រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា ចិន សាធារណរដ្ឋឆេក អាល្លឺម៉ង់ អូស្រ្តាលី និងកៀហ្ស៊ីស៊ីស្ថាន។
រូបភាពជុំវិញពិភពលោក ២៥ មេសា ២០១៦

១
រូបថតដាក់បញ្ចូលគ្នាពីរបង្ហាញពីប្រធានាធិបតីអាមេរិកលោក Barack Obama និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នៅពេលដែលមេដឹកនាំទាំងពីរពាក់វ៉ែនតា Virtual Reality PMD នៅអំឡុងទស្សនកិច្ចនៅក្នុងពិព័រណ៌ Hannover Messe ក្នុងក្រុង Hanover ប្រទេសអាល្លឺម៉ង់។

២
អ្នកភូមិកុលសម្ព័ន្ធ Lambadi នៅប្រទេសឥណ្ឌាបំពេញធុងទឹកពីបំពង់ដែលបែកធ្លាយនៅតាមដងផ្លូវមួយនៅឯភូមិ Chandampet Mandal ក្នុងស្រុក Nalgonda ភាគខាងជើងក្រុង Hyderabad ក្នុងរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា។

៣
កងកម្លាំងការពារសន្តិសុខទទួលទានដំណេកនៅខាងក្រោយរោងពិព័រណ៌រថយន្ត Auto China 2016 នៅក្រុងប៉េកាំង។

៤
ទាហានជើងចាស់នៃប្រទេសប៉ាពួញូគីណេស្លៀកពាក់នៅក្នុងសំលៀកបំពាក់ប្រពៃណី ខណៈដែលលោកដើរដង្ហែក្បួននៅអំឡុងថ្ងៃបុណ្យរំឮកគុណយោធាអូស្រ្តាលីនិងណូវែលសេឡង់ (ANZAC) នៅក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

៥
សត្វក្អែកផឹកទឹកពីរូប៊ីនេមួយនៅថ្ងៃដ៏សែនក្តៅក្នុងក្រុង Ahmadabad ប្រទេសឥណ្ឌា។ ប្រទេសឥណ្ឌាកំពុងតែរងវិបត្តិកង្វះខាតទឹក និងគ្រោះរាំងស្ងួត ដែលបង្កការប៉ះពាល់ដល់មនុស្សជាង ៣០០ លាននាក់ ស្មើនឹងមួយភាគបួននៃប្រជាជនទាំងមូលនៅក្នុងប្រទេស។ សត្វពាហនៈរាប់ពាន់ក្បាល និងដំណាំផ្សេងៗបានងាប់ ជាមួយនឹងទន្លេ និងបឹងបួនានាចាប់ផ្តើមរីងស្ងួត ហើយប្រភពទឹកក្រោមដីចាប់ផ្តើមរួមតូច។

៦
ទាហានម្នាក់ធ្វើការល្បាតស្ថានីយរថភ្លើងក្រោមដី Maelbeek នៅក្នុងរដ្ឋធានីព្រុចសែល។ នេះជាលើកដំបូងចាប់តាំងពីការវាយប្រហារនៅថ្ងៃទី២២ ខែមីនាមក ដែលគ្រប់ខ្សែរថភ្លើងក្នុងក្រុងព្រុចសែលបានចាប់ផ្តើមដំណើរការពេញលេញឡើងវិញ។ ស្ថានីយរថភ្លើង Maelbeek បានបើកឡើងវិញសារជាថ្មី បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាងមួយខែ ដោយសារការវាយប្រហារគ្រាប់បែកបង្កឡើងដោយពួកភេរវករដែលបានសម្លាប់មនុស្ស ១៦នាក់ និងធ្វើឲ្យច្រើននាក់ទៀតរងរបួស។

៧
សមាជិកនៃកងកម្លាំងពិសេសនៃប្រទេសកៀហ្ស៊ីស៊ីស្ថានបង្ហាញទេពកោសល្យរបស់ពួកគេនៅអំឡុងពេលលំហាត់ហ្វឹកហ្វឺនមួយក្នុងក្រុងប៊ីស្កេក។

៨
នារីម្នាក់កំពុងវាយកុំព្យូទ័រមួយនៅស្របពេលដែលនាងបង្ហាញផ្នែកខាងក្នុងនៃរថយន្ត Volvo S90 នៅអំឡុងពេលពិព័រណ៌ Auto China 2016 ក្នុងក្រុងប៉េកាំង។

៩
ផ្កា Tulip ដែលកំពុងរីកត្រូវបានគ្របពីលើដោយព្រិលទឹកកកនៅលើទីវាលមួយនៅក្រុង Hohenschaeftlarn ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ តំបន់ដែលមានសម្ពាធទាបនៅភាគខាងជើង និងខាងកើតអឺរ៉ុបបាននាំយកនូវខ្យល់ពីតំបន់ប៉ូលជាមួយនឹងសីតុណ្ហភាពត្រជាក់ និងព្រិលទឹកកកទៅកាន់ក្រុង Bavaria។

១០
រូបថតបង្ហាញពីសត្វហ្ស៊ីរ៉ាហ្វកំពុងពិនិត្យមើលរថយន្តប៉ូលិសដែលចតនៅសួន Serengeti-Park ក្នុងក្រុង Hodenhagen ប្រទេសអាល្លឺម៉ង់ ទីដែលប៉ូលិសប្រមាណ ២៥០នាក់ ដែលពាក់ព័ន្ធនឹងទស្សនកិច្ចរបស់លោក Obama ស្នាក់នៅ។ លោក Obama គ្រោងនឹងសង្កត់ធ្ងន់ទៅលើការពង្រឹងទំនាក់ទំនងជិតដិតជាមួយនឹងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងថ្លែងពីគោលជំហររបស់លោកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រអាត្លង់ទិច (TTIP)។

១១
Suraya Bara ដែលជាប្រភេទសត្វខ្លាសឥណ្ឌា ដេកជាមួយនឹងកូនទើបនឹងកើតនៅឯសួន Liberec សាធារណរដ្ឋឆេក។