កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៤ មេសា ២០២០

១
លោក Pitrik van der Lubbe លើកដៃគ្រវីពីគ្រឿងចក្រក្រែន ទៅកាន់ឪពុកឈ្មោះ Henk អាយុ ៨៨ ឆ្នាំ នៅឯផ្ទះសម្រាកព្យាបាលមួយនៅទីក្រុង Gouda ប្រទេសហូឡង់។ គ្រឿងចក្រក្រែនត្រូវបានផ្ដល់ដោយឥតគិតថ្លៃដោយក្រុមហ៊ុនមួយ ដើម្បីឲ្យក្រុមគ្រួសារអាចសួរសុខទុក្ខអ្នកជាទីស្រឡាញ់របស់ពួកគេ ដែលនៅដាច់ដោយឡែកដោយសារតែវីរុសកូរ៉ូណា។

២
កម្មករកាន់សាសនាឥស្លាមកំពុងបួងសួង នៅពេលឈរនៅក្រោមសរសៃនំបញ្ចុក ដែលគេដាក់ហាលឲ្យស្ងួតដើម្បីប្រើជាបង្អែមប្រពៃណី ដែលពេញនិយមសម្រាប់ពិធីរ៉ាម៉ាដន (Ramadan) ក្នុងពេលដែលប្រទេសឥណ្ឌាទាំងមូលកំពុងស្ថិតក្នុងការបិទប្រទេស។

៣
កៅអីចំនួន ៨០ ត្រូវបានដាក់នៅមុខខ្លោងទ្វារ Brandenburg ដើម្បីទាក់ទាញការចាប់អារម្មណ៍ទៅលើស្ថានភាពលំបាកនៃម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន នៅខណៈដែលជំងឺកូរ៉ូណា ឬ កូវីដ១៩ បន្តរាលដាល នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។

៤
ក្មេងកាន់សាសនាឥស្លាមពាក់ម៉ាស់ កំពុងមើលទៅផ្ទះរបស់គេ នៅជិតព្រះវិហារឥស្លាមដែលបិទទ្វារ នៅថ្ងៃទី១ នៃពិធីរ៉ាម៉ាដន នៃសាសនាឥស្លាម នៅទីក្រុងបាងកក ប្រទេសថៃ។

៥
ក្រុមអ្នកជាប់ពន្ធនាគារដែលធ្វើកូតកម្ម កំពុងតវ៉ាថា អាជ្ញាធរមិនបានធ្វើអ្វីៗគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ នៅពន្ធនាគារ Villa Devoto រដ្ឋធានីប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។

៦
នាង Iman Avdic កីឡាការិនីហែលទឹកជាតិដែលធ្លាប់បានពានពីមុន កំពុងហ្វឹកហាត់នៅក្នុងអាងហែលទឹកតូចមួយធ្វើពីផ្លាស្ទីក នៅក្នុងផ្ទះបៃតងនៅក្នុងសួនច្បារនៃជីតារបស់នាង នៅទីក្រុង Doboj ប្រទេសបូស្ន៊ី កាលពីថ្ងៃទី២៣ មេសា ២០២០។

៧
រូបថតពីទីភ្នាក់ងារអវកាសអឺរ៉ុប បង្ហាញឧទាហរណ៍មួយនៃផ្ទៃខាងក្រៅនៃអវកាស ដែលថតបានដោយកែវយឹត NASA/ESA Hubble Space Telescope ក្នុងចម្ងាយ ៣០ឆ្នាំពន្លឺ។

៨
មនុស្សពាក់ម៉ាស់ដើរនៅក្រោមគោមរូបត្រី ដែលជាគោមខ្យល់ប្រពៃណីជប៉ុន ដែលគេចងនៅប្រទេសជប៉ុន ពីខែមេសា ដល់ដើមខែឧសភា ដើម្បីជូនពរសុខភាពល្អសម្រាប់ក្មេងៗ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

៩
ទិដ្ឋភាពពីលើអាកាសទៅលើព្រះវិហារឥស្លាម Grand Mosque និងប៉ម Mecca Tower នៅទីក្រុងពិសិដ្ឋនៃប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទីនៃពិធីសាសនា រ៉ាម៉ាដន ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩។

១០
រូបបុរសម្នាក់នៅក្នុងកញ្ចក់ឡាន ដែលតែងខ្លួនធ្វើជាព្រះនៃសេចក្ដីស្លាប់ Yamaraj នៃសាសនាហិណ្ឌូ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវីរុសកូរ៉ូណា នៅទីក្រុង Kolkata ប្រទេសឥណ្ឌា ខណៈប្រទេសនេះបន្តការបិទប្រទេស។

១១
បុរសម្នាក់កំពុងរៀបចំរបស់របរនៅក្នុងហាងមួយ មុនពេលបើកលក់នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។

១២
ក្មេងប្រុសម្នាក់ដើរនៅលើដីស្ងួតប្រេះក្រហែង នៅក្នុងអាងស្តុកទឹកក្នុងវត្តមួយ នៅទីក្រុង Chennai ប្រទេសឥណ្ឌា។