រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មកពីប្រទេសកម្ពុជា អេស្ប៉ាញ ចិន អាល្លឺម៉ង់ ម៉ូណាកូ អាហ្សង់ទីន លីទុយអានី ម៉ិកស៊ិក អង់គ្លេស និងបង់ក្លាដែស។
រូបភាពជុំវិញពិភពលោក ២៩ មេសា ២០១៨

១
ស្ត្រីម្នាក់ប្រលែងសត្វចាបនៅខាងក្រៅព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃវិសាខបូជា។

២
កម្ទេចក្រដាសធ្លាក់មកលើកីឡាករ Rafael Nadal របស់អេស្ប៉ាញ ខណៈដែលលោកសាទរនូវជ័យជម្នះជាមួយនឹងពានរបស់លោក បន្ទាប់ពីបានឈ្នះការប្រកួត Barcelona Open ATP នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៣
កូនសិស្សក្បាច់គុនសៅលីញសម្តែងក្បាច់កុងហ្វូមួយ ដែលជាការហ្វឹកហាត់សម្រាប់ការសម្តែងផ្ទាល់មួយនៅក្នុងក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

៤
សេះ Haflinger ត្រូវបានគេថតបាននៅកសិដ្ឋាន Haflinger ក្នុងក្រុង Meura ប្រទេសអាល្លឺម៉ង់។

៥
បាឡុង Jeeper ដែលត្រូវបានបង្កើតដោយការផ្តួចផ្តើមរបស់ក្លឹប Les Aeronautes de Monaco ត្រូវបានគេបញ្ចូលខ្យល់ មុនពេលបង្ហោះចេញពីទីលានមួយនៅពីមុខរាជវាំង Prince's Palace of Monaco នៅក្នុងប្រទេសម៉ូណាកូ។ នេះជាផ្នែកមួយនៃគម្រោង Next Generation Project។

៦
មនុស្សម្នាមើលកីឡាករ Ott Tanak និងកីឡាករ Martin Jarveoja ដែលមកពីប្រទេសអេស្តូនី ប្រកួតក្នុងការដណ្តើមយកពានរង្វាន់ FIA World Rally Championship នៅក្នុងក្រុង Cordoba ប្រទេសអាហ្សង់ទីន។

៧
អ្នកសម្តែងបង្ហាញគម្រោង Bodies in Urban Spaces ពីសិល្បករអូទ្រីសឈ្មោះ Willi Dorner នៅក្នងុក្រុង Vilnius ប្រទេសលីទុយអានី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

៨
បុរសម្នាក់ និងកូនស្រីរបស់គាត់ រត់នៅចុងបញ្ចប់នៃដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិករបស់ពួកគេ មុនពេលស្នើសុំសិទ្ធិជ្រកកោនក្នុងសហរដ្ឋអាមេរិក នៅក្នុងក្រុង Tijuana រដ្ឋ Baja California ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

៩
មនុស្សម្នាក់ដែលស្ថិតនៅលើទូកដែលធ្វើដោយខ្លួនឯងមួយប្រមូលរុក្ខជាតិក្នុងទឹកម្យ៉ាងនៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

១០
អ្នកមានជំនឿលើសាសនាកាតូលិកមកពីក្រុង Ujue Virgin ចូលរួមក្នុងការដើរព្យុះហយាត្រាពីក្រុង Tafalla និងភូមិដទៃទៀតទៅកាន់ក្រុង Ujue ប្រទេសអេស្ប៉ាញ។

១១
អ្នករត់ប្រណាំងដេលតុបតែងជារូបសត្វផ្សេងៗដែលតំណាងឲ្យក្លឹបកីឡា ជំនួញ និងអង្គការសប្បុរសធម៌ផ្សេងៗចូលរួមនៅក្នុងកាប្រកួត Mascot Gold Cup ប្រចាំឆ្នាំលើកទី១៣ នៅក្នុងក្រុង Wetherby ប្រទេសអង់គ្លេស។

១២
កម្មករជញ្ជូនឪឡឹកចេញពីទូកមួយនៅក្នុងទន្លេ Burigangan ប្រទេសបង់ក្លាដែស។