បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៦ មេសា ២០១៨

១
តារាបង្ហាញម៉ូដម្នាក់ពាក់របស់ច្នៃប្រឌិតរបស់អ្នករចនាម៉ូដ Lino Villaventura នៅក្នុងការបង្ហាញម៉ូដប្រចាំសប្តាហ៍ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

២
កុមារ Danusorn Sdisaithaworn អាយុ១០ឆ្នាំ ឈរថតរូបក្រោយពេលបានចូលរួមក្នុងពិធី Poy Sang Long ប្រចាំឆ្នាំ ដែលជាពិធីបំបួសជាសង្ឃពុទ្ធសាសនាតាមប្រពៃណី នៅពេលគាត់ទៅលេងផ្ទះសាច់ញាតិរបស់ខ្លួន នៅទីក្រុង Mae Hong Son ប្រទេសថៃ។

៣
អ្នកគោរពសាសនាហិណ្ឌូជនជាតិឥណ្ឌា ស្លៀកពាក់ជាព្រះ Radha និង Krishna នៃសាសនាហិណ្ឌូ ក្នុងពិធី Shyam Baba នៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា។

៤
បុរសជនជាតិដើមនៃប្រទេសប្រេស៊ីលសម្តែងរបាំប្រពៃណី ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាល ដែលមិនទទួលស្គាល់ការកំណត់ព្រំដែនរបស់ជនជាតិដើមរស់នៅទីក្រុង Raposa Serra do Sol រដ្ឋ Roraima នៃប្រទេសប្រេស៊ីល។

៥
ក្រុមបាតុករច្រៀងចម្រៀងជាតិនៅមុខស្ថានីយ៍ប៉ូលិស ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី Daniel Ortega នៅរដ្ឋធានីម៉ាណាហ្គា ប្រទេសនីការ៉ាហ្គា។

៦
មនុស្សកំពុងសែងសាកសពអ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីនម្នាក់ឈ្មោះ Ahmed Abu Hussein អាយុ ២៤ ឆ្នាំ ដែលបានស្លាប់ដោយសាររងរបួសនៅពេលលោកយកព័ត៌មានអំពីបាតុកម្មតវ៉ានៅព្រំដែននៃតំបន់ Gaza និងប្រទេសអ៊ីស្រាអែល ហើយបានស្លាប់នៅមន្ទីរពេទ្យមួយនៅតំបន់ Gaza Strip ខាងជើង។

៧
ទាហានកូរ៉េខាងត្បូង (មុខ) និងទាហានកូរ៉េខាងជើង (ក្រោយ) ឈរយាមនៅពីមុខបន្ទាត់បែងចែកព្រំដែនយោធានៅលើដែនដីរៀងៗខ្លួន នៅភូមិ ស Panmunjom នៅតំបន់ហាមឃាត់មិនឲ្យមានកងទ័ពដែលបែងចែកប្រទេសកូរ៉េទាំងពីរ។

៨
ទេសចរបរទេសលេងបាល់នៅលើកោះ Boracay ដ៏ល្បីមួយដែលរដ្ឋាភិបាលហ្វីលីពីនបិទជាបណ្ដោះអាសន្ន នៅខេត្ត Aklan ប្រទេសហ្វីលីពីន។

៩
ក្រុមប៉ូលិសប្រមូលសំរាមចេញពីទឹកនៅឆ្នេរសម្រាប់លំហែកាយ Boracay នៅថ្ងៃទី១នៃការបិទបណ្ដោះអាសន្នមិនឲ្យទេសចរចូលទៅកម្សាន្ត នៅក្នុងប្រទេសហ្វីលីពីន។

១០
ស្ត្រីកំពុងដើរកាត់ទីលានក្រហមនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។