រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសស៊ីរី ឥណ្ឌា អ៊ីតាលី ប៉ាឡេស្ទីន អេមីរ៉ាតអារ៉ាប់រួម អាល្លឺម៉ង់ និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២៥ មេសា ២០១៧

១
ក្មេងប្រុសស៊ីរីម្នាក់ឈរនៅក្បែរជញ្ជាំងដែលមានសុទ្ធតែស្នាមគ្រាប់កាំភ្លើង នៅក្នុងក្រុង Douma ដែលកាន់កាប់ដោយក្រុមឧទ្ទាម ប្រទេសស៊ីរី។

២
ស្ត្រីមូស្លីមនៅតំបន់ Kashmiri ធ្វើការបួងសួងនៅពេលឃើញរបស់ម្យ៉ាងដែលគេជឿថា ជាពុកចង្ការបស់ព្យាការី Mohammed ក្នុងពិធីបុណ្យ Meeraj-un-Nabi ដើម្បីប្រារព្ធការឡើងទៅឋានសួគ៌របស់ព្យាការី Mohammed នៅកន្លែងពិសិដ្ឋមួយកន្លែងឈ្មោះ Hazratbal នៅក្នុងក្រុង Srinagar។

៣
ស្ត្រីម្នាក់កាន់ក្អមដើម្បីទៅយកទឹកមកញ៉ាំ ក្នុងរដូវក្តៅ នៅជាយក្រុង Ajmer ប្រទេសឥណ្ឌា។

៤
កងទ័ពរបស់ប្រធានាធិបតីកាលពីបុរាណចុះពីកាំជណ្តើរនៃវិមានមួយ ក្នុងពិធីអបអរសាទរទិវាសេរីភាពរបស់អ៊ីតាលី នៅក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៥
អ្នកចិញ្ចឹមឃ្មុំជនជាតិប៉ាឡេស្ទីនប្រមូលយកទឹកឃ្មុំនៅកសិដ្ឋានមួយក្នុងក្រុង Rafah។

៦
អ្នកជិះទូកម្នាក់ចែវទូកនៅពីមុខព្រះវិហារ Sheikh Zayed Grand Mosque នៅក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៧
ស្ត្រីម្នាក់ព្យាយាមលួងលោមលោកស្រី Ankita Sharma នៅពេលពួកគេរង់ចាំសាកសពរបស់ទាហានឥណ្ឌាម្នាក់ឈ្មោះ Sanjay Kumar នៅផ្ទះរបស់គាត់ ក្នុងក្រុង Palampur ប្រទេសឥណ្ឌា។

៨
កូនដំរីទឹកដែលមានអាយុ២សប្តាហ៍សម្រាកនៅក្នុងជម្រករបស់វានៅក្នុងឧទ្យាន Nyiregyhaza Animal Park ក្នុងក្រុង Nyiregyhaza ប្រទេសហុងគ្រី។

៩
នាង Ivanka Trump ដែលជាកូនស្រីទី១ និងជាទីប្រឹក្សារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកស្រី Christine Lagarde អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់សើចនៅពេលចាប់ផ្តើមកិច្ចពិភាក្សាមួយនៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

១០
អ្នកដំណើរដើរចុះតាមជណ្តើរនៅស្ថានីយរថភ្លើង Dostoyevskaya នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។