រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ មកពីប្រទេសនេប៉ាល់ អាល្លឺម៉ង់ អ៊ីស្រាអែល អេហ្ស៊ីប តៃវ៉ាន់ ហុងគ្រី សហរដ្ឋអាមេរិក អង់គ្លេស អ៊ុយក្រែន និងប៊ុលហ្គារី។
រូបភាពជុំវិញពិភពលោក ២៤ មេសា ២០១៦

១
ពលរដ្ឋនេប៉ាល់ជួបជុំគ្នាដើម្បីចូលរួមក្នុងពិធីកំដរភ្លើងដែលមានរាងជាប្រសាទ Kasthamandap និង Dharhara Tower ដើម្បីប្រារព្ធខួបមួយឆ្នាំនៃរញ្ជួយដីនៅក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

២
លោកស្រីអធិការបតី Angela Merkel (រូបឆ្វេង) និងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពិនិត្យមើលទាហានកិត្តិយសក្នុងពិធីស្វាគមន៍នៅវិមាន Herrenhausen នៅក្នុងក្រុង Hannover ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។ លោក អូបាម៉ា កំពុងស្ថិតក្នុងប្រទេសអាល្លឺម៉ង់ក្នុងដំណើរទស្សនកិច្ចរយៈពីរថ្ងៃរបស់លោក។

៣
អ្នកកាន់សាសនាគ្រិស្តកាន់ទៀនក្នុងថ្ងៃ Palm Sunday នៅព្រះវិហារ Holy Sepulchre ដែលមនុស្សជាច្រើនជឿថា តាមប្រពៃណីព្រះវិហារនេះកន្លែងនៃការឆ្កាង និងបញ្ជុះព្រះសពរបស់ព្រះយេស៊ូ នៅក្នុងក្រុងបុរាណហ្ស៊េរុយសាឡិម។

៤
អ្នកកាន់សាសនាគ្រិស្តចូលរួមថ្ងៃ Palm Sunday នៅក្នុងល្អាង Samaan el-Kharaz នៅក្នុងតំបន់ភ្នំ Mokattam នៃក្រុងគែរ ប្រទេសអេហ្ស៊ីប។

៥
អ្នកប្រកួតប្រជែងម្នាក់ធ្លាក់ពីកៅអី នៅពេលគាត់ចូលរួមនៅក្នុងការប្រកួតកៅអីការិយាល័យ នៅក្នុងក្រុង Tainan ភាគខាងត្បូងនៃប្រទេសតៃវ៉ាន់។

៦
ចៀមអំបូរ Racka ត្រូវបានគេប្រទះឃើញនៅក្នុងពេលប្រារព្ធនៃការចាប់ផ្តើមនៃការដុះស្មៅឡើងវិញ នៅក្នុងវាល Great Hungarian នៅក្នុងក្រុងភូមិ Hortobagy ប្រទេសហុងគ្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។

៧
យន្តហោះប្រើពន្លឺព្រះអាទិត្យ Solar Impulse 2 ហោះពីលើក្រុង San Francisco កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។ យន្តហោះដែលប្រើពន្លឺព្រះអាទិត្យ ព្យាយាមហោះជុំវិញពិភពលោកដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន និងគំនិតឆ្នៃប្រឌិតនៃការបង្កើតថ្មី។ យន្តហោះនេះបានទៅដល់រដ្ឋ Hawaii បន្ទាប់ពីការធ្វើដំណើររយៈពេល៣ថ្ងៃ ឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិក។

៨
អ្នករត់ប្រណាំងពាក់ត្រចៀកដ៏ធំ ចូលរួមក្នុងការរត់ប្រណាំង 2016 London Marathon នៅកណ្តាលក្រុងឡុងដ៍។

៩
អ្នកជិះកង់រាប់ពាន់នាក់លើកកង់របស់ពួកគេ ក្នុងពេលដើរក្បួន ដែលមានឈ្មោះថា «I Bike Budapest» នៅក្នុងក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។ ការដើរក្បួនដ៏ធំនេះត្រូវបានរៀបចំដោយក្លឹបអ្នកជិះហុងគ្រី ដើម្បីជំរុញឲ្យក្រុមមន្រ្តីឲ្យរៀបចំចំណែកផ្លូវបន្លែមសម្រាប់អ្នកជិះកង់នៅតាមផ្លូវ។

១០
មនុស្សម្នាពាក់ស្រោមមុខដែលជាមុខរបស់ William Shakespeare ក្នុងពេលប្រារព្ធដើម្បីសាទរខួប៤០០ឆ្នាំនៃមរណភាពរបស់លោក នៅក្នុងក្រុង Stratford-Upon-Avon ប្រទេសអង់គ្លេស ដែលជាទីកន្លែងកំណើតរបស់គាត់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។

១១
មនុស្សម្នាចូលរួមក្នុងការប្រយុទ្ធដោយប្រើខ្នើយ ក្នុងហ្វូងមនុស្ស នៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។

១២
នាងEmilia Pechinkova កូនក្រមុំកាន់សាសនាឥស្លាមវ័យ២៤ឆ្នាំក្នុងប្រទេសប៊ុលហ្គារី ចេញមកដោយបន្ទាប់ពីពិធីផាត់មុខ ដែលមានហែហមដោយភ្លៀវ និងសាច់ញាតិ ដើម្បីចាប់ផ្តើមពិធីអាពាហ៍ពិពាហ៍រយៈពេលបីថ្ងៃរបស់នាងនៅក្នុងភូមិ Draginovo។

១៣
សិល្បករ Chin Chih Yang សម្តែងរឿង «សម្លាប់ខ្ញុំ ឬផ្លាស់ប្តូរ» ដែលមានប្រើកំប៉ុងចំនួន៣០.០០០ដើម្បីដុតសិល្បកររូបនេះនៅក្រោមគំនរសំរាម នៅសារមន្ទីរ Contemporary Art នៅក្នុងក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។