រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសអ៊ីរ៉ាក់ សហរដ្ឋអាមេរិក ហុងគ្រី អង់គ្លេស អ៊ីតាលី ចិន អាហ្សង់ទីន និងលីបង់។
រូបភាពជុំវិញពិភពលោក ២៣ មេសា ២០១៧

១
ជនជាតិអ៊ីរ៉ាក់មូស្លីម Shi'ite សែងក្តាមឈូសតំណាងរបស់បព្វជិត Imam Musa al-Kadhim ក្នុងពេលដង្ហែសព នៅថ្ងៃខួបនៃមរណភាពរបស់លោកនៅក្នុងស្រុក Kadhimiya ភាគខាងជើងនៃក្រុងបាកដាដ។

២
អ្នកស្ម័គ្រចិត្តម្នាក់លើកប្រអប់ឆ្នោតរត់ចេញពីស្ថានអគ្គកុងស៊ុលនៃប្រទេសបារាំង បន្ទាប់ពីប៉ូលិសញូវយ៉កបានសង្ស័យរថយន្តមួយដែលចតចោលនៅខាងក្រៅច្រកចូលនៅក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក។

៣
អ្នករត់ប្រណាំងរត់បានពាក់កណ្តាលផ្លូវនៅតាមស្ពាន Tower Bridge ក្នុងពេលប្រកួតរត់ប្រណាំង London Marathon។

៤
ចៀមប្រភេទ Racka ត្រូវបានគេថតបានក្នុងពេលចាប់ផ្តើមនៃការដុះស្មៅនៅវាល Great Hungarian Plain នៅក្នុងក្រុង Hortobagy ប្រទេសហុងគ្រី។

៥
សមាជិកនៃក្រុម Gruppo Storico Romano តុបតែងជាអ្នករបាំ Ninfe Nereidi ធ្វើការសម្តែងនៅទីលាន Circus Maximus នៅពេលពួកគេប្រារព្ធខួបនៃការបង្កើតក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។

៦
ស្ត្រីម្នាក់ដែលមានសក់វែងម្នាក់ឈរថតរូបនៅក្នុងក្រុង Weihai ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

៧
សំរាមអណ្តែតនៅលើប្រឡាយទឹក El Claro នៅទិវាភពផែនដី (Earth Day) នៅក្នុងក្រុង Tigre ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី២២ ខែមេសា ឆ្នា២០១៧។

៨
បុរសម្នាក់ចាក់អាវុធបុរាណចូលទៅក្នុងបំពង់ករបស់គាត់ ក្នុងពិធីបុណ្យសាសនាហិណ្ឌូ Ngerebong ដែលជាប្រពៃណីមួយនៃភូមិ Kesiman កោះបាលី ប្រទេសឥណ្ឌូនេស៊ី។

៩
គ្រាប់ពូជមួយនៅជាប់នឹងបង្អួច នៅពេលមានភ្លៀង នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

១០
ស្ត្រីលីបង់អង្គុយនៅលើបង់មួយក្បែររ៉ូបសម្រាប់អាពាហ៍ពិពាហ៍ ដែលរចនាឡើងដោយសិល្បករ និងអង្គការក្រៅរដ្ឋាភិបាល Abaad នៅតាមផ្លូវ Corniche នៃក្រុងបេរូត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។ រ៉ូបទាំងនេះត្រូវបានព្យួរឡើងដើម្បីរិះគន់មាត្រា៥២២នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះ។ មាត្រានេះអនុញ្ញាតឲ្យជនដៃដល់នៃបទល្មើសរំលោភដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនរងគ្រោះអាចរួចខ្លួនពីការផ្តន្ទាទោសបាន។ សំណើដើម្បីលុបចោលមាត្រានេះត្រូវបានគេស្នើឡើងកាលពីឆ្នាំមុន និងត្រូវបានគណៈកម្មាធិការសភាអនុម័តយល់ព្រមកាលពីខែកុម្ភៈ ប៉ុន្តែត្រូវការការបោះឆ្នោតដោយសម័យប្រជុំពេញអង្គរបស់សភា។