រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មកពីប្រទេសម៉ារ៉ុក ស្រីលង្កា អង់គ្លេស ឥណ្ឌូណេស៊ី ម៉ូសំប៊ិក ហុងកុង អេស្ប៉ាញ ហ្សកហ្ស៊ី លីបង់ ស៊ូដង់ អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៨ មេសា ២០១៩

១
អ្នកប្រណាំងកង់ជិះកង់កាត់វាលខ្សាច់មួយក្នុងការប្រកួតវគ្គ១នៃការប្រណាំងកង់លើភ្នំនៅវាលខ្សាច់ Titan ឆ្នាំ២០១៩ ដែលជាលើកទី១៤ នៅក្នុងប្រទេសម៉ារ៉ុក។

២
ទាហានស្រីលង្កាទម្លាក់ទង់ជាតិ នៅពេលព្រះអាទិត្យលិច នៅក្នុងក្រុងកូឡុំបូ។

៣
ទូកមួយបើកកាត់ក្រោមស្ពាន Tower Bridge ក្នុងពេលរត់ម៉ារ៉ាតុនដែលមានឈ្មោះថា London។

៤
កុលសម្ព័ន្ធបាលីដែលកាន់សាសនាហិណ្ឌូពាក់ស្រោមមុខនៅមុនពេលសម្តែងរបាំ Telek នៅក្នុងពិធីបុណ្យមួយនៅក្នុងក្រុង Klungkung កោះបាលី ប្រទេសឥណ្ឌូណេស៊ី។

៥
នេះជាទិដ្ឋភាពក្រោយពីមានព្យុះស៊ីក្លូន Kenneth នៅក្នុងស្រុក Macomia ខេត្ត Cabo Delgado ប្រទេសម៉ូសំប៊ិក។

៦
បាតុកររាប់ពាន់នាក់ដើរក្បួននៅតាមផ្លូវប្រឆាំងនឹងច្បាប់បត្យាប័ននៅក្នុងក្រុងហុងកុង។

៧
កីឡាករ Dominic Thiem មកពីអូទ្រីសងើបចេញពីអាងទឹក បន្ទាប់ពីបានឈ្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត Barcelona Open Tennis Tournament ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៨
មនុស្សម្នាដើរជុំវិញព្រះវិហារ Sioni ដោយមានកាន់ទៀន ក្នុងថ្ងៃសូត្រធម៌ Easter នៅពេលយប់ ក្នុងក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី។

៩
មនុស្សម្នាកាន់ទង់ជាតិលីបង់ដែលមានប្រវែង៣០០ម៉ែត្រ ដែលនេះជាផ្នែកមួយនៃយុទ្ធនាការដើម្បីបំបែកកំណត់ត្រាឯកត្តកម្មពិភពលោក នៅក្នុងក្រុង Beirut។

១០
មនុស្សម្នាក់ជិះកង់ចុះតាមបង្កាន់ដៃដ៏តូចមួយរបស់ជណ្តើរស្ពាន Waterloo Bridge ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

១១
បាតុករស៊ូដង់ចូលរួមការអង្គុយនៅខាងក្រៅបន្ទាយទាហាននៅក្នុងក្រុង Khartoum កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

១២
កំពង់ផែ Durban របស់ប្រទេសអាហ្វ្រិកខាងត្បូងមានសុទ្ធតែកម្ទេចកម្ទី ដែលភាគច្រើនជាថង់ប្លាស្ទិក និងកំណាត់ឈើ។ អាជ្ញាធរបានចាប់ផ្តើមការលាងសម្អាតដ៏ធំមួយដើម្បីយកកាកសំណល់ជាច្រើននេះចេញពីកំពង់ផែនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់។

១៣
សេះចិញ្ចឹមរត់ទៅរកស្មៅជាលើកដំបូងនៅក្នុងឆ្នាំនេះ នៅក្នុងកសិដ្ឋានចិញ្ចឹមសេះដ៏ធំបំផុតរបស់អឺរ៉ុបនៅក្នុងក្រុង Meura ប្រទេសអាល្លឺម៉ង់។