រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសអេស្ប៉ាញ រុស្ស៊ី បេឡារុស បារាំង ប៉ូឡូញ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ម៉ារ៉ុក និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ៣០ មេសា ២០១៧

១
អ្នកកាន់សាសនាគ្រិស្តកាតូលិកនៃក្រុង Ujue Virgin លីឈើឆ្កាងមួយ ចូលរួមនៅក្នុងការដើរធម្មយាត្រាពីក្រុង Tafalla និងភូមិដទៃទៀត ទៅក្រុង Ujue ភាគខាងជើងនៃប្រទេសអេស្ប៉ាញ។

២
កីឡាករប្រណាំងឡាន Valtteri Bottas ត្រូវបានគេសាទរនៅលើឆាក បន្ទាប់ពីទទួលបានជ័យជម្នះនៃការប្រកួត Formula One Russian Grand Prix នៅទីលាន Sochi Autodrom ក្នុងក្រុង Sochi ប្រទេសរុស្ស៊ី។

៣
មនុស្សម្នាកាន់ផ្សែងពណ៌ ដើម្បីចូលរួមក្នុងពិធីបុណ្យមួយនៅក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។

៤
អ្នកប្រកួតប្រជែងទទួលបានពិន្ទុក្នុងពេលប្រកួតពុកម៉ាត់ និងពុកចង្កានៅសារមន្ទីរ Ecomusee d'Alsace ក្នុងក្រុង Ungersheim ប្រទេសបារាំង។

៥
អ្នកចូលរួមម្នាក់ជួយអ្នកដទៃពេលឡើងទួលមួយ ក្នុងទិវា Mud Day Paris 2017 នៅក្នុងក្រុង Beynes ប្រទេសបារាំង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

៦
រថភ្លើងប្រើចំហាយទឹករត់ក្នុងក្បួនមួយដែលគេហៅថា Steam Engine Parade លើកទី២៤ ក្នុងក្រុង Wolsztyn ប្រទេសប៉ូឡូញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

៧
ប៉ូលិសកុបកម្មរារាំងបាតុករក្នុងការដើរក្បួនទៅកាន់មជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន ដែលជាទីតាំងនៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

៨
ក្មេងប្រុសម្នាក់ដើរកាត់ភ្លើងពណ៌មួយកន្លែងក្នុងប្រទេសសិង្ហបុរី។

៩
អ្នកចូលរួមដើរក្បួនក្នុងពិធីដើរក្បួនគោម សម្រាប់ប្រារព្ធពិធី Lotus Lantern Festival ដើម្បអបអរដល់ថ្ងៃព្រះពុទ្ធប្រសូត្រនាពេលខាងមុខ ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

១០
ក្មេងប្រុសម្នាក់លេងនៅខាងក្រៅផ្ទះ នៅពេលបុរសម្នាក់ដើរតាមចក្រផ្លូវនៅក្នុងក្រុង Medina of Chefchaouen ដែលជាក្រុងដ៏ល្បីដោយសារតែផ្ទះ និងចក្រផ្លូវពណ៌ខៀវ នៅក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

១១
ស្ត្រីៗដើរកាត់ជញ្ជាំងគោរពវិញ្ញាណក្ខន្ធសម្រាប់ទាហានអ៊ីស្រាអែល ដែលបានធ្លាក់ស្លាប់ នៅភ្នំ Mount Herzl ក្នុងក្រុងហ្ស៊េរុយសាឡិម។