រូបភាពជុំវិញពិភពលោក ២៨ មេសា ២០១៧ មកពីប្រទេសរុស្ស៊ី កូរ៉េខាងត្បូង បារាំង អ៊ីរ៉ាក់ ចិន អេហ្ស៊ីប ប៉ាគីស្ថាន ប៉ូឡូញ អង់គ្លេស និងអ៊ុយក្រែន។
ផ្សេងទៀត
លោក Sergei Bobkov កំពុងផាត់ពណ៌លោករូបចម្លាក់សត្វឆ្មាដ៏ធំមួយ ដែលគេស្គាល់ក្នុងប្រទេសរុស្ស៊ីថាជាឆ្មា Manul ដែលលោកបានឆ្លាក់ចេញពីដើមឈើ cedar នៅតំបន់ស៊ីបេរី ដោយប្រើប្រាស់បន្ទះឈើជាង៧០០ពាន់បន្ទះនិងចំណាយពេលជាងបួនឆ្នាំ។
កុមារមួយក្រុមថតរូបដោយស្លៀកពាក់ឯកសណ្ឋានសិស្សសាលាសម័យ១៩៧០ ដែលជាផ្នែកមួយនៃការផ្តួចផ្តើមរបស់វិស័យអប់រំ ដើម្បីបង្ហាញដល់អ្នកទស្សនានៅក្នុងភូមិសិល្បៈ Naksan ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។