្ដប់ទៅដោយស្លែ នៅតំបន់ Laomei នៅឆ្នេរខាងជើងនៃកោះតៃវ៉ាន់។
![ស្ត្រីម្នាក់ទូលឥដ្ឋ នៅឯឡឥដ្ឋ ស្ថិតនៅជាយក្រុង Hyderabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/53bfb899-d3e5-4c87-8354-3fb49dc945fa_w1024_q10_s.jpg)
៩
ស្ត្រីម្នាក់ទូលឥដ្ឋ នៅឯឡឥដ្ឋ ស្ថិតនៅជាយក្រុង Hyderabad ប្រទេសឥណ្ឌា។
![តោសមុទ្រញីឈ្មោះ Shakitto និងអ្នកថែរក្សាសួនឈ្មោះ Manami Suka កំពុងលំហែជាមួយគ្នានៅសួនចិញ្ចឹមត្រី Aqua Park Shinagawa ដែលត្រូវបានបិទមិនឲ្យសាធារណជនចូលទស្សនា នៅពេលមានការរាលដាលជំងឺកូវីដ១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/d764fcfc-b351-4612-bc93-8102bbfbea20_w1024_q10_s.jpg)
១០
តោសមុទ្រញីឈ្មោះ Shakitto និងអ្នកថែរក្សាសួនឈ្មោះ Manami Suka កំពុងលំហែជាមួយគ្នានៅសួនចិញ្ចឹមត្រី Aqua Park Shinagawa ដែលត្រូវបានបិទមិនឲ្យសាធារណជនចូលទស្សនា នៅពេលមានការរាលដាលជំងឺកូវីដ១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
![Chelsea Bruchs កំពុងសប្បាយនឹងថ្ងៃដ៏ល្អមួយ នៅឧទ្យាន National Mall នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ មេសា ក្នុងពេលដែលការឆ្លងរាលដាលសាកលនៃជំងឺកូវីដ១៩ កំពុងបន្ត។](https://gdb.voanews.com/746d4e1d-a347-4744-a2d9-66e3b101ee7f_w1024_q10_s.jpg)
១១
Chelsea Bruchs កំពុងសប្បាយនឹងថ្ងៃដ៏ល្អមួយ នៅឧទ្យាន National Mall នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ មេសា ក្នុងពេលដែលការឆ្លងរាលដាលសាកលនៃជំងឺកូវីដ១៩ កំពុងបន្ត។
![បុគ្គលិកសុខាភិបាលម្នាក់ប្រើទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅ ដើម្បីវាស់កម្ដៅលើកម្មករម្នាក់នៅឯការដ្ឋានសំណង់មួយ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/56756988-342f-4031-865d-2e53b4ba2dc4_w1024_q10_s.jpg)
១២
បុគ្គលិកសុខាភិបាលម្នាក់ប្រើទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅ ដើម្បីវាស់កម្ដៅលើកម្មករម្នាក់នៅឯការដ្ឋានសំណង់មួយ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។